ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​រដ្ឋ​លេខាធិការសុខាភិបាល​ចក្រភព​អង់គ្លេស​ឆ្លងមេរោគកូរ៉ូណា​វីរុស ​ប្រ​ទេស​អាល្លឺម៉ង់​ព្រមានការ​ឆ្លង​មនុស្ស​៥៨​លាននាក់


រូបឯកសារ៖ លោកស្រី Nadine Dorries ​អនុរដ្ឋ​លេខា​ធិការ​សុខាភិបាលថ្លែងទៅកាន់សភានៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។

វិបត្តិកូរ៉ូណា​វីរុសបាន​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​អឺរ៉ុប​កាល​ពី​ថ្ងៃ​ពុធ ​ដោយ​មាន​ការ​ព្រមាន​មកពី​មេដឹកនាំ​ប្រទេស​អាល្លឺម៉ង់​ថា ​ពលរដ្ឋ​៧០ភាគរយ​របស់​ប្រ​ទេស​នោះដែល​ស្មើនឹង​៥៨លាននាក់អាច​ឆ្លង​មេរោគ​នោះ។

ក្នុង​ខណ:​នោះ​ដែរ ​នៅ​ក្នុង​ចក្រភព​អង់គ្លេស លោកស្រី Nadine Dorries ​អនុរដ្ឋ​លេខា​ធិការ​សុខាភិបាលបាន​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​មេរោគ​នោះ ​នៅពេល​ដែល​ករណី​ឆ្លងសរុប​នៅ​ក្នុង​ប្រទេស​នោះ ​បាន​ឡើង​ជាង​៤៥០ករណី ​ដែលមាន​ការ​កើន​ឡើងដ៏ខ្លាំង​បំផុតជារៀងរាល់​ថ្ងៃ។ មាន​សេចក្តី​រាយការណ៍​ថា ​លោកស្រី Dorries បាន​ជួប​ជា​មួយ​សហការី​ជា​អ្នក​តាក់​តែ​ងច្បាប់​រាប់​រយ​នាក់​នៅ​ក្នុង​ទីក្រុង Westminster ​កាល​ពី​សប្តាហ៍​មុន ​រួមទាំង​ចូលរួម​ក្នុង​ពិធី​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី Boris Johnson ផង។

អ៊ីតាលីនៅ​តែជា​ប្រទេស​មួយ​នៅ​តំបន់​អឺរ៉ុប​រងផល​ប៉ះពាល់​ដ៏អាក្រក់​។ ការផ្ទុះ​ឡើង​បាន​ចាប់​ផ្តើម​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​មិន​ដល់​៣សប្តាហ៍​ផង។​ ចាប់​តាំង​ពីពេល​នោះមក ​មនុស្ស​រាប់​ពាន់​នាក់បាន​ឆ្លង ​និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​រយនាក់​ស្លាប់ ហើយ​បាន​បណ្តាល​ឲ្យ​រដ្ឋាភិបាលដាក់​ប្រទេសទាំង​មូល​មិន​ឲ្យ​ធ្វើ​ដំណើរ។​ នៅ​ក្នុង​ទីក្រុង Lombardy ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី ពួកវេជ្ជបណ្ឌិត​និង​គិលា នុបដ្ឋាយិកា រាយការណ៍​ថា មន្ទីរពេទ្យ​ពោរពេញ​ទៅ​ដោយ​អ្នក​ជំងឺ នៅ​ពេល​ដែល​ពួកគេខិតខំ​ដោះស្រាយ​ការផ្ទុះឡើង​នូវ​មេរោគ​កូរ៉ូណា​វីរុស​រួម​ជាមួយ​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត។

ផលប៉ះពាល់សេដ្ឋ​កិច្ចលើ​ប្រទេស​អ៊ីតាលីទំនង​នឹង​ខ្លាំង ​ដោយ​ពាណិជ្ជកម្ម​បាន​បិទ អ្នកទេសចរមិនទៅ​ប្រទេស​នោះ​ ហើយ​អ្នកប្រើ​ប្រាស់​ទំនិញបង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ។ តាំង​ពី​ទីក្រុងVenice ​និងក្រុង Milanនៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​រហូត​ដល់​ទីក្រុង Naples ​និង Palermo ក្នុង​ផ្នែក​ខាង​ត្បូង ផ្លូវថ្នល់ ​មាន​ភាពស្ងាត់​ជ្រងំ។ នៅពេល​យប់ ភាព​ស្ងប់​ស្ងាត់​នោះ ជួនកាល​ត្រូវបាន​រំខាន​ដោយរថយន្ត​ប៉ូលិស​ដែល​ប្រើ​មេក្រូ​ដើម្បី​ផ្សាយ​ពីការដាស់​តឿន​សុខភាព​និងដំណឹង​ស្តីពី​ការរា​រាំង​ការ​ឆ្លង​មេរោគ​នេះ៕

XS
SM
MD
LG