ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍៖ និស្សិត​ខ្មែរ​​​ខាង​បច្ចេកវិទ្យា​រ៉ាដារ​​ចង់​ឲ្យ​កម្ពុជា​ផ្តោត​លើ​ការ​អប់រំ​ខាង​​វិទ្យាសាស្ត្រ


លោក ឌុក វិចិត្រ និស្សិត​​ថ្នាក់​បណ្ឌិត​​​ខាង​វិស្វ័កម្ម​​​នៅ​សាកលវិទ្យាល័យ​ Adelaide ប្រទេស​អូស្ត្រាលី​ ពន្យល់​អំពី​​ការ​ស្រាវជ្រាវ​របស់​លោក​ទាក់ទង​ទៅ​នឹង​​បច្ចេកវិទ្យា​រ៉ាដារ​ នៅ​ក្នុង​ស្ទូឌីយោ​ VOA ក្នុង​​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​​​អំឡុង​ការ​ចូល​រួម​សន្និសីទ​វិទ្យាសាស្ត្រ​អន្តរជាតិ​​រយៈ​ពេល​មួយ​សប្តាហ៍​នៅ​​វ៉ាស៊ីនតោន។ (សឹង សុផាត/VOA)

លោក ឌុក វិចិត្រ ជា​និស្សិតថ្នាក់​បណ្ឌិត​ខាង​វិស្វ័កម្ម​នៅ​សាកលវិទ្យាល័យ​ Adelaide ប្រទេស​អូស្ត្រាលី។ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ លោក​បាន​ចូល​រួម​សន្និសីទអន្តរជាតិ​មួយ​ខាង​វិទ្យាសាស្ត្រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​បង្ហាញ​អំពី​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​លោក​ទាក់ទង​នឹង​បច្ចេកវិទ្យា​រ៉ាដា​ក្នុង​ដែន​សមុទ្រ​។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក ​សឹង សុផាត នៃ VOA ​លោក ឌុក វិចិត្របាន​ពន្យល់​អំពី​សារៈ​សំខាន់​នៃការ​ប្រើប្រាស់​បច្ចេកវិទ្យា​រ៉ាដាក្នុងដែន​សមុទ្រ ក្នុង​ជីភាព​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​សារៈ​សំខាន់​នៃ​ការ​សិក្សា​អំពី​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូម​ប្រិយមិត្តស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​ដូច​តទៅ៖

XS
SM
MD
LG