ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោល​ដៅ​អាទិភាព​របស់ត្រាំ​នៅ​មហាសន្និបាត​ UN គឺ​ធ្វើ​ឲ្យ​​កូរ៉េខាងជើង​មាន​ភាពឯកោ​បែប​​ការទូត​


រូប​ឯកសារ៖ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ នៃ​សហរដ្ឋ​អា​មេរិក​ថ្លែង​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ នៃ​សហរដ្ឋ​អា​មេរិក​ថ្លែង​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។

នៅ​ក្នុងការ​ប្រជុំ​មហាសន្និបាត​អ.ស.ប.នៅ​សប្តាហ៍​ក្រោយ ប្រធានាធិបតី​ Donald Trump នឹង​ជំរុញករណី​បន្តឹង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​សាកល​ដើម្បី​ឱ្យ​ប្រទេសកូរ៉េខាង​ជើងនៅ​ដាច់ពី​គេ នេះបើតាម​ការ​ប្រាប់ឱ្យ​ដឹង​ដោយមន្ត្រី​ជាន់ខ្ពស់​ពីរ​នាក់ដែល​និយាយថា Trump នឹង​និយាយ​បង្ហាញ​ហេតុផល​ថា​បរាជ័យ​នៃ​ការ​ទូត​បង្កើន​ភាពទំនងនាំ​ឱ្យមាន​សង្គ្រាម។​

នៅ​ក្នុងការនិយាយ​ត្រួសៗ​ប្រាប់​ពួក​អ្នកកាសែត​នៅ​ឯ​សេតវិមានកាល​ពីថ្ងៃ​សុក្រលោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​ស.រ.អា.ប្រចាំ​អ.ស.ប.និង​លោក H. R.McMaster ទីប្រឹក្សា​សន្តិសុខ​ជាតិស.រ.អា.បានស្វាគមន៍​ចំណាត់ការ​របស់​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប.នៅ​ខែ​នេះក្នុងការ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​កូរ៉េខាង​ជើង ក៏ប៉ុន្តែ​មន្ត្រី​ទាំង​ពីរ​នាក់នេះ​បាន​ថ្លែងដែរ​ថា​អាកប្បកិរិយា​ប្រទូស្ត​រ៉ាយរបស់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​មាន​តទៅ​ទៀត។

លោក McMaster បាន​មានប្រសាសន៍​ថា​គេ​ត្រូវការឱ្យមាន​ការគាំទ្រ​សាកល​ដល់​ការទូត​គាំពារ​ដោយការ​ពង្រឹង​ការ​ដាក់ទណ្ឌកម្ម​ខ្លាំងក្លា​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​អ្វី​ដែល​លោកបាន​ហៅ​ថា​ «ជម្រើសយោធា»។

លោក​ McMaster បានថ្លែង​ប្រាប់ពួក​អ្នកសារព័ត៌មានថា «អ្វីដែល​យើង​ត្រូវធ្វើគឺអំពាវនាវ​ដល់​ប្រទេសជាតិ​ទាំងអស់ អំពាវនាវ​ដល់​មនុស្ស​ទាំងអស់​ឱ្យ​ធ្វើអ្វីៗដែល​ពួក​គេអាច​ធ្វើបាន​ដើម្បី​ដោះស្រាយ​បញ្ហា​សាកលនេះដោយមិន​ចាំបាច់ធ្វើសង្គ្រាម»៕

XS
SM
MD
LG