ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​រៀបរាប់​លម្អិត​ពី​ប្រតិបត្តិការ​ខុស​ច្បាប់​របស់​កប៉ាល់​នេសាទ​ចិន​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច


រូបឯកសារ៖ កន្លែង​នេសាទ​នៅ​ជើង​ប្រាសាទ Elmina ក្បែរ​ទីក្រុង Cape Coast ក្នុង​ប្រទេស​ហ្គាណា ដែល​ត្រូវបាន​ថត​កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៨។
រូបឯកសារ៖ កន្លែង​នេសាទ​នៅ​ជើង​ប្រាសាទ Elmina ក្បែរ​ទីក្រុង Cape Coast ក្នុង​ប្រទេស​ហ្គាណា ដែល​ត្រូវបាន​ថត​កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៨។

ប្រទេស​ចិន​ជា​ប្រទេស​រក​បាន​ទិន្នផល​ត្រី​ច្រើន​បំផុត​ក្នុង​ពិភពលោក និង​មាន​កប៉ាល់​នេសាទ​ទឹក​ជ្រៅ​ច្រើន​បំផុត ដែល​មាន​ជាង ២.៧០០ គ្រឿង ​ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ខុស​ច្បាប់ ដែល​មិនត្រូវ​បាន​រាយការណ៍ និង​មិន​ត្រូវ​បាន​គ្រប់គ្រង​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មីមួយ​ដោយ​មូលនិធិ​យុត្តិធម៌​បរិស្ថាន ឬ EJF។

លោក Max Schmid នាយកប្រតិបត្តិការ​នៃ​មូលនិធិ EJF បាន​ថ្លែង​ថា កប៉ាល់​នេសាទ​ ៩០% នៃ​កប៉ាល់​នេសាទ​ឧស្សាហកម្ម​របស់​ហ្គាណា ​តាម​ពិត​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចិន ដែលបាន​ប្រើប្រាស់​ក្រុមហ៊ុន «ជួរមុខ​» ក្នុង​ស្រុក​ដើម្បី​ចុះ​ឈ្មោះ​ក្នុង​នាម​ជា​ពលរដ្ឋ​ហ្គាណា​ដើម្បីបញ្ជៀស​ពាក់ព័ន្ធ​នឹងផ្លូវច្បាប់។

លោក Max Schmid បាន​ថ្លែង​ក្នុង​សម្តី​ដើមដូច​នេះ​ថា៖ «មូលនិធិ​ EJF កំពុង​តាមដាន​តំបន់ឆ្នេរ​របស់​ហ្គាណា​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ និង​បាន​កត់ត្រា​នូវ​ហេតុការណ៍​នៃ​ការ​នេសាទ​ខុស​ច្បាប់​ជា​ញឹកញាប់ពី​សំណាក់​កប៉ាល់​នេសាទ​របស់​ចិន»។

រូបឯកសារ៖ កប៉ាល់​នេសាទ​មឹក​របស់​ចិន 'Fu Yuan Yu 7880' ធ្វើ​ដំណើរ​លើ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ កប៉ាល់​នេសាទ​មឹក​របស់​ចិន 'Fu Yuan Yu 7880' ធ្វើ​ដំណើរ​លើ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

អង្គការ​នេះ​បាន​ប៉ាន់ស្មាន​ថា កប៉ាល់​អូស​សំណាញ់​ដល់​បាត​សមុទ្រ​របស់​ចិន​ អាចចាប់​ត្រី​ប្រមាណ ២,៣៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច ដែល​ស្មើ​នឹង​ ៥០% នៃ​ទិន្នផល​ពី​ការ​នេសាទ​ទឹក​ជ្រៅ​សរុប និង​មាន​តម្លៃ​ប្រមាណ ៥​ ពាន់​លាន​ដុល្លារ​អាមេរិក។

