និស្សិតខ្មែរខាងបច្ចេកវិទ្យារ៉ាដារចង់ឲ្យកម្ពុជាផ្តោតលើការអប់រំខាងវិទ្យាសាស្ត្រ
លោក ឌុក វិចិត្រ ជានិស្សិតថ្នាក់បណ្ឌិតខាងវិស្វ័កម្មនៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី។ កាលពីខែឧសភាកន្លងទៅនេះ លោកបានចូលរួមសន្និសីទអន្តរជាតិមួយខាងវិទ្យាសាស្ត្រនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបង្ហាញអំពីការស្រាវជ្រាវថ្មីមួយរបស់លោកទាក់ទងនឹងបច្ចេកវិទ្យារ៉ាដាក្នុងដែនសមុទ្រ។ ក្នុងបទសម្ភាសន៍មួយជាមួយលោក សឹង សុផាត នៃ VOA លោក ឌុក វិចិត្របានពន្យល់អំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យារ៉ាដាក្នុងដែនសមុទ្រ ក្នុងជីភាពប្រចាំថ្ងៃ ក៏ដូចជាសារៈសំខាន់នៃការសិក្សាអំពីវិទ្យាសាស្ត្របច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍ទាំងស្រុងដូចតទៅ។