វ៉ាស៊ីនតោន —
ក្រុមពលរដ្ឋអាមរិកាំងដើមកំណើតខ្មែរនៅក្នុងប្រទេសអាមេរិកតាមបណ្តារដ្ឋនានាបានអះអាងរៀងៗខ្លួនពីពហិការមិនទិញទំនិញរបស់ក្រុមហ៊ុនល្បីៗក្នុងប្រទេសអាមេរិក ដោយសារការបាញ់សម្លាប់កម្មករនិងការបង្រ្កាបដោយអំពើ ឃោរឃៅ។ ការមិនចង់ទិញផលិតផលមកពីប្រទេសកម្ពុជានេះគឺជាការចង់ដាក់សម្ពាធលើកក្រុមហ៊ុននិងរដ្ឋាភិបាលឲ្យរកដំណោះស្រាយចំពោះកម្មករនិងបញ្ឈប់ការរំលោភបំពានកម្មករតទៅទៀត។
ពលរដ្ឋអាមេរិកដើមកំណើតខ្មែររស់នៅតាមបណ្តារដ្ឋនានាបានបញ្ចេញប្រតិកម្មរបស់ខ្លួនយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់ក្រុមកម្មករនិងការបង្ក្រាបដ៏ឃោរឃៅក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍កន្លងទៅដោយបានសម្តែងការប្តេជ្ញាថា នឹងធ្វើពហិការឈប់ទិញទំនិញនិងឈប់ប្រើប្រាស់ផលិតក្នុងប្រទេសកម្ពុជាជាបណ្តោះអាសន្នដែលពួកគេយល់ថាជាឈាមកម្មករ។
ការថ្លែងយ៉ាងដូច្នេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ VOA ខេមរភាសា (www.facebook.com/voakhmer) និងប្រាប់ VOA ដោយផ្ទាល់តាមទូរស័ព្ទកើតឡើងក្រោយពេលកម្មករយ៉ាងតិច៥នាក់ត្រូវគេបាញ់សម្លាប់ ៤០នាក់រងរបួសនិង២៣នាក់ត្រូវចាប់ខ្លួនក្នុងការបង្ក្រាបដោយអំពើហិង្សាពីក្រុមអាជ្ញាធរនិងកងយោធារដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើហ្វូងកម្មករដែលតវ៉ាសុំតំឡើងប្រាក់ខែពី៨០ដល់១៦០ដុល្លារអាមេរិកកាលពីសប្តាហ៍កន្លងទៅនោះ។
ក្រុមពលរដ្ឋមួយចំនួនទាំងនោះបានអះអាងរៀងៗខ្លួនថា ផលិតផលជាច្រើនដូច ជាសម្លៀកបំពាក់ ស្បែកជើងជាដើមរបស់ក្រុមហ៊ុនល្បីៗរបស់សហរដ្ឋអាមេរិកមួយចំនួនដូចជា Gap NIKE Adidas H&M Puma Columbia និងក្រុមហ៊ុនផ្សេងៗទៀតដែលបញ្ជាទិញពីក្រុមហ៊ុនផលិតនៅក្នុងប្រទេសកម្ពុជា។ ក្រុមពលរដ្ឋខ្មែរ អាមេរិកាំងទាំងនោះបានចាត់ទុកថាពួកគេមិនអាចទិញសម្លៀកបំពាក់និងស្បែកជើងជាឈាមកម្មករដែលត្រូវគេបាញ់សម្លាប់និងវាយដុំធ្វើបាបនិងចាប់ខ្លួននោះទេ។
លោក ម៉ានី សុខ អាយុ៤៥ឆ្នាំនៅក្នុងរដ្ឋវ៉ាស៊ីតោននៅភាគខាងលិចប្រទេសអាមេរិក ធ្វើការជាវិស្វករដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកចោទប្រកាន់ទាំងកំហឹងថា រដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនរួមគំនិតគ្នាមិនគោរពសិទ្ធិមនុស្ស សិទ្ធិកម្មករ គោរពច្បាប់ពលកម្មអន្តរជាតិ ច្បាប់ពលកម្មជាតិដែលមានស្រាប់ ដែលធ្វើឲ្យលោកត្រូវតែឈប់ទិញផលិតផលមកពីកម្ពុជា។
«បើអស់លោកណាទិញសម្លៀកបំពាក់ហ្នឹងហាក់ដូចជាយកឈាមដ៏បរិសុទ្ធដែល កម្មករគ្រាន់តែទារតំឡើងប្រាក់ខែក្នុងការរស់នៅដ៏សមរម្យរបស់គាត់នោះ។ អញ្ចឹងយើងពាក់ខោអាវហ្នឹងយើងនឹកឃើញថា អ៎! ជីវិតគាត់នេះលះបង់ដើម្បី រឿងហ្នឹង។ ហើយគាត់មិនបានសុំទាមទារឲ្យមានបានទេ។ គាត់គ្រាន់តែសុំឲ្យ អាចរស់នៅបានព្រោះគាត់រដ្ឋាភិបាលខ្មែរហ្នឹងអត់បានគ្រប់គ្រងតម្លៃទំនិញ តម្លៃជួលផ្ទះ តម្លៃស្នាក់នៅវាឡើងខ្ពស់ពេក»។
លោកថ្លែងថា ក្រុមហ៊ុននៅក្រៅប្រទេសដែលជាអ្នកបញ្ជាទិញទាំងអស់នៅ សហរដ្ឋអាមេរិកនិងកន្លែងផ្សេងទៀតត្រូវដាក់សម្ពាធឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនក្នុងស្រុកដែលផលិតឈប់ធ្វើបំពានច្បាប់ជាតិនិងអន្តរជាតិបើពុំដូច្នោះទេ លោកនឹងពលរដ្ឋដទៃទៀតនឹងមិនបន្តទិញនិងប្រើប្រាស់ទំនិញដែលផលិតពីការរំលោភសិទ្ធិមនុស្សទេ។
«ហើយខ្ញុំឈប់ទិញក្រុមហ៊ុន Gap H&M Adidas Puma ក្រុមហ៊ុនណាដែលនាំផលិតផលមកពីកម្ពុជាហ្នឹង ហើយខ្ញុំប្រាប់មិត្តភក្តិអាមេរិកាំងខ្ញុំទៀត»។
នៅពេល VOA សួរថា កម្មករនឹងបាត់បង់ការងារធ្វើនៅពេលគ្មានក្រុមហ៊ុនបញ្ជា ទិញនោះ លោកបានទទួលស្គាល់ថា រឿងហ្នឹងវាពិតជាពិបាកដល់កម្មករខ្លះដែរ តែលោកជ្រើសរើសថា គេគួរសុខចិត្តឈឺចាប់រយៈពេលខ្លីជាជាងរយៈពេលវែងជាមួយនឹងការជិះជាន់កម្មករ រំលោភសិទ្ធិគ្រប់បែបយ៉ាង ទទួលប្រាក់ខែតិចតួចខូចអនាគត និងប្រឈមមុខនឹងថ្នាំគីមីក្នុងរោងចក្រ។
លោក សំ សារ៉ន អ្នកបើកបរតាក់ស៊ីរស់នៅក្នុងរដ្ឋវីជីនៀម្នាក់ ដែលនិយាយក្នុង បណ្តាញហ្វេសប៊ុកនិងប្រាប់ VOA ដោយផ្ទាល់ផងនោះ បានសម្តែងការសោក ស្តាយយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់កម្មករដែលគ្មានដំណោះស្រាយអ្វី ប្រសើរជាងនេះទៀតនោះ។
«បើសិនណាមានបញ្ហាអញ្ចឹង ខ្ញុំមិនអាចទិញសម្លៀកបំពាក់ឬក៏របស់ប្រើប្រាស់ អ្វីហ្នឹងប្រើបានដោយសារមើលទៅឃើញថា សោកស្តាយណាស់ជាទីបំផុតមិនគួរមានបញ្ហាហ្នឹងកើតឡើងទេ»។
