Hello VOA៖ កំណើននៃការជួញដូរមនុស្ស បង្ហាញពីកម្សោយរបស់អាជ្ញាធរ
ស្រ្តីកម្ពុជា នៅតែប្រឈមនឹងការជួញដូរទៅប្រទេសចិនទាំងខុសច្បាប់ បើទោះបីជាអាជ្ញាធរ មានវិធានការផ្សេងៗក្នុងការរឹតបន្តឹងក្តី។ កាលពីចុងខែមិថុនា ឆ្នាំ២០២១ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជា ស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧។ ចំណែកមន្រ្តីជំនាញផ្នែកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបញ្ជាក់ថា ករណីជួញដូរមនុស្សក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ កើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ លោកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកស្ត្រីរបស់សមាគមសិទ្ធិមនុស្សអាដហុកថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ការកើនឡើងនៃការជួញដូរមនុស្ស បង្ហាញពីកម្សោយនៃការអនុវត្តការងាររបស់អាជ្ញាធរ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៧ មករា ២០២២)