រូបឯកសារ៖ ការនេសាទ​ហួសកម្រិតនៅ​លើ​ដែន​ទឹក​នៃ​តំបន់​អាហ្វ្រិក​ខាងលិច បាន​ធ្វើឱ្យ​បាត់បង់​ស្តុកត្រី​ដែល​មាន​គុណភាព​ខ្ពស់ នៅ​ក្រុង Joal ប្រទេស​សេណេហ្គាល់ កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖ ការនេសាទ​ហួសកម្រិតនៅ​លើ​ដែន​ទឹក​នៃ​តំបន់​អាហ្វ្រិក​ខាងលិច បាន​ធ្វើឱ្យ​បាត់បង់​ស្តុកត្រី​ដែល​មាន​គុណភាព​ខ្ពស់ នៅ​ក្រុង Joal ប្រទេស​សេណេហ្គាល់ កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។

របាយការណ៍​ខាង​លើ​រកឃើញ​ថា កប៉ាល់​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ខុស​ច្បាប់​ កំពុង​បំផ្លិច​បំផ្លាញ​ទិន្នផល​ត្រី។

កម្មករ​ហ្គាណា​នៅ​លើ​កប៉ាល់​នេសាទចិន​ក៏​បាន​រាយការណ៍​ពី​ការ​រំលោភ​បំពាន​រាងគកាយ និង​លក្ខខណ្ឌ​រស់នៅ​អន់ថយ​ផង​ដែរ។

រូបឯកសារ៖ ស្ត្រី​កាន់​ជាល​ដាក់​ត្រី​នៅ​ឆ្នេរ Bargny ចម្ងាយ​ប្រហែល ៣៥ គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង​ដាកា ប្រទេស​សេណេហ្គាល់ ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០២១។
រូបឯកសារ៖ ស្ត្រី​កាន់​ជាល​ដាក់​ត្រី​នៅ​ឆ្នេរ Bargny ចម្ងាយ​ប្រហែល ៣៥ គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង​ដាកា ប្រទេស​សេណេហ្គាល់ ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០២១។

សហគមន៍​នេសាទ​ក្នុង​ស្រុក​មាន​ការ​ខាតបង់​ច្រើន​ផង​ដែរ ដោយ​អ្នក​នេសាទ​ប្រមាណ ៨០ ទៅ ៩០ ភាគរយ​ក្នុង​ប្រទេស​ហ្គាណា​ បាន​រាយការណ៍​ពី​ការធ្លាក់ចុះប្រាក់​ចំណូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ លោក Schmid បាន​ថ្លែង​ថា វា​ក៏​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​អាហារ​ផង​ដែរ។

លោក Max Schmid បានបន្ថែម​ទៀត​ថា៖ «ការ​នេសាទ​ខុស​ច្បាប់​និង​ហួស​កម្រិត​នៅ​ក្នុង​វិស័យ​នេសាទ​ហ្គាណា​ កំពុង​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សហគមន៍​តាម​ឆ្នេរ​សមុទ្រ​នៅ​ទូទាំង​ប្រទេស»។

រូបឯកសារ៖ កប៉ាល់​ចិន​នៅឯ​កំពង់ផែ Conakry អំឡុង​ពេល​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​ហ្គីណេ ថត​នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។
រូបឯកសារ៖ កប៉ាល់​ចិន​នៅឯ​កំពង់ផែ Conakry អំឡុង​ពេល​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​ហ្គីណេ ថត​នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

ប្រទេស​ចិន​បាន​បដិសេធជា​ច្រើន​លើក​ច្រើនសារចំពោះ​កំហុស​ណា​មួយដែល​ខ្លួន​បាន​ធ្វើ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ទាត់ចោល​នូវការ​ចោទប្រកាន់​ទាំង​នោះ និង​ថា វា​ជា​ការ​ឃោសនា​របស់​ប្រទេស​លោក​ខាង​លិច និង​បាន​ចង្អុល​ដល់​ការ​អភិវឌ្ឍ​ដែល​ចិន​បានផ្តល់​មូលនិធិ ​ដូចជា​ទីតាំងផែ​នេសាទ​ថ្មី​ក្នុង​រដ្ឋធានី​អាក្រា​ (Accra )​ របស់​ហ្គាណា និង​ថា «វា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ និងការ​រស់នៅ​សម្រាប់​អ្នក​នេសាទ​ក្នុង​ស្រុក»៕

XS
SM
MD
LG