ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បេឡារុស​​ចូល​កាន់​តំណែង​​អាណត្តិ​ថ្មី​ទោះ​បី​មាន​ការ​ប្រឆាំង​តវ៉ា​លទ្ធផល​បោះឆ្នោត​​ក្តី


លោក Alexander Lukashenko ស្បថ​ចូល​កាន់​តំណែង​​ជា​ប្រធានាធិបតី​បេឡារុស​នៅ​អាណត្តិ​ថ្មី នៅ​ទីក្រុង Minsk ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​ប្រទេស​បេឡារុស​លោក Alexander Lukashenko ​ចូល​កាន់​តំណែងក្នុង​អាណត្តិ​ទី​៦​របស់​លោក នៅ​ក្នុង​ពិធី​មួយ​ដែលក្រុម​មន្ត្រី​មិន​បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​នោះ។​

ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Beltra ​ផ្សាយឲ្យ​ដឹងថា​ ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Lukashenko​ កាល​ពី​ថ្ងៃ​ពុធ បាន​ប្រព្រឹត្ត​ធ្វើ​ទៅ​ក្នុង​រដ្ឋធានី Minsk​ ក្នុង​ពិធី​មួយ​ដែលមាន​មន្រ្តី​រដ្ឋាភិបាល សមាជិក​សភា និង​តំណាង​សារព័ត៌មាន​រាប់​រយ​នាក់ចូលរួម។

ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ Lukashenko​ នេះ បាន​កើត​មាន​ឡើងក្រោយ​មាន​បាតុកម្ម​មហាជន​អស់​ជា​ច្រើន​សប្ដាហ៍​ ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោតកាល​ពី​ថ្ងៃ​ទី​៩​ ខែ​សីហា​កន្លង​ទៅ​ ដែល​ប្រកាស​ថា ប្រធានាធិបតី​ក្នុង​តំណែង​លោក Lukashenko ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នោះ។​

រដ្ឋមន្ត្រី​ការ​បរទេស​លីទុយអានី​បានហៅពិធី​ស្បថ​ចូលកាន់​តំណែង​នោះ​ថា​ជា​«រឿង​កំប្លែង» ហើយសកម្មជន​ប្រឆាំង​ដ៏​ល្បី​ល្បាញ​ម្នាក់​ក្នុង​ប្រទេស​បេឡារុស​បាន​ហៅ​ពិធី​នោះ​ ថា​ជា ​«ការ​ប្រមូល​ផ្តុំក្រុម​ចោរ»​ និង​បាន​បដិសេធ​ទទួល​ស្គាល់​លោក​ Lukashenko ថា​ ជា​ប្រធានាធិបតី​ស្រប​ច្បាប់​របស់​ប្រទេស​បេឡារុស។

កន្លង​មក​ទាំង​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុបបាន​សម្តែងមន្ទិល​ចំពោះ​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​របស់​បេឡារុស​នេះ ហើយ​បាន​រិះគន់​ការ​បង្ក្រាប​របស់​ប៉ូលិស​លើ​ក្រុម​បាតុករ​អហិង្សា​ដែល​បាន​តវ៉ា​ចំពោះ​លទ្ធផល​ឆ្នោត៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG