ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

Hello VOA៖ កំណើន​នៃ​ការជួញដូរ​មនុស្ស បង្ហាញ​ពី​កម្សោយ​របស់​អាជ្ញាធរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្រ្តីកម្ពុជា នៅតែ​ប្រឈមនឹង​ការជួញដូរ​ទៅ​ប្រទេស​​ចិន​ទាំងខុស​ច្បាប់ បើទោះបីជា​អាជ្ញាធរ មាន​​វិធានការ​ផ្សេងៗ​ក្នុងការរឹត​បន្តឹង​ក្តី។ កាលពី​ចុង​ខែមិថុនា ឆ្នាំ​២០២១ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​របាយ​ការណ៍​ស្តីពី​ការជួញដូរ​មនុស្ស ដោយ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា ស្ថិត​នៅក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំង​​ការជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ២០១៧។ ចំណែក​មន្រ្តី​ជំនាញ​​​ផ្នែក​​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​នៃ​​ក្រសួង​មហាផ្ទៃ​បញ្ជាក់​​ថា ករណី​ជួញដូរ​មនុស្ស​ក្នុង​រយៈពេល​៦ខែ​ដើមឆ្នាំ​២០២១ កើនឡើង​៣ដង បើ​ធៀបនឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២០។ លោកស្រី ម៉ៅ ម៉ាប់ ប្រធាន​ផ្នែក​ស្ត្រី​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការកើនឡើង​នៃ​ការជួញដូរ​មនុស្ស បង្ហាញ​ពី​កម្សោយ​នៃ​ការ​អនុវត្តការងារ​របស់​អាជ្ញាធរ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៧ មករា ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG