ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ប្ដូរ​ឈ្មោះ​ផ្លូវ​មួយ​នៅ​ក្បែរ​សេតវិមាន​ទៅ​ជា​ឈ្មោះ «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ»

អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកស្រី Muriel Bowser កាល​ពី​ថ្ងៃ​សុក្រ បាន​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​នូវ​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​កាន់​សេតវិមាន​ទៅ​ជា “Black Lives Matter Plaza” ដែល​ជា​ភាសាខ្មែរ​មាន​ន័យ​ថា «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ»។

ការ​ប្ដូរ​ឈ្មោះ​ផ្លូវ​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​បាតុករ​ដែល​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​នានា ក្រោយ​ពី​លោក George Floydដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក បាន​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ពេល​ស្ថិត​ក្នុង​ការ​ឃាត់​ខ្លួន​របស់​ប៉ូលិស នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។

វិចិត្រករ​ក្នុង​ស្រុក​ម្នាក់​បាន​ចូលរួម​ជាមួយ​នឹង​ក្រុមការងារ​រៀបចំ​ក្រុង​នៅ​ពេល​ព្រឹក​ព្រហាម​ស្រាងៗ​ដើម្បី​សរសេរ​ឃ្លា «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» ជា​អក្សរ​ពណ៌​លឿង​ធំៗ នៅ​លើ​ដង​ផ្លូវ​ប្រហែល​ជា​ពីរ​ប្លុក​ឆ្ពោះ​ទៅ​កាន់​ឧទ្យាន Lafayette ដែល​នៅ​ទល់​មុខ​នឹង​សេតវិមាន។

នៅ​ក្នុង​ពិធី​ដ៏​ខ្លី​មួយ ក្រុម​ការងារ​រៀបចំ​ក្រុង​បាន​លើក​ស្លាក​សញ្ញា​ឈ្មោះ​ផ្លូវ​ថ្មី​នេះ​ឡើង ហើយ​អ្នកស្រី Bowser បាន​ថ្លែង​ទៅ​កាន់​ក្រុម​មនុស្ស​ជា​ច្រើន​ថា៖ «នៅ​ក្នុង​សហរដ្ឋអាមេរិក អ្នក​ទាំង​អស់​គ្នា​អាច​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី​បាន»។

អ្នកស្រី Bowser កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ប៉ូលិស​ក្រុង​បាន​រាយការណ៍​ថា មាន​ការ​តវ៉ា​នៅ​យប់​ថ្មី​ទៀត​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​បាតុករ ហើយ​អ្នកស្រី​ក៏​បាន​ស្នើ​ឲ្យ​លោក ត្រាំ ដក​កង​កម្លាំង​អនុវត្ត​ច្បាប់​សហព័ន្ធ និង​យោធា​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ផងដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG