ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ចាត់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ទ្វីប​អាហ្វ្រិក ​និង​ប្រទេស​ផ្សេង​ទៀ​ប្រយុទ្ធ​​នឹង​មេរោគ​កូរ៉ូណា


លោក Josep Borrell ប្រធានខាង​គោល​នយោបាយ​ការ​បរទេស​នៃ​សហភាព​អឺរ៉ុប ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ក្រសួង​ការបរទេស​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ប្រជុំ​ពិភាក្សា​វិធានការ​ជួយ​ដល់​ប្រទេស​អ៊ីរ៉ង់។
លោក Josep Borrell ប្រធានខាង​គោល​នយោបាយ​ការ​បរទេស​នៃ​សហភាព​អឺរ៉ុប ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ក្រសួង​ការបរទេស​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ប្រជុំ​ពិភាក្សា​វិធានការ​ជួយ​ដល់​ប្រទេស​អ៊ីរ៉ង់។

សហភាព​អឺរ៉ុប​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ ​ទី​៨​ ខែ​មេសា​ថា​ ខ្លួន​នឹង​ចាត់​ប្រាក់​ប្រមាណ​១៦​ពាន់​លាន​ដុល្លារ​សម្រាប់​ទ្វីប​ អាហ្វ្រិក ​និង​តំបន់​មាន​ប្រាក់​ចំណូល​ទាប​ឯ​ទៀតៗ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​វីរុស​កូរ៉ូណា។​

ភាគ​ច្រើន​នៃ​ការ​ផ្តល់​ប្រាក់​កាស​នេះ​មិន​មាន​រួម​បញ្ចូល​ប្រាក់​កាស​ថ្មី​ទេ​ ក៏​ប៉ុន្តែ​ជា​ការ ​ផ្ទេរ​ប្រាក់​កម្ចី​និង​ មូល​និធិ​ដែល​មាន​ស្រេច​ហើយ ​ឱ្យ​ទៅ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​វីរុស​កូរ៉ូណា​វិញ។​

ទ្វីប​អាហ្វ្រិក​ទទួល​ប្រាក់​ច្រើន​ជាង​គេ​នៅ​ក្នុង​កញ្ចប់​ជំនួយ​នេះ ​ដោយ​បាន​ប្រមាណ​៣​ពាន់​៨រយ​លាន​ដុល្លារ​នៃ​ទឹក​ប្រាក់​ទាំង​អស់។​

លោក​ Josep Borrell​ ថ្លែងថា៖ «ទ្វីប​អាហ្វ្រិក ​ជា​អាទិភាព​មួយ​សម្រាប់​សហភាព​អឺរ៉ុប ហើយ​យើង​ដឹង​ច្បាស់​ណាស់​ថា​ តំបន់​នោះ ​កំពុង​ឋិត​នៅ​ក្រោម​សម្ពាធ​ធំ​ គឺ​ថា​ ​វិបត្តិ​ នេះ​អាច​មាន​ផល​វិបាក​កម្រិត​ខ្លាំង​ជាង​នៅ​ក្នុង​ផ្នែក​ឯ​ទៀតៗ​នៃ​ពិភព​លោក»។​

ការផ្តល់​ប្រាក់​កាស​សម្រាប់​ទ្វីប​ អាហ្វ្រិក និង ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ការ​ពង្រឹង​ការ​ប្រុង ប្រៀប​និង​ការ​ឆ្លើយ​តប​ខាង​សុខាភិបាល​ព្រម​ទាំង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​មេរោគ​វីរុស​កូរ៉ូណា។​ សហភាព​អឺរ៉ុប​ក៏​បាន​ចាត់​ប្រាក់​ប្រមាណ​៨០​លាន​ដុល្លារ​សម្រាប់​មន្ទីរ​ពិសោធន៍​រក​មេរោគ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​មាន​ការ​ទាក់ទង​ជាមួយ​មូលនិធិ​សប្បុរស​ធ៌ម​របស់​លោក​និង​លោកស្រី​ Gates។​

ចំនួន​ប្រាក់​ឯ​ទៀតៗ​នៃ​សហភាព​អឺរ៉ុប​កំពុង​ត្រូវ​បញ្ជូន​ទៅ​កាន់​ផ្នែក​នានា​នៃ​ទ្វីប​អឺរ៉ុប​ ទ្វីប​អាស៊ី ​តំបន់​អាមេរិក​ឡាទីន​និង​តំបន់​ឯ​ទៀតៗ។​ លោក​ Borrell ​និយាយ​ថា​ ប្រាក់​កាស​នេះ​នឹង​បាន​មក​ពី​សាខា​នីតិ​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប​គឺ​ស្ថាប័នវិនិយោគ​អឺរ៉ុប​និង​ពួក​រដ្ឋ​ជា​សមាជិក។ ​លោក​Borrell ​ថ្លែង​ទៀត​ថា៖«ជា​ពិសេសនៅ​ក្នុង​ពួក​ប្រទេស​ដែល​មិន​មាន​វេជ្ជ​បណ្ឌិត​គ្រប់គ្រាន់​ គ្មាន​ឧបករណ៍​ពិសោធន៍​និង​ប្រដាប់​ប្រដា​ការ​ពារ​ខ្លួន​ខាង​វេជ្ជ​សាស្ត្រ​គ្រប់គ្រាន់​និង​គ្មាន​ទឹក​ស្អាត ​ផល​វិបាក​នៃ​ការ​រាតត្បាត​សាកល​នៃ​ជំងឺ​នេះ​អាច​នាំ​ឱ្យ​មាន​ហានីភ័យ​ខ្លាំង»។​

លោក ​Borrell ​បាន​ថ្លែង​បន្ថែម​ថា​ ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សេចក្តី​ត្រូវ​ការ​ជា​បន្ទាន់​ខាង​សុខាភិបាល​នៃ​ពួក​ប្រទេស​ដែល​ងាយ​រង​គ្រោះ​ដើម្បី​ពង្រឹង​សមត្ថភាព​ជាតិ​របស់​ពួក​គេ​និង​ជួយ​សម្រាល​ផល​វិបាក​ខាង​សង្គម​និង​ខាង​សេដ្ឋកិច្ច​ដោយ​សារ​ជំងឺ​នេះ​ផង​ដែរ៕

ប្រែសម្រួល​ដោយ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG