ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រារព្ធ​​ខួប​៤០​នៃ​ថ្ងៃ​៧​មករា


រូបឯកសារ៖ កង​យោធ​ពល​ខេមរភូមិន្ទ​​កម្ពុជា​ បាន​រៀប​ចំ​ការ​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ អបអរសាទរ​ទិវា​ ៧​ មករា​ និង​ប្រមូល​មូលនិធិ​គាំទ្រ​សកម្មភាព​សមាគម​អតីត​យុទ្ធជន​កម្ពុជា​​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​៧​ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបឯកសារ៖ កង​យោធ​ពល​ខេមរភូមិន្ទ​​កម្ពុជា​ បាន​រៀប​ចំ​ការ​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ អបអរសាទរ​ទិវា​ ៧​ មករា​ និង​ប្រមូល​មូលនិធិ​គាំទ្រ​សកម្មភាព​សមាគម​អតីត​យុទ្ធជន​កម្ពុជា​​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​៧​ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

នៅ​ថ្ងៃ​ចន្ទ ​ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ថ្ងៃ​៧មករា​ ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ដែល​បាន​សម្លាប់​ប្រជាពល​រដ្ឋ​ប្រមាណ​១​លាន​៧​សែន​នាក់។

ឯកសារបង្ហាញ​ពី​សកម្មភាព​តស៊ូ​របស់​ពួក​ម៉ៅ​និយម​ខ្មែរ​ក្រហម​រហូត​ដល់​ឡើង​កាន់​អំណាច​នៅ​ទស​វត្សរ៍​១៩៧០រហូត​ដល់​វៀតណាម​ចូល​ឈ្លាន​ពានកាន់​កាប់​ក្រុង​ភ្នំពេញ​នៅ​ខែ​មករា​ឆ្នាំ​១៩៧៩ ​បង្កើត​រដ្ឋាភិបាល​កម្មុយនិស្ត​ដែល​មាន​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ភាគ​ច្រើន​ រួម​មាន​លោក ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ដែល​កំពុង​កាន់​អំណាច​ផង​ដែរ។

ក្រោយ​ខ្មែរ​ក្រហម​ដួល​រលំ​ ផ្នូរ​សព​រួម​និង​មណ្ឌល​ធ្វើ​ទារុណ​កម្ម​ជា​ច្រើន​ត្រូវ​លាត​ត្រដាង។

បន្ទាប់​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​លុក​លុយ​ដោយ​សង្គ្រាម​វៀតណាម ប៉ុល​ ពត​ មេដឹក​នាំ​ខ្មែរ​ក្រហម​និង​ក្រុម​កុម្មុយនិស្ត​របស់​គាត់​ដែល​ភាគ​ច្រើន​បាន​ទៅ​រៀន​នៅ​ប្រទេសបារាំង​បាន​ដឹក​នាំ​បដិវត្តន៍​បង្ហូរ​ឈាម​មួយ​រហូតប្រឆាំង​នឹង​រដ្ឋាភិបាល​លោក លន់ នល់់់​ដែល​គាំទ្រ​ដោយ​អាមេរិក​រហូត​ដល់​ខ្មែរ​ក្រហមបាន​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥។

របប​របស់​ក្រុម​កុម្មុយនិស្ត​បាន​បង្វែរ​កម្ពុជា​ឱ្យ​វិល​ត្រឡប់​ទៅ​រក​ឆ្នាំ​សូន្យ​តាម​មាគ៌ាធ្វើ​ស្រែ​មហា​លោត​ផ្លោះ​មហា​អស្ចារ្យ ​តែ​ជា​លទ្ធផល​ប្រជាពល​រដ្ឋ​ជិត​១ភាគ​៤​នាក់​បាន​ស្លាប់​រវាង​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

ជនរង​គ្រោះ​ភាគ​ច្រើនស្លាប់​ដោយ​សារ​ការ​អត់​ឃ្លាន ​ការ​ធ្វើ​ទារុណ​កម្ម ​ធ្វើ​ការ​ហួស​កម្លាំង ឬ​មាន​ជំងឺ ​នៅ​ក្នុង​ការដ្ឋានឬ​ត្រូវ​សម្លាប់​ចោល​ក្នុងការ​សម្លាប់​រង្គាល។​

បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច ​ពួក​ខ្មែរ​ក្រហម​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អ.ស.ប.​គាំទ្រ​ដោយ​ស.រ.អា.​ប្រឆាំង​ការ​ឈ្លាន​ពានរបស់​វៀតណាម​លើក​ប្រទេស​កម្ពុជា​ដែល​គាំទ្រ​ដោយ​អតីត​សហភាព​សូវៀត។ ​រហូត​ដល់​ឆ្នាំ​១៩៩១ ​ទើប​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​គាំទ្រ​ដោយ​អ.ស.ប.​ដែល​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣​និង​នាំ​ឲ្យ​មាន​រាជា​ធិបតេយ្យ​ឡើង​វិញ។​ ពួក​ខ្មែរ​ក្រហម​ត្រូវបាត់​បង់​អាសនៈ​នៅ​អង្គការ​សហ​ប្រជាជាតិ។ ​

នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ គឺ​ជិត​បួន​ទសវត្សរ៍​បន្ទាប់​ពី​មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​បាន​រក​ឃើញ​ថា ​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​នាក់​មាន​ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍។​

នៅ​ខែ​មិថុនា​ឆ្នាំ​២០០៧ សាលាក្ដី​ខ្មែរ​ក្រហម​ ​ឬ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចាប់​ផ្តើម​កាត់​ទោស​ខ្មែរ​ក្រហម​ គឺ​អ្នក​ដែល​គេ​ជឿ​ថា​ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​និង​មេដឹក​នាំ​កំពូល​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​រន្ធត់​ នៅ​ពេល​អង្គការ​សហ​ប្រជាជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​បាន​ព្រម​ព្រៀងផ្តល់​មូលនិធិ​និង​ធ្វើ​នីតិវិធី​កាត់​ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​អំពើ​ប្រល័យ​ពូជ​សាសន៍៕​

XS
SM
MD
LG