ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Clinton និង​លោក​ Trump ធ្វើ​ការ​ឃោសនា​នៅ​រដ្ឋ​ដែល​មាន​សំឡេង​ឆ្នោត​ច្រើន​លើក​ចុងក្រោយ

នេះ​ជា​រូប​ភាព​ដែល​បង្ហាញ​ពី​អ្នក​គាំ​ទ្រ​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរនៅ​ទីក្រុង Tempe រដ្ឋ Ariz កា​លពី​ថ្ងៃទី ០២ វិច្ឆិកា ២០១៦។​

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ទី​បំផុត​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ចុងក្រោយ​ហើយ គឺ​ថ្ងៃ​ចន្ទ​នេះ ដែល​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ និង​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រឹងប្រែង​ស្វែង​រក​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត មុន​ពេល​ពួកគេ​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នា​អាណត្តិ​បន្ទាប់។

បេក្ខជន​នីមួយៗ​នៅ​ថ្ងៃ​ចន្ទ​នេះ នឹង​ផ្ដោត​យុទ្ធនាការ​របស់​ពួកគេ​នៅ​ក្នុង​រដ្ឋ ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ និង​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា នឹង​អាច​មាន​ការ​ប្រែប្រួល។ រដ្ឋ​ទាំង​នេះ​នឹង​ដើរ​តួនាទី​សំខាន់​បំផុត​នៅ​ក្នុង​ការ​សម្រេច​លើ​ការ​ឈ្នះ​របស់​បេក្ខជន​ប្រធានាធិបតី​នីមួយៗ។

លោកស្រី Clinton មាន​គម្រោង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Michigan រដ្ឋ North Carolina និង​រដ្ឋ Pennsylvania ដោយ​ធ្វើ​ការ​បិទ​បញ្ចប់​យុទ្ធនាការ​របស់​លោកស្រី​នៅ​ពេល​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ក្នុង​ទីក្រុង Philadelphia ជាមួយ​នឹង​ស្វាមី​របស់​លោកស្រី គឺ​លោក​អតីត​ប្រធានាធិបតី Bill Clinton និង​ប្រធានាធិបតី Barack Obama រួម​ទាំង​លោកស្រី Michelle Obama ផង​ដែរ។

ចំណែក​ឯ​លោក Trump វិញ លោក​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Florida រដ្ឋ North Carolina រដ្ឋ Pennsylvania និង​រដ្ឋ New Hampshire។ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក​ក៏​រវល់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែរ ដោយ​លោក​បាន​ធ្វើ​ការ​បិទ​បញ្ចប់​យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​រដ្ឋ Virginia។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឡើង​ថ្ងៃ​ស្អែក​នេះ គឺ​ថ្ងៃ​អង្គារ​ទី ៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៦។ ហើយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​នឹង​ជាប់​ឆ្នោត​ថ្មី នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០១៧ ខាង​មុខ៕យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ទី​បំផុត​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ចុងក្រោយ​ហើយ គឺ​ថ្ងៃ​ចន្ទ​នេះ ដែល​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ និង​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រឹងប្រែង​ស្វែង​រក​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត មុន​ពេល​ពួកគេ​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នា​អាណត្តិ​បន្ទាប់។

បេក្ខជន​នីមួយៗ​នៅ​ថ្ងៃ​ចន្ទ​នេះ នឹង​ផ្ដោត​យុទ្ធនាការ​របស់​ពួកគេ​នៅ​ក្នុង​រដ្ឋ ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ និង​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា នឹង​អាច​មាន​ការ​ប្រែប្រួល។ រដ្ឋ​ទាំង​នេះ​នឹង​ដើរ​តួនាទី​សំខាន់​បំផុត​នៅ​ក្នុង​ការ​សម្រេច​លើ​ការ​ឈ្នះ​របស់​បេក្ខជន​ប្រធានាធិបតី​នីមួយៗ។

លោកស្រី Clinton មាន​គម្រោង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Michigan រដ្ឋ North Carolina និង​រដ្ឋ Pennsylvania ដោយ​ធ្វើ​ការ​បិទ​បញ្ចប់​យុទ្ធនាការ​របស់​លោកស្រី​នៅ​ពេល​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ក្នុង​ទីក្រុង Philadelphia ជាមួយ​នឹង​ស្វាមី​របស់​លោកស្រី គឺ​លោក​អតីត​ប្រធានាធិបតី Bill Clinton និង​ប្រធានាធិបតី Barack Obama រួម​ទាំង​លោកស្រី Michelle Obama ផង​ដែរ។

ចំណែក​ឯ​លោក Trump វិញ លោក​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Florida រដ្ឋ North Carolina រដ្ឋ Pennsylvania និង​រដ្ឋ New Hampshire។ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក​ក៏​រវល់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែរ ដោយ​លោក​បាន​ធ្វើ​ការ​បិទ​បញ្ចប់​យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​រដ្ឋ Virginia។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឡើង​ថ្ងៃ​ស្អែក​នេះ គឺ​ថ្ងៃ​អង្គារ​ទី ៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៦។ ហើយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​នឹង​ជាប់​ឆ្នោត​ថ្មី នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០១៧ ខាង​មុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG