កម្ពុជាបដិសេធគណៈប្រតិភូកូរ៉េខាងជើង ហើយពិនិត្យពីសកម្មភាពសេដ្ឋកិច្ច
កម្ពុជាចូលរួមជាមួយអន្តរជាតិដាក់សម្ពាធលើកូរ៉េខាងជើងបញ្ហានុយក្លេអ៊ែ ដោយចាប់ផ្តើមពីការបដិសេធគណៈប្រតិភូ និងពិនិត្យមើលសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកូរ៉េខាងជើង នៅពេលដែលមានទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ គឺលោក ប្រាក់ សុខុន បានថ្លែងប្រាប់ VOA ក្នុង កិច្ចសម្ភាសន៍ផ្តាច់មុខមួយនៅក្នុងបុរីញូវយ៉កថា ប្រទេសកម្ពុជាសម្រេចបដិសេធគណៈប្រតិភូកូរ៉េខាងជើងមកកាន់ប្រទេសកម្ពុជា និងត្រួតពិនិត្យមើលសេដ្ឋកិច្ច ពាណិជ្ជកម្មនៅកម្ពុជាផងដែរ ក្រោយពីកូរ៉េខាងជើងមិនធ្វើតាមសហគមន៍អន្តរជាតិដើម្បីបញ្ឈប់ការបាញ់កាំជ្រួចមីស៊ីល និងការសាកល្បងកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។ លោក សុខ ខេមរា នៃវីអូអេ រាយការណ៍លម្អិតពីទីក្រុងញូវយ៉ក៕
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន