ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ប៉ូលិស​ខ្លាំងក្លា​នៅ​សហរដ្ឋ​អាមេរិក


ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi និង​សមាជិក​សភា​ដទៃ​ទៀត លុតជង្គង់ និង​ផ្តល់​ការគោរព​ដោយ​ស្មឹងស្មាធ​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​បាន​អាន​ឈ្មោះ​លោក George Floyd និង​អ្នកដទៃទៀត​ដែល​បាន​ស្លាប់​ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០។
ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi និង​សមាជិក​សភា​ដទៃ​ទៀត លុតជង្គង់ និង​ផ្តល់​ការគោរព​ដោយ​ស្មឹងស្មាធ​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​បាន​អាន​ឈ្មោះ​លោក George Floyd និង​អ្នកដទៃទៀត​ដែល​បាន​ស្លាប់​ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០។

សមាជិក​រដ្ឋសភា​អ្នកស្រី Karen Bass ដែល​ជា​អ្នក​ស្នើ​មួយ​រូប​នៃ​សំណើ​ច្បាប់​កំណែ​ទម្រង់​ប៉ូលិស​នេះ បាន​ប្រាប់​អ្នក​កាសែត​ថា៖ «ពិភពលោក​កំពុងតែ​មើល​ឃើញ​នូវ​ចលនា​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​ទ្រង់ទ្រាយ​ធំ​លើ​ច្បាប់​ប៉ូលិស​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​រាប់​ទសវត្សរ៍​កន្លង​មក​នេះ។ ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រទាំង​ប្រទើស​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump ដែល​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​តឹងតែង។

សមាជិក​រដ្ឋសភា​អ្នកស្រី Karen Bass ដែល​ជា​អ្នក​ស្នើ​មួយ​រូប​នៃ​សំណើ​ច្បាប់​កំណែ​ទម្រង់​ប៉ូលិស​នេះ បាន​ប្រាប់​អ្នក​កាសែត​ថា៖ «ពិភពលោក​កំពុងតែ​មើល​ឃើញ​នូវ​ចលនា​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ មនុស្ស​ដើរ​ក្បួន​តវ៉ា​ដើម្បី​ទាមទារ​មិន​ត្រឹមតែ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ខ្លាំងក្លា​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​របស់​ប៉ូលិស បញ្ចប់​ការ​សង្ស័យ​ដែល​រើសអើង​ជាតិ​សាសន៍ និង​បញ្ចប់​នូវ​ដំណើរការ​ដែល​ច្រានចោល​សិទ្ធិ​របស់​ពលរដ្ឋ​អាមេរិកាំង​ក្នុង​ការ​មាន​លទ្ធភាព​ប្ដឹង នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ប៉ូលិស​ធ្វើ​ឲ្យ​របួស»។

បន្ទាប់ពី​លោក George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​វ័យ ៤៦ ឆ្នាំ បាន​ស្លាប់​នៅ​ពេល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ប៉ូលិស​នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota កាល​ពី ២ សប្ដាហ៍​មុន​មក សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា មាន​បំណង​ពង្រីក​ការ​ទទួល​ខុស​ត្រូវ​របស់​ប៉ូលិស តាមដាន​មន្ត្រី​ប៉ូលិស «ដែល​មាន​បញ្ហា» តាម​រយៈ «ការ​កត់ត្រា​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ប៉ូលិស​នៅ​ទូទាំង​ប្រទេស» និង​មាន​បំណង​បញ្ចប់​នូវ​ការ​អនុវត្ត​នៃ​ការ​បញ្ជូន​ឧបករណ៍​យោធា​ទៅ​ឲ្យ​នាយកដ្ឋាន​ប៉ូលិស​នៅ​ទូទាំង​ប្រទេស។

គណបក្ស​ប្រជាធិបតេយ្យ​គ្រោង​នឹង​ប្រជុំ​ពិភាក្សា​អំពី​សំណើ​ច្បាប់​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ពុធ​ស្អែក​នេះ​ទៅ​នៅ​ក្នុង​រដ្ឋសភា ហើយ​សង្ឃឹម​ថា​នឹង​អនុម័ត​លើ​សំណើច្បាប់ «យុត្តិធម៌​នៃ​ទង្វើ​របស់​ប៉ូលិស​ឆ្នាំ ២០២០» នេះ នៅ​ត្រឹម​ចុង​ខែ​នេះ។ បន្ទាប់​មក សំណើ​ច្បាប់​នេះ​នឹង​ត្រូវ​ឆ្លង​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG