Hello VOA សុខភាព៖ បញ្ហាសុខភាពស្រ្តី ផ្តោតលើជំងឺមហារីកមាត់ស្បូន ភាគទី១
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធានគ្លីនិករ៉ាក់បានថ្លែងថា ជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទី៤ក្នុងចំណោមជំងឺមហារីកដែលកើតលើស្រ្តីនៅទូទាំងពិភពលោក ហើយសឹងតែគ្រប់ករណីនៃជំងឺមហារីកមាត់ស្បូនមានទំនាក់ទំនងទៅនឹងមេរោគ HPV ដែលឆ្លងតាមការរួមភេទ។ លោកស្រីវេជ្ជបណ្ឌិតបានធ្វើការកត់សម្គាល់ថានៅដំណាក់កាលដំបូងៗនៃការឆ្លងមេរោគនេះ អ្នកជំងឺមិនមានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទេ ប៉ុន្តែនៅពេលដែលមេរោគវិវត្តទៅដល់ដំណាក់កាលមួយប្រែប្រួលឬក្លាយជាជំងឺត្រៀមមហារីក នោះទើបវាបង្ហាញរោគសញ្ញា។ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២)៕