វេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាស្ថាប័នវាយតម្លៃលើភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មដ៏ធំក្នុងពិភពលោក ចាត់ទុកថាការប្រកួតប្រជែងរបស់ប្រទេសកម្ពុជាមានភាពរីកចម្រើន។
ក្នុងរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗ ស្ថាប័នដដែលនេះបានវាយតម្លៃថាកម្ពុជាបានទទួលពិន្ទុខ្ពស់បំផុតផ្នែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុខភាព ផ្នែកទីផ្សារពលករ និងផ្នែកប្រព័ន្ធហិរញ្ញវត្ថុ។ វេទិកាសេដ្ឋកិច្ចពិភពលោក បញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសវៀតណាម ប្រ៊ុយណេ និងប្រទេសសិង្ហបុរីដែរ បានបង្ហាញនូវការរីកចម្រើនផ្នែកប្រកួតប្រជែងគួរឲ្យកត់សម្គាល់ នៅពេលដែលប្រទេសដទៃទៀតបង្ហាញពីការធ្លាក់ចុះផ្នែកសមត្ថភាពប្រកួតប្រជែង។
ទោះជាយ៉ាងណា សូចនាករ របស់វេទិកានេះ បង្ហាញថាព្រះរាជាណាចក្រកម្ពុជានៅខ្សោយក្នុងភាពប្រកួតប្រជែងផ្នែកស្ថាប័ន ខ្សោយផ្នែកជំនាញវិជ្ជាជីវៈ និងខ្សោយផ្នែកសមត្ថភាពច្នៃប្រឌិត៕