លោកថ្លែងថា នេះជាការរំលោភដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឲ្យបាន។ ហើយថា ប្រទេសប្រកាន់ប្រជាធិបតេយ្យគេមិនទិញទេ គេមិនចង់ឃើញមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទេ។
លោកបានអះអាងថា លោកធ្លាប់ប្រើ Adidas Nike ហើយសម្លៀកបំពាក់ Columbia ខ្លះ ដែរដែលលោកត្រូវឈប់ទិញសិនពេលនេះដោយរង់ចាំមើល ការដោះស្រាយរឿងរ៉ាវដែលកើតឡើងចំពោះកម្មករ។
«ពេលខ្ញុំឃើញរបស់អស់ហ្នឹង ចេះតែនឹកឃើញនូវអនុស្សាវរីយ៍ដ៏ជូរចត់ហ្នឹងឯង ដែលពួកកម្មករកម្មការីដែលបានបាត់បង់ជីវិតទៅ។ ពេលខ្ញុំមើលទៅឃើញរបស់ អស់ហ្នឹងដូចគ្មានចិត្តនឹងចង់ប្រើប្រាស់ទៀតទេ»។
លោក សួន អ៊ិន អាយុ៥៨ឆ្នាំ នៅទីក្រុងអូកឡែន (Oakland) រដ្ឋកាលីហ្វ័រញ៉ា បានអះអាងថា វារឿងល្អក្នុងការនិយាយរឿងរំលោភសិទ្ធិមនុស្ស សិទ្ធិកម្មករ និងការឈប់ទិញទំនិញមកពីកម្ពុជានេះលើទំព័រហ្វេសប៊ុក។ លោកបានថ្លែងថានឹងមិនទិញទេ ហើយប្រាប់កូនអំពីរឿងរំលោភសិទ្ធិមនុស្សនេះដើម្បីកុំឲ្យទិញទៀតកុំឲ្យធ្វើបាបខ្មែរតទៅទៀត។
«បើសិនជាយើងនិយាយពេញណាពេញណីទៅ វាអាចប៉ះពាល់។ ជួនកាលវា អាចចាក់ឲ្យរដ្ឋាភិបាលដឹងអំពីផលប៉ះពាល់ដែលកម្មករជាងកន្លះលាននាក់អត់ ការងារធ្វើទៅនឹងប៉ះទង្គិច»។
លោកអះអាងថា ក្រុមហ៊ុនដែលគ្រួសារលោក កូនរបស់លោកប្រើប្រាស់និងទិញច្រើនជាងគេកន្លងមកគឺ NIKE។
លោក សម មាស អាយុ៤១ឆ្នាំជាអ្នកវិភាគផ្នែកសេដ្ឋកិច្ចក្នុងក្រុមហ៊ុនឯកជន មួយក្នុងរដ្ឋម៉ាស្សាឈូសេតស៍ (Massachusetts) បានថ្លែងដែរថា លោកក៏សម្រេចចិត្តឈប់ប្រើប្រាស់ផលិតផលដោយក្រុមហ៊ុនផលិតនៅកម្ពុជាដែរ។
លោកពន្យល់ប្រាប់ VOA ថា៖ «មូលហេតុទី១ដែលខ្ញុំមិនចង់ទិញខោអាវនិងស្បែកជើងដែលធ្វើនៅប្រទេស កម្ពុជាគឺថា ប្រាក់ខែដែលរោងចក្រនៅប្រទេសខ្មែរបង់ឲ្យកម្មករទាំងអស់គ្នាតិច ពេកនៅពេលដែលខ្ញុំស៊ើបអង្កេតមើលឃើញគឺថា ប្រាក់ខែបានប្រហែលប្រមាណជាង២៩សេនដុល្លារសហរដ្ឋអាមេរិកក្នុង១ម៉ោង ព្រោះថាអ្វីៗនៅស្រុកខ្មែរវាថ្លៃ ម្ហូបអាហារ ទឹកភ្លើង សាំងក៏ថ្លៃដែរ។ ដូច្នេះកម្មករទាំងអស់គ្នាក៏ត្រូវការប្រាក់ខែដែលអាចរស់នៅបាន។ ទី២ ទៀតនៅពេលដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនកងទ័ពនិងប៉ូលិសទៅបំបែកបំបាក់បាតុករទាំងអស់គ្នា គឺថាកងទ័ពគាត់និងប៉ូលិសគាត់ហ្នឹងគឺថាអំពើហិង្សាខ្លាំងពេក។ ខ្ញុំឃើញថា កងទ័ពនិងប៉ូលិសគាត់រំលោភសិទ្ធិមនុស្ស»។
