ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​កំពូល​ក្នុង​ចំណោម​អ្នក​វិនិយោគ​បរទេស​នៅ​កម្ពុជា


រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

លោក ជា វុទ្ធី អគ្គ​នាយក​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា គម្រោង​វិនិយោគ​មក​ពី​ប្រទេស​ចិន​ស្មើ​នឹង​៣៥​ភាគរយ នៃ​គម្រោង​វិនិយោគ​មក​ពី​បរទេស​សរុប​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ ២០១៩​នេះ។

ក្នុង​ចំណោមគម្រោង​វិនិយោគ​បរទេស​សរុប​ចំនួន​២២​ពាន់​លាន​ដុល្លារ​សម្រាប់​កម្ពុជា ប្រទេស​ចិន​បាន​វិនិយោគ​ចំនួន​៧,៩​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​មន្ត្រី​ផ្លូវ​ការ​កម្ពុជា​ដែល​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក ជា វុទ្ធី អគ្គ​នាយក​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា គម្រោង​វិនិយោគ​មក​ពី​ប្រទេស​ចិន​ស្មើ​នឹង​៣៥​ភាគរយ នៃ​គម្រោង​វិនិយោគ​មក​ពី​បរទេស​សរុប​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ ២០១៩​នេះ។ ក្នុង​នោះ​ទឹក​ប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន​សរុប​ចំនួន​៧,៩​លាន​ដុល្លារ​អាមេរិក។

លោក ជា វុទ្ធី បន្ថែម​ថា​ប្រទេស​ចិន​វិនិយោគ​ភាគ​ច្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ផ្នែក​វារីអគ្គិសនី ទូរគមនាគមន៍ ផ្នែក​តំបន់​ឧស្សាហកម្ម កសិកម្ម ទេសចរណ៍​និង​ក្រុមហ៊ុន​អាកាសចរណ៍ និង​ផ្នែក​ធនាគារ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG