Hello VOA៖ រដ្ឋាភិបាលកម្ពុជាគួរណែនាំកុំឱ្យពលរដ្ឋទៅធ្វើជាពលករនេសាទនៅក្រៅប្រទេស
ពលករកម្ពុជាយ៉ាងហោចណាស់ពីរលាននាក់ បាននិងកំពុងធ្វើចំណាកស្រុកទៅក្រៅប្រទេសដើម្បីស្វែងរកការងារធ្វើ។ ប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជា មានពលករធ្វើចំណាកស្រុកពីកម្ពុជាច្រើនជាងគេ។ ពលករខ្មែរមួយចំនួនក៏បានចាញ់បោកមេខ្យល់ ហើយក្លាយជាទាសករលើទូកនេសាទរាប់ឆ្នាំ ដោយមិនស្គាល់ដីគោកក៏មាន។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា រដ្ឋាភិបាលកម្ពុជាគួរផ្សព្វផ្សាយ និងណែនាំកុំឱ្យពលរដ្ឋខ្លួនទៅធ្វើជាពលករនេសាទនៅក្រៅប្រទេស។ (កាន់ វិច្ឆិកា, Hello VOA ចំណាកស្រុក, ភ្នំពេញ, ២៣ មិថុនា ២០២២)