វ៉ាស៊ីនតោន៖ ពលរដ្ឋខ្មែរអាមេរិកាំងបានឆ្លើយតបតាមការអំពាវនាវរបស់គណបក្សប្រឆាំងនៅកម្ពុជាជាបន្តបន្ទាប់ក្នុងការដែលទទូចឱ្យលោកប្រធានាធិបតី សហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាកុំធ្វើដំណើរទៅប្រទេសកម្ពុជានៅខែវិច្ឆិកាខាងមុខប្រសិនបើមិនមានប្រព័ន្ធបោះឆ្នោតមួយត្រឹមត្រូវនៅក្នុងប្រទេសកំណើតរបស់គេ។
លោកស្រី មូរ សុខហួរបានផ្សព្វផ្សាយការអំពាវនេះចាប់តាំងពីថ្ងៃទី២៥ខែកញ្ញាដោយប្រើប្រាស់តួរនាទីជាអ្នកតំណាងរាស្ត្រ ជាអគ្គលេខានៃគណបក្សសង្គ្រោះជាតិនិងក្នុងនាមជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរម្នាក់។
នៅក្នុងសេចក្តី អំពាវនាវនោះលោកស្រី មូរ សុខហួរបានបញ្ជាក់ថា៖
«ប្រសិនបើមិនទទួលបានការធានាឱ្យមានការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យនិងមានការចូលរួមគ្រប់គណបក្សទេ យើងមិនចង់ឱ្យរដ្ឋាភិបាលដែលគ្រប់គ្រងដោយបក្សតែមួយក្នុងប្រទេសកម្ពុជាយកដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ាមកបង្ហាញថាជាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការរំលោភសិទ្ធិមនុស្សនិងការបោះឆ្នោតដែលលទ្ធផលបានរៀបចំទុកជាស្រេចហើយនោះដើម្បីបំភ័ន្តឆន្ទៈប្រជាពលរដ្ឋទេ»។
លោកស្រីមូរ សុខហួរបានបញ្ជាក់ប្រាប់វីអូអេថាវាមិនមែនគ្រាន់តែជាសំណូមពររបស់គណបក្សប្រឆាំងទេ វាជាសំណូមពរ របស់សង្គមស៊ីវិល របស់ប្រជាពលរដ្ឋជាងមួយលាននាក់ដែលបោះឆ្នោតឱ្យគណបក្សប្រឆាំងហើយជាសេចក្តីរាយការណ៍និងអនុសាសន៍នៃអង្គការសហប្រជាជាតិ។
លោកស្រីបានបន្ថែមថា៖
«ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌គឺជាឱកាសតែមួយគត់សម្រាប់ប្រជាពលរដ្ឋគាត់ចាប់ផ្តើមដោះស្រាយបញ្ហា ក្នុងនាមគាត់ជាប្រជាពលរដ្ឋដឹកនាំដោយគ្មានភាពលម្អៀងដោយគ្មានការគំរាមកំហែង ដោយមានសេរីភាព លើសពីនេះទៀតគឺជាឱកាសឱ្យបេក្ខជននីមួយៗអាចចូលរួមដោយភាពស្មើគ្នា»។
យ៉ាងហោចណាស់មានពលរដ្ឋខ្មែរអាមេរិកាំងជាង១០០នាក់ក្នុងមួយថ្ងៃៗបានចុះហត្ថលេខាតាមប្រព័ន្ធអ៊ីនធឺណិតនិងអ្នកខ្លះសរសេរញត្តិដោយផ្ទាល់ដាក់តាមរយៈតំណាងរាស្ត្ររបស់គេ។ គិតត្រឹមបួនថ្ងៃដំបូងមានអ្នកចុះហត្ថលេខាជិត៦០០នាក់ហើយ។ ពលរដ្ឋទាំងនោះ ជាអ្នកដែលសកម្មក្នុងការចង់ឱ្យមានស្ថានភាពសិទ្ធិមនុស្សនិងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាល្អប្រសើរជាងពេលបច្ចុប្បន្ន។
លោក ព្រហ្ម ស៊ុនណូរ៉ា ទីប្រឹក្សានៃសមាគមខ្មែរអាមេរិកាំងដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបានបញ្ជាក់ប្រាប់វីអូអេថានិន្នាការដែលពលរដ្ឋខ្មែរអាមេរិកាំងចង់ឱ្យមានការគិតគូពីការដាក់សម្ពាធនេះមានយូរមកហើយឥឡូវអ្វីដែលលោកស្រី មូរ សុខហួរចង់បានគឺស្របហ្នឹងឆន្ទៈ របស់ពួកគេ៖
«ខ្មែរនៅក្រៅ ប្រទេសហ្នឹងភាគច្រើនដែលខ្ញុំជួបទាំងប៉ុន្មានចេះតែមកបុករុកខ្ញុំហើយឱ្យខ្ញុំខំសរសេរហើយខ្ញុំក៏ខំសរសេរទាក់ទងប៉ុន្តែលទ្ធផលវាមិនទាន់ឃើញចេញជាផ្លែផ្កាដូច្នេះហើយការដែលគាត់ស្នើសុំហ្នឹងគឺត្រឹមត្រូវណាស់។ ខ្ញុំគាំទ្រ១០០ភាគរយ»។
