ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ កឹម សុខា ​ថា​ចលនា​ភេរវកម្ម​ត្រូវ​គេ​ប្រើ​ដើម្បី​គំរាម​គណបក្ស​ជំទាស់​មុន​ការ​បោះឆ្នោត


លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានអះអាង​ថាក្រុម​ដែលលោក​ចោទថា​ភេរវករ នោះ​គឺស្ថិតនៅ​ក្នុង​គណបក្ស​ជំទាស់​ទាំងពីរ​ដែល​ពួកគេ​ទាំងនោះ​កំពុង​ស្វែងរក ភាព​ស្របច្បាប់​ខាង​នយោបាយ​ក្នុង​គណបក្ស​និងធ្វើ​ចលនា​ប្រដាប់អាវុធ។
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានអះអាង​ថាក្រុម​ដែលលោក​ចោទថា​ភេរវករ នោះ​គឺស្ថិតនៅ​ក្នុង​គណបក្ស​ជំទាស់​ទាំងពីរ​ដែល​ពួកគេ​ទាំងនោះ​កំពុង​ស្វែងរក ភាព​ស្របច្បាប់​ខាង​នយោបាយ​ក្នុង​គណបក្ស​និងធ្វើ​ចលនា​ប្រដាប់អាវុធ។
លោក​ កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​មេដឹកនាំ​ គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ថា ​កំពុង​ប្រើប្រាស់ កលល្បិច​ដើម្បី​គំរាម​កំហែង​និង​ភ្ជាប់​គណបក្ស​ជំទាស់​ទៅ​នឹង​ក្រុម​ភេរវកម្ម ជា​ច្រើន​ក្រុម​មុន​ពេល​បោះឆ្នោត​ខាងមុខ​ដែល​លោក​កឹម សុខា​អះអាង​ថា​ជារឿង ដែល​លោក​ ហ៊ុន សែន​មិន​គួរ​ធ្វើ។

«យើង​គិតថា​នេះ​ជា​ក្បួន​ ជា​ល្បិចកល​ដដែលៗ​ដែល​គាត់​ធ្លាប់ធ្វើ​ទៅ​លើ​ជន​ស្លូត ត្រង់​ដូច​លោក ​ម៉ម សូណង់ដូ​កន្លង​មក។​ ឃើញទេ!​ ចោទ​គាត់​អញ្ចេះ​ ចោទ​គាត់ អញ្ចុះ។​ រឿង​ហ្នឹង​ចំណុច​ទី១​យើង​គិត​ថា​ជា​ការ​គំរាម​កំហែង​ច្រើន​ជាង»។

លោក ​ម៉ម សូណង់ដូ​ប្រធាន​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ឲ្យ​ជាប់​គុក​២០ឆ្នាំ​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​ការ​ជួយ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដី​ធ្លី​ និង​ការ​ចូល​រួម​ក្នុង​វេទិកា​ជាមួយ​ក្រុមខ្លះ​នៅ​ស.រ.អា​ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា​ជា​ក្រុម​ភេរវកម្ម។​ តែ​ដោយ​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​និង​ស.រ.អា. លោក​ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព។​ តែលោក​ស្ថិតនៅ​ក្រោមការ​តាមឃ្លាំ មើលនៅ​ឡើយ។

ប្រតិកម្ម​របស់​លោក​ កឹម សុខា​ កើតឡើង​ក្រោយពេល​លោក​នាយក​រដ្ឋមន្ត្​ហ៊ុន សែន​បាន​ថ្លែងជា​សាធារណៈ​កាលពី​សប្តាហ៍មុន​ដោយចោទ​សមាជិក​គណបក្ស ជំទាស់​ខ្លះថា​មានជាប់​ទាក់ទិននឹង​ចលនា​ភេរវកម្ម​ចំនួនប្រាំ​ដែលភាគ​ច្រើន​មាន មូលដ្ឋាន​នៅស.រ.អា.​ហើយមាន​ការហ្វឹកហ្វឺន​កម្លាំង​យោធា​ក្នុងប្រទេស​ថៃដើម្បី ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​និងរបប​រាជវង្ស។​ គេពុំឃើញ​មានប្រតិកម្ម​ពី ប្រទេស​ថៃនោះទេ​ចំពោះការ​ចោទប្រកាន់​របស់​លោក​ហ៊ុន សែន​ទាក់ទិន​នឹងការ ហ្វឹកហ្វឺន​ទ័ពនោះ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានអះអាង​ថាក្រុម​ដែលលោក​ចោទថា​ភេរវករ នោះ​គឺស្ថិតនៅ​ក្នុង​គណបក្ស​ជំទាស់​ទាំងពីរ​ដែល​ពួកគេ​ទាំងនោះ​កំពុង​ស្វែងរក ភាព​ស្របច្បាប់​ខាង​នយោបាយ​ក្នុង​គណបក្ស​និងធ្វើ​ចលនា​ប្រដាប់អាវុធ។ លោក​ ហ៊ុន សែន​បានបង្ហាញ​ផ្លាកសញ្ញា​នៃក្រុម​ដែលលោក​អះអាងថា​ក្រុមទាំង នោះ​មានការ​ផ្លាស់ប្តូរ​ទង់ជាតិ​កម្ពុជា​និងបាវចនា​ជាតិ​ផងដែរ៖

