ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកដឹកនាំ​សង្គម​ស៊ីវិល​ថា កម្ពុជា​នៅតែ​ទុក​និទណ្ឌភាព​សម្រាប់​អ្នកមាន​អំណាច និង​បន្ទោស​ជន​រងគ្រោះ​ផ្លូវភេទ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា វប្បធម៌​បន្ទោស​ជនរងគ្រោះ​និង​ការអត់អោន​ទោស​ដល់​ជន​ល្មើស​ដែល​មាន​អំណាច នៅ​តែ​​មាន​ជា​បន្ត​នៅ​កម្ពុជា ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ពិត​ប្រាកដ។ អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ចន្ទ ទី​១៤ ខែមិថុនា​ថា៖ «‍‍ករណី​ដែល​កើត​ឡើង​ចំពោះ​សកម្មជន​នយោបាយ ឬ​សិទ្ធិមនុស្ស តួយ៉ាង​ដូច​ជា​យុវជន​ខាង​បរិស្ថាន ឬ​លោក​ រ៉ុង​​ ឈុន អីជាដើម យើង​ឃើញ​តុលាការ​មាន​ការខ្នះខ្នែង​ចោទប្រកាន់​អី​ជា​បន្តបន្ទាប់​ ប៉ុន្តែ​បើ​ករណី​ផ្សេង​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ យើង​ឃើញ​ថា​ ​ហាក់​ដូច​ជា​មាន​វិធាន​ផ្សេង​គ្នា​ដែល​យើង​គិត​ថា​ អាជ្ញាធរ​គួរ​តែ​បង្ហាញ​ឲ្យ​សាធារណជន​ឲ្យ​បាន​ឃើញ​ថា​ ប្រព័ន្ធ​យុត្តិធម៌​យើង គឺ​ជា​ប្រព័ន្ធ​ដែល​បាន​ធានា​ថា​ ពលរដ្ឋ​យើង​ទទួល​បាន​ការ​គោរព​ការពារ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ ខែមិថុនា ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG