ពួកកម្មករចិនរាប់រយនាក់បានចាកចេញពីប្រទេសវៀតណាមនៅថ្ងៃច័ន្ទនេះតាមកប៉ាល់ដែលបានជួលដោយរដ្ឋាភិបាលរបស់ខ្លួនបន្ទាប់ពីការសាងសង់ការដ្ឋានខួងប្រេងដ៏ធំមួយនៅក្នុងតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូងបានបណ្តាលឲ្យមានកុប្បកម្មដ៏ប្រល័យកាលពីសប្តាហ៍មុន។
កប៉ាល់២គ្រឿងដោយអាចផ្ទុកមនុស្សបាន១.០០០នាក់ក្នុងមួយកប៉ាល់ បានទៅដល់កំពង់ផែ Vung Ang នៅព្រឹកថ្ងៃច័ន្ទនេះ។ កប៉ាល់មួយគ្រឿងបានចាកចេញ៣ទៅ៤ម៉ោងក្រោយមក យោងតាមទីភ្នាក់ងារព័ត៌មាន Associated Press ដែលបានរាយការណ៍នៅខាងក្រៅកំពង់ផែនោះ ហើយបានឃើញពួកកម្មករឡើងជិះកប៉ាល់។
កំពង់ផែ Vung Ang ជាផ្នែកដ៏ធំមួយនៃរោងចក្រដែកថែបរបស់តៃវ៉ាន់ដែលកំពុងសាងសង់ដែលស្ថិតនៅចម្ងាយ៣៥០គ.ម.ខាងត្បូងទីក្រុងហាណូយដែលបានកាន់កាប់ដោយជនឥតសណ្តាប់ធ្នាប់ប្រឆាំងចិនកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ កម្មករចិន២នាក់បានត្រូវគេសម្លាប់ហើយ១៤០នាក់ទៀតបានរងរបួស ហើយផ្នែកនានានៃរោងចក្រនោះបានឆេះ។ កម្មករចិនប្រហែល៣.០០០នាក់ កំពុងសាងសង់រោងចក្រនោះ។
ភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងហាណូយនិងរដ្ឋាភិបាលទីក្រុងប៉េកាំងបានស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានសាងសង់ការដ្ឋានខួងប្រេងកាលពីថ្ងៃទី១ខែឧសភា រដ្ឋាភិបាលទីក្រុងហាណូយបានបញ្ជូននាវាទៅតតាំងនឹងការដ្ឋាននោះ។ ឥឡូវនេះ ប្រទេសទាំងពីរបានស្ថិតនៅក្នុងភាពមិនចាញ់មិនឈ្នះដោយនាវាចិនបានការពារការដ្ឋានខួងប្រេង ដោយបង្កើនលទ្ធភាពនៃការប៉ះទង្គិចជាថ្មី។
វៀតណាមបានព្យាយាមប្រមូលការគាំទ្រពីអន្តរជាតិចំពោះជំហររបស់ខ្លួន។ សហរដ្ឋអាមេរិកបានចាត់ទុកចំណាត់ការរបស់ចិនថា ជាការបង្កហេតុ។
ខណៈដែលកត់សម្គាល់ថា ប្រទេសនានា មានកាតព្វកិច្ចជួយពលរដ្ឋរបស់ខ្លួន លោក Jonathan London អ្នកជំនាញការខាងប្រទេសវៀតណាមនៅសាកលវិទ្យាល័យ Hong Kong University បានមានប្រសាសន៍ថា ការបញ្ជូនកប៉ាល់នេះផ្សព្វផ្សាយទៅកាន់ពិភពលោកថា ចិនជាជនរងគ្រោះ បង្កើតរូបភាពអំពីអស្ថេរភាពនៅវៀតណាមហើយនឹងបញ្ជូនសញ្ញាដ៏ខ្លាំង ហើយបានធ្វើឲ្យគេដឹងឮពីការគំរាមរបស់ចិនដាក់វិធានការទណ្ឌកម្ម៕