ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​និយាយ​ថា​លោក​ Trump មិន​ស័ក្តិសម​ធ្វើ​ជា​ប្រធានាធិបតីអាមេរិក​​ទេ


រូប​​ឯកសារ៖ បេក្ខជន​ប្រធានាធិតី​ពី​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump ក្នុង​ពេល​ជួប​ប្រជុំ​ជា​មួយ​អ្នក​គាំទ្រ​នៅ​ទីក្រុង​ Madison។
រូប​​ឯកសារ៖ បេក្ខជន​ប្រធានាធិតី​ពី​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump ក្នុង​ពេល​ជួប​ប្រជុំ​ជា​មួយ​អ្នក​គាំទ្រ​នៅ​ទីក្រុង​ Madison។

ប្រតិកម្ម​ប្រឆាំង​នឹង​លោក ​Donald Trump ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាងគណបក្ស​សាធារណរដ្ឋបាន​កើន​ខ្លាំង​ជាង​មុន​កាល​ពីថ្ងៃ​អង្គារ​ដោយសារ បទ​អត្ថាធិប្បាយ​រិះគន់​របស់​លោក​អំពី​គូស្វាមី​ភ​រិយា​អាមេរិកាំង​មួយ​គូ​ដែល​កាន់​សាសនា​ឥស្លាម​ ដែល​មាន​កូន​ប្រុស​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​សម្រាប់​ស.រ.អា.​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ឆ្នាំ​២០០៤។​

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ​បាន​មាន​ប្រសាសន៍​នៅ​ឯសេត​វិមាន​ថា​លោក​ Trump​ ដែល​ជាមហា​សេដ្ឋី​អចលន​ទ្រព្យ​ស្វះ​ស្វែង​ឱ្យ​បាន​កាន់​តំណែង​ទី​មួយ​តាម​រយៈ​ការ​បោះឆ្នោត​ មិន​ស័ក្តិសមបន្ត​តំណែង​ពី​លោក​ជា​មេ​ដឹក​នាំ​អាមេរិកាំង​ទេ​ ហើយ​ថា​លោក​ Trump​ នៅ​តែ​បង្ហាញ​ថា ​លោក​មិន​ស័ក្តិសម​ដដែល។

លោក​ប្រធានាធិបតី​ អូបាម៉ា​ ដែល​បាន​គាំទ្រ​លោកស្រី​ Hillary Clinton​ ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឱ្យ​បន្ត​តំណែង​ពី​លោក​នៅ​ពេល​លោក​ចាក​ចេញ​ពី​តំណែង​ក្នុង​ខែ​មករា​ បាន​សុំ​ឱ្យ​ពួក​សាធារណរដ្ឋ​ឈប់​ទទួល​ស្គាល់​លោក​ Trump ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ដែល​លោក​ Trump ​បាន​ត្អូញ​ត្អែរនឹង​លោក​ khizr Khan ​និង​អ្នក​ស្រី​ Ghazala ​នៅ​ក្រោយ​លោក​និង​អ្នក​ស្រី​បាន​ទ្រទ្រង់​លោក​ស្រី​ Clinton ​នៅ​ក្នុង​មហា​សន្និបាត​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​សប្តាហ៍​មុន​ ជា​ការ​ធ្វើ​ឱ្យ​អាក់​អន់​ចិត្ត​មួយ។

លោកអូបាម៉ាបានមាន​ប្រសាសន៍​ថា បើ​សិន​នៅ​តែ​ទទួល​ស្គាល់លោក Trump ការ​ត្អូញ​ត្អែរ​របស់​ពួក​សាធារណរដ្ឋ​អំពី​លោក​ Trump ជា​ការ​មិន​អាច​ជឿ​បាន​ទេ»។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រោយ​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​សិង្ហបូរី ​Lee Hsien Loong ​ថា «បាទ! ខ្ញុំ​យល់​ថា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​មិន​ស័ក្តិ​សម​កាន់​តំណែង​ប្រធានាធិបតី​ទេ»។

លោក​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​បាន​និយាយ​អំពីការណ៍​នេះ​កាល​ពី​អាទិត្យ​មុន​ហើយ​លោក ​Trump ​នៅ​តែ​បង្ហាញ​ថា​ការណ៍​នេះ​ជា​ការពិត។​ លោក​បាន​វាយ​ប្រហារ​តាម​ពាក្យ​សម្តី​លើ​គ្រួសារ ​Gold Star ​មួយ​ដែល​បាន​ធ្វើ​ពលិកម្ម

អស្ចារ្យ​បែប​នេះ​ក្នុង​នាម​ប្រទេស​យើង។ ការ​ពិត​ជាក់​ស្តែង​ដែល​លោក​ហាក់​ដូច​ជា​គ្មាន​ការចេះ​ដឹង​ជា​មូលដ្ឋាន​អំពី​បញ្ហា​សំខាន់ៗ​នៅ​ក្នុង​ទ្វីបអឺរ៉ុប ក្នុង​ភូមិភាគមជ្ឈឹមបូព៌ា ក្នុង​ទ្វីប​អាស៊ី ​មានន័​យថា​លោក​មិន​បាន​ប្រុង​ប្រៀប​ដើម្បី​ធ្វើការងារ​នេះ​ទេ»។នៅ​សហរដ្ឋ​អាមេរិក​ គ្រួសារ ​Gold Star ជា​គ្រួសារ​ទាំង​ឡាយ​ណា​ដែល​មាន​ញាតិ​សន្តាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​កង​យោធពល​ប្រទេស​អាមេរិក៕

XS
SM
MD
LG