ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពីរ​ថ្ងៃ​ចុង​ក្រោយ​ លោក Trump និង​លោក​ស្រី​ Clinton ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ដែល​មាន​អ្នក​គាំទ្រ​តិច​ជាង​គូ​ប្រជែង


តារា​ចម្រៀង​និង​ជា​អ្នក​និពន្ធបទ​ចម្រៀង​ នាង Katy Perry កាន់​ដៃ​លោក​ស្រី​ Clinton នៅ​ឯ​ការ​ប្រគំតន្ត្រី​មួយ​នៅ​ក្នុង​រដ្ឋ Philadelphia កាល​ពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា។
តារា​ចម្រៀង​និង​ជា​អ្នក​និពន្ធបទ​ចម្រៀង​ នាង Katy Perry កាន់​ដៃ​លោក​ស្រី​ Clinton នៅ​ឯ​ការ​ប្រគំតន្ត្រី​មួយ​នៅ​ក្នុង​រដ្ឋ Philadelphia កាល​ពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា។

នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​នឹង​ដល់​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ លោក​ Donald Trump ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​លោក​ស្រី​ Hillary Clinton បេក្ខ​ជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ធ្វើ​ដំណើរ​កាល​ពី​ថ្ងៃ​អាទិត្យ​ទៅ​កាន់​រដ្ឋ​សំខាន់ៗ​នៃ​ការ​បោះឆ្នោត​នេះ​ ដែល​នៅទី​នោះ​បេក្ខជន​នីមួយៗ​មាន​ការ​គាំទ្រ​តិច​ជាង​គូ​ប្រជែង​របស់​ខ្លួន។

នេះ​ជា​ពេល​ចុង​ក្រោយ​ បង្អស់​ដែលបេក្ខជន​ទាំង​ពីរ​នាក់​នេះ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ទាក់​ទាញ​ការយក​ចិត្តទុក​ដាក់​ពី​ពួក​អ្នកបោះឆ្នោត​ដែល​មិន​ទាន់​សម្រេច​ចិត្ត។

ការ​ស្ទង់​មតិ​នៅ​ទូទាំង​ប្រទេសនៅ​តែ​បង្ហាញ​ថា​ លោក​ស្រី Hillary Clinton ដែល​ជា​អតីត​រដ្ឋមន្ត្រីការ​បរទេស​ស.រ.អា.​ នាំ​មុខ​បន្តិច​លើលោក​ Trump ដែល​ជា​មហា​សេដ្ឋី​អចលនទ្រព្យ​ឈរ​ឈ្មោះ​ជា​លើក​ដំបូង​សម្រាប់​តំណែង​សាធារណៈ​តាម​រយៈ​ការ​បោះឆ្នោត។ ​ពួក​អ្នក​ធ្វើវិភាគ​ការ​ស្ទង់​មតិ​ភាគ​ច្រើន​បំផុត​ទស្សន៍​ទាយ​ថា ​លោក​ស្រី ​Clinton​ នឹង​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ក៏​ប៉ុន្តែ​ការ​មាន​ប្រៀប​របស់​លោក​ស្រី​លើ​លោក ​Trump ​មិនអាច​ឲ្យ​លោក​ស្រី​ឈប់​ពុះពារ​បាន​ទេ ពី​ព្រោះ​ការ​បង្អង់​ណា​មួយ​អាច​ជា​ឱកាស​សម្រាប់​លោក​ Trump ក្នុង​ការទទួល​បាន​តំណែង​កំពូល​ក្នុង​សេតវិមាន តែ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នៃ​ការ​ឃោសនា​បោះឆ្នោត​យ៉ាង​យូរ។

ការស្ទង់​មតិ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា​ លោក​ស្រី​ Clinton ដែល​ស្វះ​ស្វែង​ឱ្យក្លាយ​ទៅ​ជា​ប្រធានាធិបតីស្ត្រី​ទី​មួយ​របស់​ប្រទេស​អាមេរិក មាន​ការ​គាំទ្រ​ប្រមាណ ​២ ភាគ​រយ​ឬ ​៣ ​ភាគ​រយ​លើលោក​ Trump ​ទោះ​ណា​ជា​ការស្ទង់​មតិ​ធំ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​កាសែត​ The Washington Post និង​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ ABC News ​បង្ហាញថា​ លោកស្រី​នាំ​មុខ​លោក Trump​ ៤៨ភាគ​រយ​ទល់​នឹង​ ៤៣​ភាគរយ​ក៏ដោយ៕

XS
SM
MD
LG