ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី ​បន្ត​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដោយសារ​មេរោគ​កូរ៉ូណា


ទាហាន​កំពុង​ប្រមូល​លួស​បន្លា​នៅ​ខាង​ក្រៅ​អាគារ​មួយ​ដែល​ត្រូវ​បាន​បិទ​ការ​ចេញ​ចូល នៅ​ទីក្រុង​គូឡាឡ៉ាំពួ ប្រទេស​​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៧ មេសា ២០២០។
ទាហាន​កំពុង​ប្រមូល​លួស​បន្លា​នៅ​ខាង​ក្រៅ​អាគារ​មួយ​ដែល​ត្រូវ​បាន​បិទ​ការ​ចេញ​ចូល នៅ​ទីក្រុង​គូឡាឡ៉ាំពួ ប្រទេស​​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៧ មេសា ២០២០។

លោក ​Muhyiddin Yassin ​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា រដ្ឋាភិបាល​របស់​លោក​ នឹង​បន្តការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រារាំង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា។

ការ​កម្រិត​ដែល​គេ​ដឹង​ថា​ជា​បទ​បញ្ជាការ​ត្រួត​ត្រា​បម្លាស់​ទី បាន​ចូល​ជា​ធរមាន​ កាល​ពីខែ​មុន​ដើម្បី​រារាំង​ការ​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ ហើយ​កាល​ពី​ដំបូង​មាន​គម្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​នេះ។

ក៏​ប៉ុន្តែ នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍ លោក​នាយក​រដ្ឋ​មន្រ្តី​ បាន​មាន​ប្រសាសន៍​ថា លោក​បាន​បន្ត​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​រហូត​ដល់​ថ្ងៃ​ទី​២៨​ ទៅ​តាម​ការ​ផ្តល់​ឱវាទ​របស់​ក្រសួង​សុខភិបាល​ម៉ាឡេស៊ី​និង​អ្នក​ជំនាញ​ខាង​វេជ្ជសាស្រ្ត​ផ្សេង​ទៀត។

លោក​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​ប្រកាស​ថា លោក​បាន​បញ្ជា​ប៉ូលិស កងទ័ព​ និង​ទីភ្នាក់​ងារ​ពង្រឹង​ពង្រឹង​ផ្លូវ​នាវាចរណ៍​ម៉ាឡេស៊ី​ ក្រសួង​អន្តោប្រវេសន៍​និង​បណ្តា​ទីភ្នាក់ងារ​ពាក់​ទាំង​អស់​ឲ្យ​រឹត​បន្តឹង​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​ម៉ាឡេស៊ី។

ផ្នែក​នានា​នៃ​រដ្ឋធានី​កូឡាឡាំពួ​ បាន​ត្រូវ​ការពារ​មិន​ឲ្យ​ចេញ​ចូល​ដោយ​បុគ្គលិក​សន្តិសុខ​ បន្ទាប់ពី​ករណី​នៃ​ការ​ឆ្លង​ជំងឺកូវីដ១៩​មាន​ចំនួន​ខ្ពស់។

រហូត​មក​ទល់​ថ្ងៃ​សុក្រ​ ម៉ាឡេស៊ី បាន​រាយការណ៍​ថា​ មាន​៤,៣៤៦​ករណី​និង​មនុស្ស​ស្លាប់​៧០​នាក់​ដោយ​សារ​មេរោគ​កូរ៉ូណា​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ម៉ាឡេស៊ី បាន​កត់​ត្រា​ការ​ជា​សះ​ស្បើយ​ឡើង​វិញ​ច្រើន​ជា​ការ​ឆ្លង​ករណី​នៃ​ជំងឺ​កូវីដ១៩ ​៣ថ្ងៃ​ជាប់ៗ​គ្នា​ ដោយ​មាន​អ្នក​ជំងឺ​២២២​នាក់​ បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​សុក្រ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ជំងឺ​សរុប​ទាំង​អស់​១,៨៣០​នាក់​ឬ​ចំនួន​៤២,១​ ភាគរយ បាន​ចេញ​ពី​មន្ទីរ​ពេទ្យ៕

XS
SM
MD
LG