ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Facebook និង​បណ្ដាញ​សង្គម​អនឡាញ​ផ្សេង​ទៀត​ច្រានចោល​សំណើ​សុំ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ក្នុង​ទីក្រុង​ហុងកុង


រូបឯកសារ៖ បុរសម្នាក់​កាន់​ទូរស័ព្ទ​ទំនើប​ដែល​មាន​រូបតំណាង​សម្រាប់​កម្មវិធី​បណ្តាញ​សង្គម​ដូចជា ហ្វេសប៊ុក Instagram និង Twitter នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៨។
រូបឯកសារ៖ បុរសម្នាក់​កាន់​ទូរស័ព្ទ​ទំនើប​ដែល​មាន​រូបតំណាង​សម្រាប់​កម្មវិធី​បណ្តាញ​សង្គម​ដូចជា ហ្វេសប៊ុក Instagram និង Twitter នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៨។

ក្រុមហ៊ុន Telegram បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន «មិន​ដែល​ចែកចាយ​ទិន្នន័យ​ណា​មួយ​ជាមួយ​នឹង​អាជ្ញាធរ​ទីក្រុង​ហុងកុង​កាល​ពី​មុន​នោះ​ទេ ហើយ​មិន​មាន​បំណង​ឆ្លើយតប​ចំពោះ​សំណើ​សុំ​ទិន្នន័យ​ណា​មួយ​ទាក់ទិន​នឹង​អ្នក​ប្រើប្រាស់​នៅ​ទីក្រុង​ហុងកុង​នោះ​ឡើយ»។

ក្រុមហ៊ុន Facebook, WhatsApp, Telegram, Google និង Twitter នឹង​បដិសេធ​សំណើ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ណា​មួយ ​ដែល​ស្នើ​សុំ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ហុងកុង ស្រប​ពេល​ក្រុមហ៊ុន​ទាំង​នេះ ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង ដែល​បាន​អនុម័ត​កាល​ពី​សប្ដាហ៍​មុន។

ក្រុមហ៊ុន Facebook និង WhatsApp បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ពួកគេ​នឹង​ផ្អឹប​ទុក​ការ​ត្រួត​ពិនិត្យ​នៃ​សំណើ​របស់​រដ្ឋាភិបាល​ដែល​ស្នើ​សុំ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ហុងកុង «ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​បន្ថែម​លើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ត្រួត​ពិនិត្យ​ហ្មត់ចត់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​លើក​មុនៗ និង​ការ​ប្រឹក្សា​យោបល់​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផង​ដែរ»។

ក្រុមហ៊ុន Telegram បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន «មិន​ដែល​ចែកចាយ​ទិន្នន័យ​ណា​មួយ​ជាមួយ​នឹង​អាជ្ញាធរ​ទីក្រុង​ហុងកុង​កាល​ពី​មុន​នោះ​ទេ ហើយ​មិន​មាន​បំណង​ឆ្លើយតប​ចំពោះ​សំណើ​សុំ​ទិន្នន័យ​ណា​មួយ​ទាក់ទិន​នឹង​អ្នក​ប្រើប្រាស់​នៅ​ទីក្រុង​ហុងកុង​នោះ​ឡើយ»។

ចំណែក​ឯ​ក្រុមហ៊ុន Twitter និង Google វិញ ក៏​បាន​បញ្ជាក់​ស្រដៀង​គ្នា​នេះ​ដែរ​ថា ខ្លួន​ផ្អឹប​ទុក​សំណើ​របស់​អាជ្ញាធរ​ហុងកុង ដែល​ស្នើ​សុំ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ ដោយ​រង់ចាំ​ការ​វាយ​តម្លៃ​លើ​ច្បាប់​សន្តិសុខ​ថ្មី​នេះ​ជា​មុន​សិន។

កន្លង​មក បណ្ដាញ​សង្គម​អនឡាញ​នានា​ដូចជា Facebook, Instagram, Twitter និង WhatsApp ជា​ដើម អាច​ដំណើរការ​ដោយ​សេរី​នៅ​ក្នុង​ទីក្រុង​ហុងកុង ប៉ុន្តែ​ត្រូវ​បាន​រារាំង​នៅ​ចិន​ដី​គោក៕

XS
SM
MD
LG