ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គកុងស៊ុល​អាមេរិក​ប្រចាំ​ក្រុង​ហុងកុង​ថា ការ​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​គឺ​ជា «សោកនាដកម្ម»


អ្នក​គាំទ្រ​លើក​ក្រដាស​ស​ដើម្បី​ជៀសវាង​ពាក្យ​ស្លោក​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ នៅ​ពេល​ពួកគេ​គាំទ្រ​បាតុករ​ប្រឆាំង​ច្បាប់​នេះ ដែល​ត្រូវ​ចាប់​ខ្លួន នៅ​ក្នុង​ក្រុង​ហុងកុង។
អ្នក​គាំទ្រ​លើក​ក្រដាស​ស​ដើម្បី​ជៀសវាង​ពាក្យ​ស្លោក​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ នៅ​ពេល​ពួកគេ​គាំទ្រ​បាតុករ​ប្រឆាំង​ច្បាប់​នេះ ដែល​ត្រូវ​ចាប់​ខ្លួន នៅ​ក្នុង​ក្រុង​ហុងកុង។

មន្ត្រី​ការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ហុងកុង បាន​និយាយ​ថា វា​ជា «សោកនាដកម្ម» នៅ​ក្នុង​ការ​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង ដើម្បី​កាត់​ផ្ដាច់ «សេរីភាព​ជា​មូលដ្ឋាន» នៃ​ទីក្រុង​នេះ និង​បង្កើត​ឲ្យ​មាន «បរិយាកាស​នៃ​ការ​បង្ខិតបង្ខំ និង​ការ​បិទ​សេរីភាព​ខ្លួន​ឯង»។

លោក Hanscom Smith អគ្គ​កុងស៊ុល​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ហុងកុង និង​ទីក្រុង​ម៉ាកាវ បាន​និយាយ​ថា ជោគជ័យ​របស់​ទីក្រុង​ហុងកុង​កន្លង​មក គឺ​ដោយសារតែ​ការ​បើក​ចំហ​របស់​ទីក្រុង​នេះ ហើយ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​រក្សា​ភាព​បើក​ចំហនេះ​ឲ្យ​នៅ​ដដែល។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត និង​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង​កាល​ពី​សប្ដាហ៍​មុន។ ច្បាប់​នេះ​ចាត់ទុក​ជា​បទ​ឧក្រិដ្ឋ​សម្រាប់​សកម្មភាព​ផ្ដាច់​ខ្លួន ផ្ដួល​រំលំ​រដ្ឋ​អំណាច និង​ភេរវកម្ម។

ក្រុម​អ្នក​រិះគន់​យល់​ឃើញ​ថា ច្បាប់​នេះ​គឺ​ជា​ជំហាន​ដ៏​ខ្លាំងក្លា​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​លុប​បំបាត់​នូវ​រនាំង​ផ្លូវ​ច្បាប់​រវាង​ទីក្រុង​ហុងកុង និង​ប្រព័ន្ធ​គណបក្ស​កុម្មុយនិស្ត​ចិន៕

XS
SM
MD
LG