ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​​ជំរុញ​ឲ្យ​មាន​សហប្រតិប្រតិ្តការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​សកល


លោក​ស្រី​នាយក​គ្រប់​គ្រងមូលនិធិ​រូបិយវត្ថុអន្តរជាតិ​ Christine Lagarde ថ្លែង​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​ហិរញ្ញវត្ថុ​អន្តរជាតិឯក្រសួង​សេដ្ឋកិច្ច ថ្ងៃព្រហស្បតិ៏ទី​៣១ មីនា ២០១៦ ទីក្រុង​ប៉ារីស ប្រទេស​បារាំង(AP Photo/Jacques Brinon)
លោក​ស្រី​នាយក​គ្រប់​គ្រងមូលនិធិ​រូបិយវត្ថុអន្តរជាតិ​ Christine Lagarde ថ្លែង​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​ហិរញ្ញវត្ថុ​អន្តរជាតិឯក្រសួង​សេដ្ឋកិច្ច ថ្ងៃព្រហស្បតិ៏ទី​៣១ មីនា ២០១៦ ទីក្រុង​ប៉ារីស ប្រទេស​បារាំង(AP Photo/Jacques Brinon)

លោកស្រី Christine Lagarde ​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ពិភពលោក​ត្រូវ​សហការ​គ្នា​ដើម្បី​ឆ្លងផុត​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​សាកលលោក ដែល​រួម​មាន​ទាំង​កំណើនសេដ្ឋកិច្ច​យឺត ការធ្លាក់​ចុះ​តម្លៃ​ទំនិញ និង​ការបន្តឹង​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​ផង​ដែរ។ ​

នៅ​ក្នុង​សុន្ទរកថា​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ លោកស្រី Lagarde ​បាន​មាន​ប្រសាសន៍​ថា «កំណើន​សេដ្ឋកិច្ច​បាន​កើន​ឡើង​បន្តិចបន្តួច​អស់​រយៈពេលយូរ​ពេក​ទៅ​ហើយ ដោយ​វា​មិនបាន​ផ្តល់​ផល​ប៉ះពាល់​ខ្លាំងដល់​មនុស្ស​ច្រើន​នោះ​ទេ»។

លោកស្រី​បាន​រៀបរាប់​លម្អិត​អំពី​ឧបសគ្គ​នានា​ដែល​កើត​មាន​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ដោយ​រួមមាន​ទាំង​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​ដ៏​ខ្លាំងក្លា​ដែល​កម្រិត​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក ការវិនិយោគ​កម្រិត​ទាប​និង​ភាពគ្មាន​ការងារ​ធ្វើ​ខ្ពស់​ជា​បញ្ហា​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​ដែល​ចាយ​ប្រាក់​អឺរ៉ូ ហើយ​កំណើន​សេដ្ឋកិច្ច​ទាប​និង​អតិផរណា​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជប៉ុន​យ៉ាង​ខ្លាំង។

ប៉ុន្តែ​លោក​ស្រី Lagarde បាន​សង្កត់​ធ្ងន់លើ​ប្រទេស​ផ្សេង​ទៀត​ ដែល​លោកស្រី​ហៅ​ថា ជាប្រទេស​លេចធ្លោ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​ឥណ្ឌា​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា​និង​កើន​ឡើង​ប្រាក់​ចំណូល។ ហើយ​លោកស្រី​បាន​បន្ត​ថា បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូច​ជា​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាលេស៊ី ហ្វីលីពីន ថៃ និង​វៀតណាមមាន​កំណើន​សេដ្ឋកិច្ច​ល្អ។

ដើម្បី​ឲ្យ​ប្រទេស​ដទៃទៀត​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ដូចគ្នាដែរ លោក​ស្រី​បាន​ស្នើ​ឲ្យ​ប្រទេស​នីមួយៗ​បំពេញ​តួនាទី​របស់​ខ្លួន​ ដើម្បី​ឲ្យ​កិច្ចខិតខំប្រឹងប្រែង​របស់​ពួកគេ​ជួយ​ដល់​សេដ្ឋកិច្ច​ពិភពលោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG