ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហភាព​អឺរ៉ុប​ ព្រមព្រៀង​គ្នា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​បេឡារុស


ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel (ឆ្វេង) និយាយ​ជាមួយ​ប្រធានាធិបតី​កោះ​ស៊ីប​លោក Nicos Anastasiades ក្នុង​អំឡុង​កិច្ចប្រជុំ​តុមូល​នៅឯ​កិច្ចប្រជុំកំពូល​អឺរ៉ុប​នៅ​អគារ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​នៅ​ទីក្រុងប្រ៊ុចសែល នៅ​ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០។

មេដឹកនាំ​សហភាព​អឺរ៉ុប បាន​ជម្នះ​ការ​ជាប់គាំង​ខាង​ការទូត​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​បាន​ព្រមព្រៀង​គ្នាធ្វើការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​បេឡារុស បន្ទាប់ពី​ការ​ចរចាយ៉ាងយូរ​នៅក្នុង​ជំនួបកំពូលកាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដើម្បី​ធ្វើ​ការ​បញ្ជាក់​ប្រាប់​កោះ​ស៊ីប​ថា សហភាព​អឺរ៉ុប មិន​បាន​ផ្លាស់ប្តូរ​ជំហរ​ប្រឆាំង​តួកគី​ចំពោះ​ការ​ខួង​យកប្រេង​និង​ឧស្ម័ន​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ទេ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។

កិច្ចព្រមព្រៀង​ដាក់​ទណ្ឌកម្ម​មន្ត្រី​បេឡារុស​៤០​នាក់​ ដែលរងការ​ចោទប្រកាន់​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​៩ ខែ​សីហា​ អនុញ្ញាត​ឲ្យ​សហភាព​អឺរ៉ុប ធ្វើ​ទៅ​តាម​ការ​សន្យា​របស់​ខ្លួនដើម្បី​គាំទ្រ​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋធានី​ Minsk របស់​បេឡារុស​ និង​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ខ្លះ​មក​វិញ ក្រោយការ​ពន្យារ​ពេល(សេចក្តី​សម្រេច)​អស់​ច្រើនសប្តាហ៍​មក ។​

ក្រុម​អ្នក​ការទូតនិយាយ​ថា ខណៈ​ដែល​ចក្រភព​អង់គ្លេស​និង​ប្រទេស​កាណាដា បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​ក្រុង Minsk ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នោះ ស្ថានភាព​រក​ផ្លូវចេញ​គ្មាន​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​២៧​ប្រទេស​ហើយ​ដែល​ការ​សម្រេច​ត្រូវ​តែ​មាន​ការ​មូល​មតិ​គ្នា​នោះ បាន​ធ្វើ​ឲ្យ​បាត់បង់​ភាព​គួរ​ទុក​ចិត្ត​បាន​របស់​ប្លុក​នោះ ។

ប្រធានាធិបតី​កោះ​ស៊ីប​លោក Nicos Anastasiades នៅ​ថ្ងៃ​បុណ្យ​ខួប​ឯករាជ្យ​លើក​ទី៦០​របស់​ប្រទេស​លោក​ពី​ចក្រភព​អង់គ្លេស ​បាន​ធ្វើ​ការ​ទាមទារ​ឲ្យ​ចាត់​វិធានការ​កាន់តែ​ខ្លាំង​ឡើង​លើ​តួកគី ​ដែល​ជា​ថ្នូរ​នឹងការ​គាំទ្ររបស់​ស៊ីប​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ប្រទេស​បេឡារុស។

លោក​បាន​និយាយ​ថា សហភាព​អឺរ៉ុប​ត្រូវ​តែ​បញ្ជូន​សារ​ថា ការ​រុករក​ប្រេង​និង​ឧស្ម័នរបស់​រដ្ឋាភិបាល​ក្រុងអង់ការ៉ា​នៅ​តាម​បណ្តោយ​ឆ្នេរ​កោះ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ជា​ការ​មិន​អាច​ទទួល​យក​បាន ។

ប្រទេស​អាល្លឺម៉ង់ ​បាន​ប្រឆាំង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​លើ​តួកគី​ ដោយ​ភ័យខ្លាច​ថា ការ​ដាក់ទណ្ឌកម្ម​នេះ នឹង​បង្អាក់​ការ​ខំប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​ប្រទេស​ក្រិក ។

តួកគី​ដែល​ជាបេក្ខជន​ដើម្បី​ចូលរួម​ក្នុងសហភាព​អឺរ៉ុប​និង​ជា​សមាជិក​អង្គការ​អូតង់ បាន​ធ្លាក់ ចូល​ក្នុង​លទ្ធិ​ផ្តាច់ការ​និយម​នៅ​ក្រោម​ប្រធានាធិបតី Recep Tayyip Erdogan ក៏​ប៉ុន្តែ​នៅ​តែ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​សហភាព​អឺរ៉ុប​ មិន​អាច​ធ្វើមើល​រំលង​បាន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG