Hello VOA៖ អ្នកដឹកនាំសង្គមស៊ីវិលទទូចឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថពីឈឺចាប់ទៅឈឺឆ្អាលរឿងនយោបាយ
អ្នកអប់រំនិងតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាលើកឡើងថាពលរដ្ឋកម្ពុជាជាពិសេសយុវជនគួរតែកែប្រែឥរិយាបថរបស់ពួកគេពីការឈឺចាប់ហើយគ្រាន់តែឈរឱបដៃមើល ទៅជាការការចូលរួមឈឺឆ្អាលក្នុងនាមជាពលរដ្ឋសកម្មម្នាក់ ដើម្បីផ្លាស់ប្តូរភាពអវិជ្ជមាននៅក្នុងសង្គមនិងនយោបាយ។ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ថា៖ «ទាល់តែប្រជាពលរដ្ឋយើងម្នាក់ៗនៅក្នុងសង្គមមានការយកចិត្តទុកដាក់ ចាប់អារម្មណ៍ពីសង្គមរបស់ខ្លួន ពីបញ្ហាស្រុកទេស...ហើយផ្លាស់ប្តូរឥរិយាបថពីការមើលឃើញសង្គមពីបែបជាប្រជាពលរដ្ឋឈឺចាប់ទៅជាឈឺឆ្អាល កុំឲ្យគិតថាខ្លួនឯងម្នាក់ហ្នឹងមិនអាចធ្វើអីបាន»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ កក្កដា ២០២១)