ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ផ្ទុះ​ឡើង​​នៅ​បេឡារុស​ក្រោយ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​សម្ងាត់​​របស់​លោក Lukashenko


ពលរដ្ឋបេឡារុសបានចេញធ្វើបាតុកម្មប្រឆាំងនឹងការស្បថចូលកាន់តំណែងជាសម្ងាត់របស់លោកប្រធានាធិបតី Alexander Lukashenko នៅទីក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រជាជន​បេឡារុស​រាប់​ពាន់​នាក់​បានប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ ​កាល​ពី​យប់​ថ្ងៃ​ពុធ ដើម្បី​ច្រាន​ចោលពិធី​ស្បថ​ចូល​កាន់​តំណែង​យ៉ាង​សម្ងាត់​របស់លោកប្រធានាធិបតី Alexander Lukashenko។

កង​សន្តិសុខ​នៅ​ក្នុង​រដ្ឋធានី Minsk​ បាន​ចាញ់​ទឹកដាក់​ក្រុម​បាតុករ និង​បាន​រំសាយក្រុម​បាតុករ​មួយ​ចំនួន បន្ទាប់ពី​ការ​លេច​ចេញ​នូវ​ព័ត៌មានពី​ទីភ្នាក់ងារ​សារព័ត៌មាន Belta របស់​រដ្ឋ​ថា លោក Lukashenko អាយុ ៦៦ ឆ្នាំ បាន​ស្បថ​ចូល​កាន់​តំណែងសម្រាប់​អាណត្តិ​ទី​ ៦។ ​មហាបាតុកម្ម​បាន​ទាមទាម​ឲ្យ​បញ្ចប់​ការ​កាន់​អំណាច​រយៈ​ពេល ២៦ ឆ្នាំ​ របស់​លោក ក្រោយ​ការបោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​កាល​ពី​ខែ​មុន។

លោក Lukashenko ទទូច​ថា​ លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​សីហា យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី ដោយ​ទទួល​បាន​សំឡេង​ឆ្នោត ៨០% ទោះ​បី​ជា​មាន​ការ​អះអាងទាំង​ក្នុង​និង​ក្រៅ​ប្រទេសថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត ​ដើម្បី​ឲ្យ​លោក​នៅអាច​បន្ត​កាន់​អំណាចក៏ដោយ។

ប្រទេស​ជា​ច្រើននៅ​ក្នុង​សហគមន៍​អឺរ៉ុប រួម​មាន​អាល្លឺម៉ង់ ដាណឺម៉ាក និង​ប្រទេស​នៅ​ក្នុង​តំបន់​សមុទ្រ​បាល់ទិក បាន​ប្រកាស​ថា ​ពួក​គេ​លែង​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក Lukashenko តទៅ​ទៀត​ហើយ។

ចំណែក​ប្រទេស​រុស្ស៊ីដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នងដ៏​សំខាន់​របស់​លោក Lukasheno ក្នុង​ពេល​មាន​វិបត្តិ​នយោបាយ​ដ៏​ចលាចល​នេះ មិន​បាន​បញ្ចេញ​សេក្ដី​ថ្លែងការណ៍ជា​ផ្លូវការ​ណា​មួយ​ទេ ​ប៉ុន្តែ​កន្លង​មករុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​ទទួលស្គាល់​លោក​ Lukashenko ជា​មេដឹក​នាំ​ស្រប​ច្បាប់​របស់​ប្រទេស​បេឡារុស៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG