ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គេ​រំពឹង​ថា​បេសកកម្ម​នាវា​ចម្បាំង​បារាំង​និង​អង់គ្លេស​នៅ​ក្នុង​សមុទ្រ​មាន​ជម្លោះ​ក្នុង​ទ្វីប​អាស៊ី​នឹង​ធ្វើ​ឱ្យ​ប្រទេស​ចិន​ខឹង​សម្បា


រូបឯកសារ៖ កាពីតែន​​កង​ទ័ព​ជើង​ទឹក​បារាំង​កំពុង​មើល​ទៅ​កាន់​នាវា​បារាំង Montcalm ដែល​បាន​មក​ដល់​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​បារាំង​នៅ​ក្រុង Toulon។
រូបឯកសារ៖ កាពីតែន​​កង​ទ័ព​ជើង​ទឹក​បារាំង​កំពុង​មើល​ទៅ​កាន់​នាវា​បារាំង Montcalm ដែល​បាន​មក​ដល់​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​បារាំង​នៅ​ក្រុង Toulon។

ពួកអ្នកវិភាគ​និយាយ​ថា​ កង​នាវា​ចម្បាំង​អង់គ្លេស​និង​បារាំង​នឹង​បើក​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ជម្លោះ​នៅ​ក្នុង​ការ​បង្ហាញ​កម្លាំង​នៃ​កងទ័ព​ជើង​ទឹក​ដែល​អាច​បំពេញ​ចិត្ត​ប្រជា​រាស្ត្រ​នៃ​ប្រទេសទាំង​ពីរ​នេះ ក៏ប៉ុន្តែ​ធ្វើ​ឱ្យ​ប្រទេស​ចិន​ដែល​ទាមទារ​ដែន​សមុទ្រ​នេះ​ច្រើន​ជាង​គេ​ ខឹង​សម្បា។​

ពួក​អ្នក​ជំនាញ​និយាយ​ថា ​កង​នាវា​ចម្បាំង​មក​ពី​ប្រទេស​ទាំង​ពីរនៃ​ទ្វីប​អឺរ៉ុប​ដែល​មាន​កងទ័ព​ជើង​ទឹក​ខ្លាំង​ហើយ​ដែល​គ្មាន​ការ​ទាមទារ​របស់​ពួក​គេ​ផ្ទាល់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​នឹង​ប្រើ​ប្រាស់​ព្រឹត្តិការណ៍​នេះ​ដើម្បី​បង្ហាញ​ថា​ចំណាយ​យោធា​នៅ​ក្នុង​ប្រទេស​ជា​ការ​ត្រឹមត្រូវ។​ ការ​ធ្វើដំណើរ​នៃ​កង​កប៉ាល់​ចម្បាំង​ទាំង​នេះក៏​នឹង​បង្ហាញ​អំពី​ការ​ជឿន​លឿន​នៃ​បច្ចេកវិជ្ជា​ផ្នែក​ការពារ​ប្រទេស​របស់​ប្រទេស​បារាំង​និង​ជួយ​ស.រ.អា.​ក្នុង​ការ​រក្សា​សមុទ្រ​នេះ​ឱ្យ​បើក​ចំហ​ជា​អន្តរជាតិ​ទោះ​ណាជា​មាន​កំណើន​ការ​ត្រួត​ត្រា​របស់​ចិន​ក៏​ដោយ។

សំណើ​នៃ​ការ​បើក​នាវា​ទាំង​នេះ​កាត់​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ទំហំ​៣,៥​លាន​គ.ម.​ក្រឡា​បាន​ត្រូវ​ប្រកាស​កាល​ពី​ដើម​ខែ​មិថុនា​ នៅ​ក្នុង​ការ​ប្រជុំ​នៃ​ការ​សន្ទនាShangri-La ​នៃ​ពួក​មេដឹក​នាំ​យោធា​ដែល​មាន​ការ​ចូល​រួម​ដោយ​លោក​ស្រី​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​បារាំង ​Florence ​Parly ​និង​លោក ​Gavin Williamson ​ដែល​ជា​សមភាគី​អង់គ្លេស​របស់​លោកស្រី។​

លោក​ Huang Kwei-bo​ ជាព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​របស់​សាកល​វិទ្យាល័យ​ជាតិ Chengchi​ ក្នុងក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់​បាន​និយាយ​ថា «តាម​ផ្លូវ​ច្បាប់​ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស​មាន​សិទ្ធិ​ក្នុង​ការ​បើក​នាវា​ទាំង​នេះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ប៉ុន្តែ​តាម​ផ្លូវ​នយោបាយ​និង​យុទ្ធ​សាស្ត្រ​វិញ​ប្រទេស​ទាំង​ពីរ​នេះ​ធ្វើ​ឱ្យ​ស្ថានការណ៍​សាំញ៉ាំ​និង​ជួយ​ស.រ.អា.​ក្នុង​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ការ​អះអាង​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​តំបន់​នោះ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG