ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ដឹកនាំ​សង្គម​ស៊ីវិលទទូច​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ឈឺ​ចាប់​ទៅ​ឈឺឆ្អាល​រឿង​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​អប់រំ​និង​​តស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​លើក​ឡើង​ថា​ពលរដ្ឋ​កម្ពុជា​ជាពិសេស​យុវជន​គួរ​តែ​កែប្រែ​ឥរិយាបថ​របស់​ពួកគេ​ពី​ការ​ឈឺចាប់​ហើយ​គ្រាន់តែ​ឈរ​ឱប​ដៃ​មើល​ ទៅ​ជា​ការ​ការ​ចូល​រួម​ឈឺឆ្អាល​ក្នុង​នាម​ជា​ពលរដ្ឋ​សកម្ម​​ម្នាក់ ដើម្បី​ផ្លាស់ប្តូរ​ភាព​អវិជ្ជមាន​នៅ​ក្នុង​សង្គម​និង​នយោបាយ។ ​លោក​ ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​​ Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ទី​១២​ ខែ​កក្កដា ​ឆ្នាំ​២០២១​ថា៖ «‍ទាល់តែ​ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ​នៅ​ក្នុង​សង្គម​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ចាប់​អារម្មណ៍​ពី​សង្គម​របស់​ខ្លួន ពី​បញ្ហា​ស្រុក​ទេស...ហើយ​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ការ​មើល​ឃើញ​សង្គម​ពី​បែប​ជា​ប្រជាពលរដ្ឋ​ឈឺ​ចាប់​ទៅ​ជា​ឈឺ​ឆ្អាល កុំ​ឲ្យ​គិត​ថា​ខ្លួន​ឯង​ម្នាក់​ហ្នឹង​មិន​អាច​ធ្វើ​អី​បាន»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ កក្កដា​​ ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG