ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​សមាជិកសភា​អាមេរិក​ត្រៀម​បោះ​ឆ្នោត​នៅ​សប្តាហ៍​ក្រោយ​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​អន្តោប្រវេសន៍


ក្រុម​សមាជិក​សភា​ធ្វើការ​តវ៉ា​នៅពេល​លោក​ ដូណាល់ ត្រាំ ស្ថិត​ក្នុង​កិច្ច​ប្រជុំ​នៅវិមាន​កាពីតូល កាល​ពី​ថ្ងៃទី​១៩ មិថុនា ២០១៨។

សមាជិកគណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិកនឹង​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​សប្តាហ៍​ក្រោយ​ស្តីពី​សេចក្តី​ព្រាង​ច្បាប់​ជន​អន្តោ​ប្រ​វេសន៍ ទោះ​បី​ជា​ប្រធានា​ធិបតី​ជំរុញពួក​គេ​កាល​ពី​ថ្ងៃ​សុក្រ​ឲ្យបោះ​បង់​ចោល​ការ​ខំ​ប្រឹងប្រែង​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​រហូត​ដល់ក្រោយ​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ក៏​ដោយ។

ទោះ​បី​ពួក​សាមជិក​គណបក្ស​សាធារណរដ្ឋ ​ដែល​មាន​សំឡេង​ភាគ​ច្រើន​ទាំង​នៅ​ក្នុង​សភា​តំ​ណាង​រាស្រ្ត​ និង​ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​ក៏ដោយ ក៏សេចក្តី​ព្រាង​ច្បាប់​នោះស្ទើរ​តែ​បរាជ័យ​ពិតប្រាកដ​នៅក្នុង​ព្រឹទ្ធសភា ដែល​នៅ​ទី​នោះ​ពួកប្រជាធិបតេយ្យ​មាន​អាសនៈ​ល្មម​គ្រប់​គ្រាន់​ដើម្បី​រារាំង​ពួក​សមាជិក​គណ​បក្ស​សាធារណរដ្ឋ។

នៅ​ដើម​សប្តាហ៍​នេះ ​ប្រធានា​ធិបតី​ត្រាំ​បាន​អំពាវនាវ​សភា​ឲ្យ​អនុម័ត​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​សេចក្តី​ព្រាង​ច្បាប់​អន្តោប្រវេសន៍​ដ៏​ធំ​មួយ។ ក៏ប៉ុន្តែ នៅ​សារ​តាម​ប្រព័ន្ធ Twitter ​កាល​ពី​ថ្ងៃ​សុក្រ ​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា​ «ពួក​គណបក្ស​សាធាណរដ្ឋ​ត្រូវ​តែ​បញ្ឈប់​ការ​ខ្ជះខ្ជាយ​ពេលវេលា​របស់​ខ្លួន​ស្តី​ពី​បញ្ហា​ជន​អន្តោ​ប្រវេសន៍​រហូត​ក្រោយ​យើង​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​និង​សភា​តំណាង​រាស្រ្ត​បន្ថែមនៅ​ខែ​វិច្ឆិកា។​ គណបក្ស​ប្រជាធិបតេយ្យ​កំពុង​លេង​ល្បែង ពួក​គេ​មិន​មាន​បំណង​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​អាយុ​រាប់​ទសវត្សរ៍​នោះ​ទេ។​ យើង​អាច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​អស្ចារ្យ​បន្ទាប់​ពី​គណបក្ស​យើង​ឈ្នះ»។

លោកស្រី Ileana Ros-Lehtinen​ សភាជិក​សភាខាង​គណបក្ស​សាធារណរដ្ឋ​ដែល​តំណាង​ឲ្យ​ស្រុក​មាន​ជន​ជាតិ ​Hispanic ​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ ​Florida ​ដែល​មិន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ម្តង​ទៀត​បាន​និយាយ​ថា ​សារ​តាម​ប្រព័ន្ធ Twitter ​របស់​ប្រធានាធិបតី​កំពុង​ធ្វើ​គោល​នយោបាយ​ឯកា៕

XS
SM
MD
LG