លោកអះអាងថា លោកធ្លាប់ទិញខោអាវ ស្បែកជើង ដែលមានតម្លៃថ្លៃ ពី៣០ដុល្លារដល់១៥០ដុល្លារមួយសម្រាប់ ជាតម្លៃថ្លៃពីក្រុមហ៊ុនចម្រុះជាច្រើនតែអំពើ ឃោរឃៅដែលលោកថាដូចសម័យខ្មែរក្រហមកើតឡើងនេះជារនាំងឲ្យលោកបញ្ឈប់ការទិញផលិតផលដែលលក់ដោយក្រុមហ៊ុនអាមេរិក។
«ខ្ញុំនឹកឃើញថា ជំនាន់ប៉ុលពតគេធ្វើបាបខ្មែរយើងអញ្ចឹងបាទ។ គេចាប់ខ្មែរ យើងចងវ៉ៃទាត់ធាក់ ចងដូចឆ្កែដូចជ្រូកនៅពេលគេយកទៅសម្លាប់ចោល។ ដូច្នេះនៅពេលនេះ ខ្ញុំឃើញដូចនេះ ខ្ញុំអាណិតបងប្អូនខ្មែរយើងណាស់ព្រោះ ថាកម្មករទាំងអស់គ្នាជាជនជាតិខ្មែរ មិនមែនជាឆ្កែជាសត្វទេបាទ»។
លោកអំពាវនាវដល់រដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនទាំងអស់ត្រូវតែចរចាជាមួយ កម្មករទាំងអស់ដើម្បីសម្រមសម្រួលគ្នា។ តែលោកក៏បានទទូចដែរថា កម្មករក៏ ត្រូវយោគយល់ដែរថា ការតំឡើងប្រាក់ខែភ្លាមៗក៏ត្រូវការពេលវេលាដែរ។
លោក ផៃ ស៊ីផានអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានអះអាងថា បញ្ហាគឺកម្មករបានធ្វើការវិញហើយៗបញ្ហាកំពុងតែដំណើរការដោះស្រាយជាមួយនឹងអ្នកបញ្ជាទិញផងដែរ។
«ដូច្នេះពីមុនយើងមានបីភាគី មានរដ្ឋាភិបាលជាអ្នកសម្របសម្រួល ទី១មាន កម្មករ ទី២ មានថៅកែ ហើយឥឡូវនេះមានការចូលរួមពីអ្នកទិញទៅទៀត។ ដូច្នេះនេះជាដំណោះស្រាយមួយគឺមិនមែនការធ្វើបាតុកម្មនៅតាមដងផ្លូវដែល ជាមហិច្ឆតានយោបាយក្នុងការទម្លាក់នាយករដ្ឋន្ត្រីនោះទេ គឺយើងដោះស្រាយ ពិតប្រាកដ»។
ក្រុមហ៊ុនក្នុងប្រទេសអាមេរិកធំៗដែលបញ្ជាទិញផលិផលពីកម្ពុជាចំនួន៧០%ដូចជា H&M Gap Columbia Puma Levi និង Inditex បានបង្ហាញក្តីបារម្ភរបស់ខ្លួនចំពោះអំពើឃោរឃៅខ្លាំងលើកម្មករដោយបានសរសេរលិខិតចំហរផ្ញើជូនរដ្ឋាភិបាលកាលពីថ្ងៃទី៧មករាដើម្បីថ្កោលទោសចំពោះការបង្ក្រាបលើកម្មករទាំងនោះ។ វិស័យកាត់ដេរសម្លៀកបំពាក់ជាជន្ទល់សេដ្ឋកិច្ចដ៏ធំមួយក្នុងចំណោមវិស័យទាំងបួនដែលមានកម្រិតនាំចេញដល់ទៅចំនួនជាង៥.០០០លានដុល្លារសហរដ្ឋអាមេរិក។ ទីផ្សារដ៏ធំនោះគឺប្រទេសអាមេរិកនិងសហភាពអឺរ៉ុប៕