ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ បញ្ហា​សុខភាព​ស្រ្តី ​ផ្តោត​លើ​ជំងឺ​មហារីក​មាត់ស្បូន ភាគទី១


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធាន​គ្លីនិក​រ៉ាក់​បាន​ថ្លែង​ថា ជំងឺ​មហារីក​មាត់​ស្បូន​ជាប់​ចំណាត់​ថ្នាក់​ទី៤​ក្នុង​ចំណោម​ជំងឺ​មហារីក​ដែល​កើត​លើ​ស្រ្តី​នៅ​ទូទាំង​ពិភពលោក ហើយ​សឹង​តែ​គ្រប់​ករណី​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ទំនាក់ទំនង​ទៅ​នឹង​មេរោគ HPV ដែល​ឆ្លង​តាម​ការ​រួមភេទ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ធ្វើ​ការ​កត់សម្គាល់​ថា​នៅ​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ឆ្លង​មេរោគ​នេះ អ្នកជំងឺ​មិនមាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​មេរោគ​វិវត្ត​ទៅ​ដល់​ដំណាក់កាល​មួយ​ប្រែប្រួល​ឬ​ក្លាយ​ជា​ជំងឺ​ត្រៀម​មហារីក នោះ​ទើប​វា​បង្ហាញ​រោគសញ្ញា។ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២)៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG