ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ការ​ស្ទង់​មតិ​បង្ហាញភាគ​រយ​អ្នក​បោះ​ឆ្នោត​ដែល​​មិន​ពេញ​ចិត្ត​​លោក​ស្រី Clinton ​និង​លោក​ Trump


លោក​ស្រី Hillary Clinton បេក្ខជន​​ប្រធានាធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump បេក្ខជន​ពី​គណបក្ស​សាធារណ​រដ្ឋ។

ការ​ស្ទង់មតិ​ថ្មីៗ​បំផុត​បង្ហាញ​ថា​ លោក ​Donald Trump ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ទាប​ជាង​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី​ Hillary Clinton ​ក្នុង​ពេល​មួយ​សប្តាហ៍​ក្រោយ​មហាសន្និបាត​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ។

ការ​ស្ទង់​មតិ​របស់​អង្គការ​ McClatchy-Marist ​បង្ហាញ​ថា​ លោក​ស្រី​ Clinton​ នាំ​មុខ​លោក ​Trump ​គឺ​ក្នុង​កម្រិត​ ៤៨​ភាគ​រយ​ទល់​នឹង​៣៣​ភាគរយ។​ កាល​ពី​ខែ​កក្កដា​ លោក​ស្រី​ Clinton ​បាន​នាំ​មុខ​គូ​ប្រជែង​របស់​លោក​ស្រី​ចំនួន​៣ភាគរយ​ គឺ​៤២​ភាគ​រយ​ទល់​នឹង​៣៩​ភាគរយ។

បើ​តាម​ការ​ស្ទង់​មតិ​នេះ​បញ្ជាក់​ថា​ មិន​មែន​តួលេខ​ច្រើន​នេះ​ ជា​រឿង​វិជ្ជមាន​សម្រាប់​លោក​ស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​ Clinton​ ទេ ​ពី​ព្រោះ​តួលេខ​៤០​ភាគ​រយ​នៃ​មនុស្ស​ពេញ​វ័យ​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ថា​ ពួក​គេ​បោះ​ឆ្នោត​ជូន​លោក​ស្រី​ដោយ​សារ​ពួក​គេ​ប្រឆាំង​នឹង​លោក​ Trump។

ការ​ស្ទង់​មតិ​នេះ​ក៏​និយាយ​ដែរ​ថា​ ៥៥ភាគ​រយ​នៃ​មនុស្ស​ពេញ​វ័យ​ចុះឈ្មោះ​បោះឆ្នោត​មាន​ការ​យល់​ឃើញ​អវិជ្ជមាន​អំពី​លោកស្រី​ Clinton។

ចំណែក​ឯ​៦៦​ភាគ​រយ​នៃ​មនុស្ស​ពេញ​វ័យ​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ថា​ ពួកគេ​មាន​ទស្សនៈ​អវិជ្ជមាន​អំពី​អ្នក​ជំ​នួញ​រូបនេះ (Trump) ​ដែល មាន ប្រាក់ រាប់ ពាន់ លាន​ដុលា្លរ។

ស្តីពី​ក្រុម​អ្នកបោះ​ឆ្នោត​ដែល​មាន​អាយុតិច​ជាង​៣០ឆ្នាំ​ ការ​រក​ឃើញ​មាន​ភាព​ច្បាស់​លាស់។ ការ​ស្ទង់មតិ​របស់​អង្គការ​ McClatchy ​និង​អង្គការ ​GenForward បង្ហាញ​ថា​ ​មាន​ក្រុម​អ្នក​បោះ​ឆ្នោត​អាយុ​ពី១៨​ ទៅ​៣០ឆ្នាំ​ មិន​ដល់២៥ភាគ​រយ​ទេ​ ដែល​មាន​មតិ​វិជ្ជមាន​លើ​លោក​ Trump៕

XS
SM
MD
LG