«ហើយ​ក្រុមនេះ​មួយចំនួន​កំពុង​លាក់ខ្លួន​នៅក្នុង​ខ្សែបណ្តាញ​របស់​គណបក្ស ប្រឆាំង។​ អញ្ចឹងទេ​សូមផ្តាំ​ទៅបក្ស​ប្រឆាំងផង​ បើក្នុង​ករណី​មានការ​ចាប់ខ្លួន​ណា មួយ​កើតឡើង​សូមកុំថា​ចាប់សមាជិកបក្ស​នយោបាយ។​ នេះជា​កម្លាំង​ភេរវកម្ម»។

តែ​លោក​ កឹម សុខា​ វិញ​បាន​អះអាងថា​ បើ​គណបក្ស​ប្រជាជន​ធ្វើអ្វីមួយ​ហួស ហេតុ​ដោយ​ភ័យខ្លាច​ចាញ់​ក្នុងការ​បោះឆ្នោត​ពេកនោះ​នឹងប៉ះពាល់​ដល់​កត្តិយស ប៉ះពាល់​ដល់ការ​គាំទ្រ​ពីសហគមជាតិ​និងអន្តរជាតិ​លើ​គណបក្ស​គ្រប់គ្រង ប្រទេស​នេះ។

«គណបក្ស​សង្គ្រោះជាតិ​យើងមាន​គោលជំហរ​ច្បាស់លាស់​ណាស់​ថា​យើងដោះ ស្រាយបញ្ហា​ដោយ​អហឹង្សា។​យើងអត់​ធ្វើ​បដិវត្តន៍។​យើង​អត់​ធ្វើ​រដ្ឋប្រហារ។ យើងអត់​ធ្វើសង្គ្រាម។​យើង​អត់ធ្វើ​ភេរវកម្មទេ។​ អ្នកណា​ដែលមាន​គោល នយោបាយ​ហ្នឹង​ អ្នកណា​ដែលមាន​អំពើហិង្សាហ្នឹង​គឺ​មិនមែន​ជាការ​លើកទឹក ចិត្ត​ មិនមែន​ជា​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​ជា​ដាច់ខាត»។

លោក​ហ៊ុន សែន​បានអះអាង​ថា​លោកបាន​ស្នើឲ្យ​ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់ ស.រ.អា. ​«សេអ៊ីអា»​ ដែល​បាន​ជួប​លោក​កាល​ពី​ចុង​ឆ្នាំ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​ក្រុម ទាំង​ប្រាំ​នោះ​ហើយ។

លោក ​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ បាន​ចាត់​ទុក​ថា​អត្ថាធិប្បាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ជា​ការ​គំរាមកំហែង​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​ចុះ​ខ្សោយ​និង​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​មុន​ពេល​បោះឆ្នោត។​ លោក​អះអាង​ទៀត​ថា​ បើ​មាន​ការ​ចាប់​ខ្លួន​មែន​នោះ​ នឹង​ធ្វើ​ឲ្យ​ច្របូក​ច្របល់។

«ទោះ​ជា​យ៉ាងណា​ការ​ចាប់​ខ្លួន​នឹង​ធ្វើ​ឲ្យ​មតិ​មហាជន​យល់​ថា​ នេះ​ជា​សកម្មភាព​ បង្ក្រាប​និង​ការ​បង្រ្កាប​ផ្នែក​នយោបាយ​អ្នក​ដែល​ទិទាន​ប្រឆាំង​នឹង​គណបក្ស ​ប្រជាជន​ឬ​ក៏​រដ្ឋាភិបាល​ហ្នឹង​ឯង»។

តែ​លោក​អះអាង​ដែរ​ថា​ គណបក្ស​នយោបាយ​គួរ​ស្ថិត​នៅ​ក្នុង​ជំហរ​ស្ងប់​ស្ងៀម​និង ធ្វើ​អ្វី​តាម​ច្បាប់​និង​តាម​គោល​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​ឃោសនា។

ចលនា​ទាំង​ប្រាំ​ដែល​ត្រូវ​គេ​ចោទ​ថា​ជា​ក្រុម​ភេរវកម្ម​និង​មិន​សូវ​ឮ​ឈ្មោះ​ តែ​លោក​ នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​គេ​ចាត់​ទុក​ថា​ជា​មេដឹកនាំ​ពូកែ​ខាង​ល្បិចកល​ ផ្នែក​នយោបាយ​នោះ​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​មក​បង្ហាញ​ជា​ សាធារណៈ។​ ចលនា​ទាំង​នោះ​មាន​ឈ្មោះ៖ ចលនា​ខ្លា​រំដោះ​ ចលនា​មហាខម ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ ចលនា​ទាហាន​ម៉ាយហ្វ័ស​ និង​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

ប្រទេស​កម្ពុជា​មាន​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា​និង​ចលនា​ខ្មែរ​សេរី​ដែល​មាន​ ក្រុម​ទាហាន​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ជា​ច្រើន​ត្រូវ​គេ​ចាប់​ដាក់គុក​នៅ​ពេល​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ីនប៉ិច​មាន​ប្រជាប្រិយភាព​ក្រោយ​ពី​ឈ្នះ​ឆ្នោត​ម្តង​កាល​ពី​ឆ្នាំ​១៩៩៣​ ដោយ​កាន់កាប់​អំណាច​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា​ពេញ​ដៃ​រហូត​ទល់​អាណត្តិ​ទី២​នៃ​រដ្ឋាភិបាល ។

ប្រទេស​កម្ពុជា​គ្រោងនឹង​ធ្វើ​ការ​បោះឆ្នោត​ជា​សកល​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ ២០១៣។​ គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ​សម រង្ស៉ី​ ជា​គណបក្ស​តែ​មួយ​គត់​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ អាច​មាន​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់ អំណាច​ជាង​៣០​ឆ្នាំ៕
XS
SM
MD
LG