ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​យោធា​របស់​ឥណ្ឌូនេស៊ី​បាន​ធ្លាក់​នៅ​ក្នុង​ក្រុង​មួយ


ក្រុម​ពន្លត់​អគ្គីភ័យ​ និង​យោធា​ពិនិត្យ​កន្លែង​កើត​ហេតុ ទី​ដែល​យន្តហោះ​យោធា​សម្រាប់​ដឹក​ជញ្ជូន​បាន​ធ្លាក់​នៅ​ក្នុង​ក្រុង Medan ខេត្ត North Sumatra ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។
ក្រុម​ពន្លត់​អគ្គីភ័យ​ និង​យោធា​ពិនិត្យ​កន្លែង​កើត​ហេតុ ទី​ដែល​យន្តហោះ​យោធា​សម្រាប់​ដឹក​ជញ្ជូន​បាន​ធ្លាក់​នៅ​ក្នុង​ក្រុង Medan ខេត្ត North Sumatra ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។

ក្រុម​មន្រ្តី​ឥណ្ឌូនេស៊ី​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣០​នាក់​បាន​ស្លាប់ ​នៅពេល​ដែល​យន្តហោះ​ដឹក​ជញ្ជូន​មួយ​គ្រឿង​របស់​យោ​ធា​បាន​ធ្លាក់​ចូល​ក្នុង​សង្កាត់​មួយ​របស់​អ្នក​ស្រុក​នៅ​លើ​កោះ​ជ្វា។

យន្តហោះ​ធុន Hercules C-130 បាន​ធ្លាក់​នៅ​ពាក់​កណ្តាល​ថ្ងៃ​ត្រង់​ ថ្ងៃ​អង្គារ​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ​២​ល្វែង​ ហើយ​និង​សណ្ឋាគារ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Medan ​ដែល​ជាទី​ក្រុង​ធំ​ទី​៣​របស់​ឥណ្ឌូនេស៊ី។

រូបភាព​ពី​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​យន្តហោះ​ធ្លាក់​ឆេះ​ទ្រលោម ​ដែល​មាន​ផ្សែង​ពណ៌​ខ្មៅ​បាន​ចេញ​ពី​អាគារ​ខូច​ខាត​និង​រថយន្ត​ខូច។

​អ្នក​នាំ​ពាក្យ​យោធា​និយាយ​ថា ​មនុស្ស​១២​នាក់​ស្ថិត​នៅ​លើ​យន្តហោះ​នោះ​ នៅពេល​ដែល​វា​បាន​ចុះ​ប៉ុន្មាននាទីបន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ចំណត​អាកាសយាននៅ​ក្បែរ​នោះ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ​យន្តហោះ​នោះ​បាន​ធ្លាក់​បន្ទាប់​ពី​ការ​ប៉ុនប៉ង​វិល​ត្រឡប់​មក​កាន់​ចំណត​អាកាសយាន​វិញ​ពី​ព្រោះ​តែ​បញ្ហា​បច្ចេក​ទេស​ដែលគេ​មិន​ដឹងច្បាស់​លាស់។

យោធា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​រង​ផល​ប៉ះ​ពាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ដោយ​សារ​ការ​ធ្លាក់​យន្តហោះ​ រួម​មាន​នៅ​ខែ​មិថុនា ​ឆ្នាំ​២០១២ ​នៅ​ពេល​ដែល​យន្តហោះ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ក្នុង​បរិវេណ​ផ្ទះ​នៅ​រដ្ឋធានី​ហ្សាការតា ​ដែល​បាន​សម្លាប់​មនុស្ស​១១​នាក់៕

XS
SM
MD
LG