ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគ​ហ៊ុន​ចុះ​ថ្លៃនៅ​ពេលមានការ​រាតត្បាត​វីរុស​កូរ៉ូណា​


អ្នក​ជំនួញ​ភាគហ៊ុន ឈ្លីមុខ​នៅពេល​ដែលទីផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ញូវយ៉ក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃទី​១២ ខែ ខែមីនា ឆ្នាំ២០២០។
អ្នក​ជំនួញ​ភាគហ៊ុន ឈ្លីមុខ​នៅពេល​ដែលទីផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ញូវយ៉ក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃទី​១២ ខែ ខែមីនា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផ្សារ​ជួញ​ដូរ​ភាគហ៊ុន​នៅក្នុង​ស.រ.អា.​បើក​ទ្វារ​ប្រកប​ពាណិជ្ជកម្ម​ដោយ​ចុះទាប​ខ្លាំងដោយសារអ្នកវិនិយោគ​សាកល​កើត​ទុក្ខ​ពីព្រោះ​មានការ​រាលដាលវីរុស​កូរ៉ូណា​និង​បញ្ហា​សេដ្ឋកិច្ចដោយសារ​ហេតុការណ៍​នេះ។

ការ​ជួញដូរភាគហ៊ុន​បានផ្អាក​ក្នុង​រយៈពេល​ខ្លី​នៅក្រោយសន្ទស្សន៍​Dow Jones Industrial Average បានធ្លាក់ចុះ​ទាបជាង​ពេលបើក​ធ្វើការ​ជួញ​ដូរ​ជាង​៧​ភាគរយ។​ចំណែក​ឯ​សន្ទស្សន៍​ S & P 500 និង​សន្ទស្សន៍​Nasdaq Composite Index បានចុះជាង៦ភាគ​រយ។

កាលពី​ព្រឹក​ថ្ងៃពុធ​សន្ទស្សន៍​ Nikkei Index នៃ​ប្រទេស​ជប៉ុន​បានចុះ​ថយ៤,៤%, ចំណែក​ឯសន្ទស្សន៍ Hang Seng Index នៃក្រុង​ហុងកុង​បាន​ចុះ៣,៧%​ហើយ​សន្ទស្សន៍​Shanghai Composite Index នៃប្រទេស​ចិន​បានខាត១,៥%។​ភាគហ៊ុន​នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​ចុះ​ថយ​ជាង៧%​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ផ្សារ​ជួញ​ដូរ​ភាគហ៊ុននៅ​ក្នុង​ទ្វីបអឺរ៉ុប​មានផល​ប៉ះពាល់ខ្លាំង​នៅពេល​ធ្វើ​ពាណិជ្ជកម្ម​នៅ​ពេលព្រឹក​ដោយភាគ​ហ៊ុននៅ​ក្នុង​ប្រទេស​អង់គ្លេស បារាំង​និង​ប្រទេស​អាល្លឺម៉ង់​បានធ្លាក់ចុះ ៦%។​

ការ​ធ្វើដំណើរតិចតួច​ដោយ​សារ​ការ​រាលដាល​នៃ​មេរោគ​វីរុស​កូរ៉ូណា​ក៏បាន​បណ្តាល​ឱ្យ​ប្រេង​ចុះថ្លៃ​ក្នុង​ពិភពលោក។​ភាគហ៊ុន​របស់​ក្រុមហ៊ុនអាកាស​ចរណ៍​និង​ក្រុមហ៊ុន​នាវា​កម្សាន្តក៏​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ៕

XS
SM
MD
LG