នៅថ្ងៃពុធនេះ យានអវកាសអឺរ៉ុបមួយបានឈ្នះនិងបញ្ចប់ការប្រកួតប្រជែងខាងអវកាសរយៈពេលមួយទសវត្សរ៍ឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យ ដើម្បីក្លាយជាយានអវកាសទីមួយដែលបានទៅដល់ផ្កាយដុះកន្ទុយ។
យានអវកាស រ៉ូសេតតា (Rosetta) នៃទីភ្នាក់ងារអវកាសអឺរ៉ុបបានហោះចូលដល់ក្នុងដែនគន្លងតារាវិថី (orbit) ប្រមាណ១០០គីឡូម៉ែត្រពីលើផ្ទៃនៃដុំផ្កាយដុះកន្ទុយ Comet 67 P ឬ ជូរីម៉ូវ ជឺរ៉ាស៊ីមែនកូ (Churymov-Gerasimenko) ចម្ងាយប្រមាណ៤០០លានគីឡូម៉ែត្រពីផែនដី។
ប្រសិនបើការជួបនោះបានជោគជ័យ យានអវកាស រ៉ូសេតតា ដែលមានតម្លៃ១.៧០០លានដុល្លារនឹងក្លាយជាយានអវកាសទី១ដែលជួបជាមួយផ្កាយដុះកន្ទុយ។
យាន Rosetta នឹងហោះក្រឡឹងជុំវិញផ្កាយដុះកន្ទុយ Comet 67 P រយៈពេលមួយឆ្នាំ ខណៈដែលផ្កាយដុះកន្ទុយនេះធ្វើដំណើរសំដៅទៅព្រះអាទិត្យ។ ដំណាក់កាលសំខាន់នៃបេសកកម្មអវកាសនេះនឹងមាននៅខែវិច្ឆិកាខាងមុខ នៅពេលដែលយាន Rosetta នឹងបញ្ចេញយានតូចមួយទៀតឲ្យទៅចុះចតលើផ្កាយដុះកន្ទុយ Comet 67 P ដែលជាយានចុះចតលើផ្កាយដុះកន្ទុយដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ៕
ភព Kepler អាចមានជីវិតដូចនៅភពផែនដី?
អាថ៌កំបាំងនៃ«រន្ធខ្មៅ»របស់ចក្រវាឡ
ទំព័រកម្មវិធីវីអូអេវិទ្យាសាស្ត្រ៖ www.khmer.voanews.com/voascience