ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការ​ទូត​ចិន​ម្នាក់​ចោទ​ប្រកាន់​ស.រ.អា.​ថា​ធ្វើ​ឱ្យ​មាន​ការ​រាលដាល​មេរោគ​វីរុសកូរ៉ូណា


លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ នៅ​ទីក្រុង​វូហាន ប្រទេស​ចិន។
លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ នៅ​ទីក្រុង​វូហាន ប្រទេស​ចិន។

ពួក​អ្នក​សង្កេត​ការ​និយាយ​ថា​ ភាព​តាន​តឹង​រវាង​ស.រ.អា.និង​ប្រទេស​ចិន​អាច​កើន​ឡើង​ជា​ថ្មី​ថែម​ទៀត​នៅ​ក្រោយ​ពួក​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​វាយ​ប្រហារ​គ្នា​តាម​ពាក្យ​សម្តី​អំពី​ប្រភព​នៃ​មេរោគ​វីរុស​កូរ៉ូណា។

នៅ​ក្នុង​ Tweet ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ Zhao Lijian ​អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ចិន​បាន​ចោទ​ប្រកាន់​ស.រ.អា.​ថា​ បាន​ធ្វើ​ឱ្យ​មេរោគ​វីរុស​កូរ៉ូណា​រាល​ដាល​នៅ​ក្នុង​ក្រុង​ Wuhan​ ក្នុង​ខេត្ត​ Hubei ​ដែល​ជា​មជ្ឈមណ្ឌល​នៃ​ការ​រាលដាល​មេរោគ​វីរុសកូរ៉ូណា​ក្នុង​ប្រទេស​ចិន។

ជា​ដំបូង​ឡើយ​អ្នក​ការ​ទូត​ចិន​រូប​នេះ​បាន​ផ្សាយ​វីដេអូ​មួយ​ដែល​នៅ​ក្នុង​នោះ​ លោក​ Robert Redfield នាយក​នៃមជ្ឈមណ្ឌល​ស.រ.អា.​សម្រាប់​ការ​គ្រប់​គ្រង​ជំងឺ​និង​ការ​បញ្ចៀស​មិន​ឱ្យ​មាន​ជំងឺ​ហៅ​កាត់​ថា​ CDC ​បាន​និយាយ​ប្រាប់​សវនាការ

មួយ​ក្នុង​សភា​ស.រ.អា.​កាល​ពី​ថ្ងៃពុធ​ថា ការ​ស្លាប់​ខ្លះ​ដោយសារ​មេរោគ​វីរុសកូរ៉ូណា​បាន​ត្រូវ​រក​ឃើញ​នៅ​ក្រោយ​ការ​ស្លាប់​នៃ​ពួក​ជន​ទាំង​នេះ​នៅ​ក្នុង​ស.រ​.អា.។

បន្ទាប់​មក​លោក ​Zhao​ បាន​សរសេរនៅ​លើ​ធ្វីទ័រ​ថា««នាយក​នៃ​មជ្ឈ​មណ្ឌល​ CDC ​ស.រ.អា.​បាន​ត្រូវ​ចាប់​បាន​នៅ​ពេល​កំពុង​ប្រព្រឹត្ត​បទ​ល្មើស។ តើ​នៅ​ពេល​ណា​ស.រ.អា.​មាន​អ្នក​ជំងឺ​ទី​មួយ?​ តើ​លោក​បាន​ធ្វើ​ឱ្យ​មនុស្ស​ប៉ុន្មាន​នាក់​ឆ្លង​ជំងឺ​នេះ? តើ​មន្ទីរ​ពេទ្យនោះ​ឈ្មោះ​អ្វី?»។

លោក ​Zhao Lijian ​បាន​និយាយ​បន្ថែម​ថា៖ «អាច​មាន​លទ្ធភាព​ថា ​ពួក​យោធា​ស.រ.អា.​បាន​នាំ​យក​មេរោគ​វីរុស​នេះ​ទៅ​កាន់​ក្រុង​ Wuhan។​ ស.រ.អ​.​ត្រូវ​តែ​មាន​តម្លាភាព​ហើយ​ប្រាប់​ឱ្យ​ដឹង​ជា​សាធារណៈ​អំពី​តួលេខ​នៃ​អ្នក​ជំងឺ​នេះ។​ស.រ.អា.​ត្រូវ​ពន្យល់​យើង​អំពី​បញ្ហា​នេះ។

អត្ថាធិប្បាយ​ទាំង​នេះ​របស់​លោក​ Zhao ថ្លែង​ជា​ថ្មី​ទៀត​អំពី​ការ​និយាយ​ចចាម​អារាម​ស្តី​ពី​ការ​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ប្រទេស​ចិន​ថា ​ពួក​ទាហាន​ស.រ.អស.​បាន​នាំយក​មេរោគ​វីរុស​នេះ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ក្នុង​ការ​ចូលរួម​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​កីឡា​យោធា​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៩ ​នៅ​ក្នុង​ក្រុង​ Wuhan ​កាល​ពី​ខែតុលា​មុន។​

ទ្រឹស្តី​ស្តី​ពី​ការ​រួមគំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នេះ​មាន​ឡើង​ក្រោយ​មាន​ការ​សង្ស័យ​លើក​ឡើង​ដោយ​លោក ​Tom Cotton​ សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ និង​ពួក​ជន​ឯទៀតៗ​ដែល​ថា ​មេរោគ​វីរុស​នេះ​មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍ Wuhan P4 ដែល​ជា​មន្ទីរ​ពិសោធន៍​ខាង​ជីវគីមី​មាន​ការថែរក្សា​សន្តិសុខ​ខ្ពស់​និងជា​សាខា​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​នៃ​ប្រទេស​ចិន៕

XS
SM
MD
LG