សន្តិសុខនៅវិមានសភាអាមេរិកបង្កឲ្យមានការព្រួយបារម្ភជាថ្មីម្តងទៀត បន្ទាប់ពីមានការវាយប្រហារជាលើកទី២ទៅលើប៉ូលិសនៅវិមានសភាក្នុងរយៈពេលមិនដល់៣ខែផង។
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិក កំពុងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុនប្រេង និងឧស្ម័ន ដើម្បីជួយបង្ការកុំឱ្យមានសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា។
នៅក្រោមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក សភាមានអំណាចប្រកាសសង្គ្រាម ក៏ប៉ុន្តែច្បាប់ឆ្នាំ ២០០១ និងឆ្នាំ ២០០២ ដែលអនុញ្ញាតឲ្យមានការប្រើកម្លាំងយោធា បានផ្តល់អំណាចដ៏ទូលំទូលាយដល់ប្រធានាធិបតីនៅក្នុងការប្រឡូកនឹងសង្គ្រាមនៅក្រៅប្រទេស។
រដ្ឋសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានអនុម័តសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកា «ផែនការជួយសង្គ្រោះអាមេរិក» (American Rescue Plan) តម្លៃ ១,៩ លានលានដុល្លារសម្រាប់សង្គ្រោះវិបត្តិកូវីដ១៩ ដោយក្នុងនោះក៏បានអនុម័តជំនួយបរទេសដែលមានទឹកប្រាក់ចំនួន១១ពាន់លានដុល្លារផងដែរ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍បានសម្រេចឲ្យលោកអតីតប្រធានាធិបតី Donald Trump រួចទោស។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមរដ្ឋអាជ្ញាបានបញ្ចប់ការការពារសំណុំរឿងក្តីរបស់ពួកគេ ប្រឆាំងនឹងលោក Donald Trump ដោយលើកឡើងថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះការប៉ុនប៉ងបដិសេធការរាប់សំឡេងឆ្នោតរបស់អង្គបោះឆ្នោតដើម្បីទទួលស្គាល់ជ័យជម្នះរ
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងបើកសវនាការជំនុំជម្រះអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅខែនេះជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ។ ព្រឹទ្ធសភានឹងបញ្ចប់ដោយការបោះឆ្នោតដើម្បីសម្រេចថាតើ លោក Trump មានកំហុសក្នុងការញុះញង់ឲ្យុមានការបះបោរនៅថ្ងៃទី៦ ខែមករា នៅវិមានសភាសហរដ្ឋអាមេរិកឬទេ
តាំងពីការប្តឹងទម្លាក់ប្រធានាធិបតីពីដំណែងដោយព្រឹទ្ធសភារហូតដល់កម្មវិធីជំនួយដ៏ធំបង្អស់ក្នុងប្រវត្តិសាស្ត្រស.រ.អ ឆ្នាំដ៏ច្របូកច្របល់មួយក្នុងវិស័យនយោបាយ បានធ្វើឲ្យ សមាជិកសភាអាមេរិកមមាញឹក ដោយពួកគេជាច្រើន បានធ្វើការនិងបានបោះឆ្នោតតាមអនឡាញជាលើកទី១ ពីព្រោះតែការរាតត្បាតនៃវីរុសកូរ៉ូណា។
តុល្យភាពអំណាចនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងសម្រេចនៅក្នុងការប្រកួតប្រជែងអាសនៈព្រឹទ្ធសភា ២ នៅក្នុងរដ្ឋ Georgia ភាគខាងត្បូងសហរដ្ឋអាមេរិក នៅខែមករាខាងមុខនេះ។
បើយោងតាមព្រឹត្តិប័ត្រ Cook Political Report ដែលមិនគាំទ្រគណបក្សណា បានបញ្ជាក់ថា អាសនៈព្រឹទ្ធសភាចំនួន ៧ នៃអាសនៈព្រឹទ្ធសភាចំនួន ៣៥ ដែលត្រូវប្រកួតប្រជែងឡើងវិញសម្រាប់ការបោះឆ្នោតកាលពីថ្ងៃអង្គារ ត្រូវបានគេចាត់ទុកថា មានលក្ខណៈប្រជែងខ្លាំងបំផុត។
ក្រុមហ៊ុនបណ្ដាញសង្គមអនឡាញនានា ត្រូវបានការពារពីការទទួលខុសត្រូវចំពោះខ្លឹមសារនៅលើវិបសាយរបស់ខ្លួននៅក្នុងជំពូកទី ២៣០ នៃច្បាប់សុភាវធម៌ព័ត៌មានឆ្នាំ១៩៩៦។
អ្នកស្រី Pelosi ថ្លែងថា អ្នកស្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ និងថា អ្នកស្រីសង្ឃឹមថា អាចនឹងបន្តជជែកគ្នានៅថ្ងៃពុធនេះទៀត បន្ទាប់ពីលោក Mnuchin ត្រឡប់មកពីក្រៅប្រទេសវិញ។
អ្នកស្រី Pelosi បានកំណត់យកថ្ងៃអង្គារនេះជាថ្ងៃចុងក្រោយដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយជាមួយរដ្ឋបាលលោក Trump មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចូលមកដល់នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃច័ន្ទបានចាប់ផ្តើមធ្វើសវនាការតែងតាំងចៅក្រម Amy Coney Barrett ឲ្យកាន់តំណែងក្នុងតុលាការកំពូលសហរដ្ឋអាមេរិក។
នៅក្នុងការជជែកដេញ រយ:ពេល ៩០ នាទី កាលពីយប់ថ្ងៃពុធ នៅសាកលវិទ្យាល័យ Utah នៅក្នុងទីក្រុង Salt Lake City លោក Pence និងអ្នកស្រី Harris ប្រឈមមុខគ្នាលើប្រធានបទមួយចំនួនចាប់ពីសេដ្ឋកិច្ច បរិស្ថាន និងការសម្រេចតែងតាំងចៅក្រមតុលាការកំពូលដោយលោក Trump ជាដើម។
នៅក្នុងការវិវត្តិទូទៅនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការជជែកចេញដោលរបស់បេក្ខជនអនុប្រធានាធិបតីគឺជាព្រឹតិ្តការណ៍សំខាន់ទីពីរ។
លោក Trump បានឲ្យដឹងនៅលើ Twitter កាលពីថ្ងៃអង្គារម្សិលមិញថា លោកនឹងប្រកាសអំពីរឿងនេះនៅសេតវិមាន។ មុនហ្នឹង លោកបាននិយាយថា ជម្រើសរបស់លោកគឺបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាស្ត្រីអភិរក្សនិយម ៥ នាក់ ដែលលោកកំពុងពិចារណា។
បច្ចុប្បន្នគណបក្សសាធារណរដ្ឋ មានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតទូទាំងប្រទេសនៅដើមខែវិច្ឆិកាខាងមុខនេះ គណបក្សនយោបាយធំៗទាំង២ កំពុងប្រឹងប្រែងដើម្បី យកសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា រៀងៗខ្លួន។
ព័ត៌មានផ្សេងទៀត