ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នករិះគន់ថា ការចេញ​សាលក្រម​ផ្ទាល់មាត់ អាច​មកពី​ចៅក្រម​នៅ​មាន​កម្រិត​ក្នុង​ការវិនិច្ឆ័យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ទិតៀន​ឯករាជ្យភាព​តុលាការ​កម្ពុជា លើកឡើង​ថា​កង្វះ​ការ​ចេញ​សាលក្រម​ជា​លាយលក្ខណ៍ អក្សរ​ឱ្យ​បាន​ពេញ​លេញ​និង​ចេញ​ផ្សាយ​សាលក្រម​ជា​សាធារណៈ​ពី​សំណាក់​ចៅក្រម​កម្ពុជា អាច​បណ្តាល​មក​ពី​អំពើ​ពុករលួយ​ផង​និង​សមត្ថភាព​ចៅក្រម​ផង។ កញ្ញា សេង ធារី ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​​ពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​កំពុង​តតាំង​ក្តី​របស់​ខ្លួន​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​​​នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៤​ខែ​ធ្នូ​ថា៖ «‍ខ្ញុំ​អាច​សន្និដ្ឋាន​ថា​មូលហេតុ​ទី​១ គឺ​អាច​មក​ពី​គាត់​[ចៅក្រម]​នៅ​មាន​កម្រិត​ក្នុង​ការ​វិនិច្ឆ័យ។ ពេល​គាត់​ផ្តល់​សាលក្រម​តាម​មាត់​ទៅ​ ហើយ​អត់​មាន​ការ​សរសេរ​ហើយ​ពិនិត្យ​ពី​សាធារណជន​ គាត់​អាច​រួច​ខ្លួន ប្រសិន​បើ​គាត់​នៅ​មាន​កម្រិត​ក្នុង​ការ​វិនិច្ឆ័យ។ វា​អាច​អត់​ស្រប​ច្បាប់ ​ឬ​ខ្វះ​ចំណុច​នេះ​ចំណុច​នោះ គាត់​អាច​រួច​ខ្លួន​ហើយ។ ចុះ​អត់​មាន​អ្នក​ណា​អាច​មក​ពិនិត្យ​មើល​ពី​ក្រៅ​ចូល​មក​នៅ​ពេល​វេលា​ក្រោយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១៤ ខែធ្នូ ឆ្នាំ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG