ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្តេជ្ញា​កាត់​បន្ថយ​ភាព​អត់ឃ្លាន​ឱ្យ​ដល់​សូន្យ​នៅ​ឆ្នាំ​២០២៥


សិស្សានុសិស្ស​នៅ​បឋមសិក្សា​ឥន្ធកុមារ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់​ធំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។
សិស្សានុសិស្ស​នៅ​បឋមសិក្សា​ឥន្ធកុមារ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់​ធំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។

ប្រទេស​កម្ពុជា និង​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញផ្សាយ​យុទ្ធនាការ​មួយ​កាត់បន្ថយ​ភាព​អត់​ឃ្លាន​ឱ្យ​ដល់​កម្រិត​សូន្យ​នៅក្នុង​ឆ្នាំ​២០២៥។

លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃ​លី ប្រធាន​ក្រុមប្រឹក្សា​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​បាន​ចូលរួម​ក្នុង​ការ​ចេញ​ផ្សាយ​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឱ្យ​បាន​សម្រេច​តាម​ផែនការ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។​

អត្រា​នៃ​ភាព​អត់​ឃ្លាន​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៤មាន​ចំនួន​៣២​ភាគរយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​អង្គការ​ស្បៀង និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ។

កម្មករ​រោងចក្រ​កម្ពុជាទិញ​ម្ហូប​ដេល​មាន​តម្លៃ​ថោក​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​នៅ​មុខ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែ​មីនា ឆ្នាំ២០១១។
កម្មករ​រោងចក្រ​កម្ពុជាទិញ​ម្ហូប​ដេល​មាន​តម្លៃ​ថោក​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​នៅ​មុខ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែ​មីនា ឆ្នាំ២០១១។

អង្គការ​សហប្រជាជាតិ​នឹង​ជួយ​ប្រទេស​កម្ពុជា​រៀបចំ​ផែនការ​សកម្មភាព​ជាតិ ដើម្បី​ឱ្យ​សម្រេច​បាន​តាម​គំនិត​ផ្តួចផ្តើម​ដ៏​មាន​មហិច្ឆតា​នេះ។ ផែនការ​សកម្មភាព​ជាតិ​នោះ​នឹង​ជា​វេទិការ​ស្ថាប័ន​មួយ ដើម្បី​ជួយ​រៀបចំ ​អនុវត្ត និង​សម្របសម្រួល​វិធានការ​គោលនយោបាយ​អាហារូបត្ថម្ភ និង​សន្តិសុខ​ស្បៀង ដើម្បី​ជួយ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​នៅ​ទី​ជនបទ។

យុទ្ធនាការ​កាត់​បន្ថយ​ភាព​អត់ឃ្លាន​ឱ្យ​មក​ដល់​សូន្យ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ទូទាំង​ពិភពលោក​តាំង​ពីខែ​មិថុនា ឆ្នាំ​២០១២​ដោយ​អំពាវនាវ​ឱ្យ​មេដឹកនាំ​ពិភពលោក​ចូលរួម​កម្លាំង​ក្នុង​ការ​បញ្ចប់​ភាព​អត់ឃ្លាន និង​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

លោក José Graziano da Silva ​អគ្គនាយក​នៃ​អង្គការ​ស្បៀង និង​កសិកម្ម​របស់​អង្គការ​សហប្រជាតិ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖

«យើង​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ដោយ​សារ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុងការ​កាត់​បន្ថយ​ភាព​អត់ឃ្លាន។ យើង​ស្វាគមន៍​ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ភាព​អត់​ឃ្លាន ដែល​បាន​ចាប់ផ្តើម​ដោយ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ ការ​យុទ្ធនាការ​នេះ​មិន​មែន​ជា​ក្តី​ស្រម័យ​ទេ។ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ឆ្លើយ​តប​ ក្នុង​នាម​ជា​បុគ្គល រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ​ឆ្ពោះ​ទៅ​សម្រេច​បាន​គោលដៅ​ទាំង​នេះ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG