ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​អាមេរិក​ធ្វើ​ដំណើរ​ទៅ​ជិត​ប្រជុំ​កោះ​ដែល​ទាមទារ​ដោយ​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


ទិដ្ឋភាពសមុទ្រ​ចិន​ខាងត្បូង​​ពី​លើអាកាស កាលពី​ខែ​មេសា ថ្ងៃទី​២១ ឆ្នាំ​ ២០១៨។
ទិដ្ឋភាពសមុទ្រ​ចិន​ខាងត្បូង​​ពី​លើអាកាស កាលពី​ខែ​មេសា ថ្ងៃទី​២១ ឆ្នាំ​ ២០១៨។

នៅ​ថ្ងៃ​អាទិត្យ​នេះ នាវា​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ពីរ​គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​បណ្ដា​កោះ​ក្នុង​សមុទ្រ​ជិត​ខាង​ត្បូង​នានា​ដែល​ទាមទារ​កាន់កាប់​ដោយ​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ពីរ​នាក់​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន Reutes។

ប្រតិបត្តិការ​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ថ្មី​ចុង​ក្រោយ​បង្អស់​មួយ​ដើម្បី​តតាំង​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យល់​ឃើញ​ថា​ជា​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​ដាក់​កំហិត​លើ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​ដែន​ទឹក​យុទ្ធសាស្ត្រ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា នាវា Haggins ដែល​ជា​នាវា​ពិឃាដ​បញ្ជា​មីស៊ីល និង​នាវា Antietam ដែល​ជា​នាវា​ចម្បាំង​បញ្ជា​មីស៊ីល បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​រង្វង់​ជាង ២២ គីឡូម៉ែត្រ​នៃ​ប្រជុំ​កោះ Paracel ដែល​កូន​កោះ និងថ្ម​ប៉ប្រះ​ទឹក​នានា​នៃ​ប្រជុំ​កោះ​នោះ​ត្រូវ​បាន​ទាមទារ​កាន់កាប់​ដោយ​ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្បែរ​នោះ។

នាវា​យោធា​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​នៅ​ជិត​កោះ Tree កោះ Lincoln កោះ Triton និង​កោះ Woody នៅ​ក្នុង​ប្រជុំ​កោះ Paracel។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់។

អ្នក​រិះគន់​លើ​ប្រតិបត្តិការ​ដែល​គេ​ស្គាល់​ថា «សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍‍» នេះ បាន​និយាយ​ថា ប្រតិបត្តិការ​ទាំង​នេះ​មាន​ផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​លើ​ឥរិយាបថ​របស់​ចិន និង​ភាគ​ច្រើន​គឺ​ធ្វើ​ឡើង​ក្នុង​នាម​ជា​និមិត្តរូប​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG