ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ IMF៖ កំណើន​សេដ្ឋកិច្ច​ពិភពលោក​ «គួរ​ឲ្យ​ស្រងាក​ចិត្ត»


នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មេសា ឆ្នាំ​២០១៦ រូប​មនុស្ស​ម្នា​លេច​ចូល​​ទៅ​ក្នុង​​​​ក្តារ​បន្ទះ​អេឡិចត្រូនិច​នៃ​ក្រុមហ៊ុន​​ភាគ​ហ៊ុន​នៅ​ក្រុង​តូក្យូ។
នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មេសា ឆ្នាំ​២០១៦ រូប​មនុស្ស​ម្នា​លេច​ចូល​​ទៅ​ក្នុង​​​​ក្តារ​បន្ទះ​អេឡិចត្រូនិច​នៃ​ក្រុមហ៊ុន​​ភាគ​ហ៊ុន​នៅ​ក្រុង​តូក្យូ។

លោក​ Maurice Obstfeld ប្រធាន​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ចនៃ​អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ដែល​ហៅ​កាត់ថា​ IMF បាននិយាយ​ថា ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​សាកល​មានភាព «យឺតយ៉ាវ​ជា​យូរ​ណាស់មក​ហើយ» ហើយ​ថា ​អត្រា​កំណើន «ដែលនាំ​ឲ្យស្រងាកចិត្ត​នេះ» ​អាច​មាន​ភាព​អាក្រក់​ជាង​មុន​ថែម​ទៀត។

ឯកសារ​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោកថ្មី​ៗ​បំផុត​របស់​អង្គការ​ IMF បាន​កាត់បន្ថយការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​សាកលចំនួន​ពីរ​ភាគ​ដប់​នៃ​មួយ​ភាគ​រយ​ឲ្យ​មកនៅ​ត្រឹម​ ៣,២​ភាគ​រយ។​

ការ​វាយតម្លៃ​កំណើន​ដ៏​អាប់អួរនេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុម​មន្ត្រី​ខាង​សេដ្ឋកិច្ច​ និង​ខាង​ហិរញ្ញវត្ថុ​មកពី​ទូទាំង​ពិភពលោក​ប្រមូលផ្តុំ​គ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រជុំនៃ​ធនាគារពិភពលោក អង្គការ​ ​IMF និង​ក្រុម​ប្រទេស​ G7។

ក្រុម​អ្នកស្រាវជា្រវ​នៃ​អង្គការ​ IMF បាននិយាយ​ថា​ ស.រ.អា ប្រទេសជប៉ុន សហភាព​អឺរ៉ុប និង​តំបន់​ខាង​ត្បូងសមុទ្រ​ខ្សាច់​សាហារ៉ា នឹង​មាន​កំណើន​យឺតជាងការ​រំពឹង​ទុក​ពី​ពេល​មុន។​ ការ​សិក្សា​ស្រាវជ្រាវ​នេះ​និយាយ​ថា​ ប្រទេស​ចិន​ទំនង​ជា​នឹង​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ចលឿន​ជាង​ការ​ព្យាករណ៍​ពី​ពេល​មុនៗ​បន្តិច។​

អង្គការ​ IMF បាន​និយាយ​ថា ​បញ្ហា​ហិរញ្ញវត្ថុ​សាកល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យក្រុម​អ្នក​ធ្វើ​វិនិយោគមានការ​ព្រួយបារម្ភ​ច្រើន​ជាង​មុន ​និង​មិនមា​ន​សកម្មភាពច្រើន​ដូច​មុន នាំ​ឲ្យ​មាន​ការ​លក់​ធនធាន​មាន​ការ​ប្រថុយ​ប្រថាន​ជាបន្ទាន់ នាំ​ឲ្យ​មាន​អត្រា​ការប្រាក់ខ្ពស់ជាងមុន​សម្រាប់​ប្រាក់​កម្ចី​ដល់បណ្តា​ប្រទេស​ដែល​ទើប​មា​នផ្សារ​សេរីលេចឡើង និង​ការ​ចុះ​ថ្លៃ​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ប្រេង​និង​របស់​ប្រើប្រាស់​ឯ​ទៀតៗ។ «អស្ថេរភាព​ប្រកប​ដោយ​ភាព​ឃោរឃៅ» មានតទៅ​ទៀត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ដោយរួម​មាន ប្រទេស​ស៊ីរី​ ដែល​បាន​បង្កើត​ឲ្យ​មាន «មហន្តរាយ​ខាង​មនុស្សធម៌» មួយ​នៅ​ពេល​ដែលជនភៀសខ្លួន​រាប់​លាន​នាក់​ស្វះស្វែង​រក​សុវត្ថិភាពនៅ​ក្នុង​ប្រទេស​ឯទៀតៗ៕

XS
SM
MD
LG