លោកហ៊ុនសែនបង្ហាញមុខប្រកាសត្រៀមចរចាជាមួយលោកសមរង្ស៊ី
លោកហ៊ុន សែនបានប្រកាសនៅក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃពុធនេះដោយបង្ហាញពីការបកស្រាយប្រឆាំងទៅនឹងពាក្យចចាមអារ៉ាមដែលថាលោកបានចាកចេញទៅក្រៅប្រទេសហើយបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីក្រោយពីគណបក្សប្រជាជនកម្ពុជាបានបាត់បង់អាសនៈពី៩០មកត្រឹម៦៨វិញក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ចំនួនអាសនៈនេះមិនទាន់ផ្លូវការនៅឡើយ។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីភ្នំពេញ៕