លោកស៊ុនណូរ៉ាបញ្ជាក់បន្ថែមថាការចង់បាននេះមិនមែនកើតឡើងដោយមិនមានមូលដ្ឋានពិតប្រាកដនោះទេ។
«ខ្ញុំយល់ឃើញថាទីមួយរឿងដែលសំខាន់ជាងគេនោះ គឺថាវាស្ថិតនៅ លើសេចក្តី អំពាវនាវរបស់លោកសុរិយា ស៊ូប៊ែឌីដែលគាត់បាននិយាយអំពីសិទ្ធិមនុស្សនិងអ្វីដែលគេបានរំលោភនៅក្នុងប្រទេសកម្ពុជាហើយគាត់បានស្នើសំណើរបស់គាត់ហ្នឹង។ ដូច្នេះហើយការដែលលោកស្រីមូរ សុខហួរគាត់លើកឡើងដើម្បី ឱ្យប្រធានាធិបតីអូបាម៉ារិះគិតមុននឹងធ្វើដំណើរទៅប្រទេសកម្ពុជាហ្នឹងរហូតមានការសម្រេចពីរដ្ឋាភិបាលសព្វថ្ងៃហ្នឹងឱ្យបានទៅតាមលោកសុរិយា ស៊ូប៊ែឌីសុំគឺជាការត្រឹមត្រូវ»។
លោក គុជ ចាន់លី តំណាងពលរដ្ឋខ្មែរអាមេរិកាំងនៅ ក្នុងរដ្ឋម៉ារីឡែនបានបញ្ជាក់ដែរថា៖
«ចំពោះសំណើនេះខ្ញុំសូមគាំទ្រ១០០ភាគរយដល់ការស្នើសុំរបស់អ្នកស្រីមូរ សុខហួរពីព្រោះថាកន្លងរួចមកហើយយើងតែងឃើញថារាជរដ្ឋាភិបាលកម្ពុជាតែងតែបំភ្លៃឬភូតកុហកប្រជាពលរដ្ឋខ្មែរទូទៅនូវវត្តមាននៃឥស្សរជននានាទៅពីប្រទេសជឿនលឿនទៅថាទៅជាការគាំទ្រទៅ ជាការដើម្បីលើកតម្លៃនៃប្រទេសជាម្ចាស់ផ្ទះនៃការរៀបចំប្រជុំទៅវិញ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាអាចនឹងមានគម្រោងធ្វើដំណើរទៅប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សមាគមអាស៊ាននៅខែវិច្ឆិកាខាងមុខនេះដែលឆ្នាំនេះប្រទេសកម្ពុជាគឺជាប្រធានប្តូរវេនប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិក។
លោក សន ម៉ាក់ស៊ីនតុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាមិនបានធ្វើអត្ថាធិប្បាយភ្លាមៗនៅពេលដែលលោកស្រីមូរ សុខហួរចេញសេចក្តីអំពាវនាវនោះទេប៉ុន្តែបញ្ជាក់ពីជំហរបស់សហរដ្ឋអាមេរិកក្នុងការការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
«សហរដ្ឋអាមេរិកនៅតែចូលរួមពាក់ព័ន្ធទាំងស្រុងក្នុងការលើកស្ទួយដល់ការអនុវត្តភាពជាដៃគូឱ្យមានប្រសិទ្ធភាពជាមួយនឹងប្រជាពលរដ្ឋកម្ពុជាហើយជាផ្នែកមួយក្នុងកិច្ចការនេះគឺយើងលើកឡើងពីការព្រួយបារម្ភក្នុងបញ្ហាសិទ្ធិមនុស្សដែលអាចជាការទាញអារម្មណ៍ឱ្យប្រាសចាកពីការរីកចម្រើនដែលប្រទេសកម្ពុជាទទួលបានព្រោះប្រទេសកម្ពុជាបានរីកចម្រើនច្រើនក្នុងរយៈពេលពីរបីឆ្នាំនេះឬអាចនិយាយបានថាក្នុងរយៈពេល២០ឆ្នាំនេះចាប់តាំងពីបានអនុម័តរដ្ឋធម្មនុញ្ញរបស់ខ្លួនមកគឺមានការរីកចម្រើនណាស់។ ប៉ុន្តែក៏នៅមានបញ្ហាដូចជាលោកម៉ម សុណង់ដូ បញ្ហា សកម្មជនពីរនាក់នៅ បុរីកីឡានិងបឹងកក់ដែលនៅជាប់ពន្ធនាគា គឺមានបញ្ហាជាច្រើនខ្លាំងណាស់ទន្ទឹមគ្នានឹងបញ្ហាសិទ្ធិដីធ្លី។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តលើកបញ្ហានេះដើម្បី ឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចដោះស្រាយបានហើយស្តាប់ការព្រួយបារម្ភដែលលើកឡើងដោយសង្គមស៊ីវិល»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានិងនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ហើយសហគមន៍អន្តរជាតិបានដាក់សម្ពាធជាច្រើនឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកែទម្រង់ដើម្បីធានាឱ្យបានភាពឯករាជ្យ។ កាលពីសប្តាហ៍មុនរដ្ឋាភិបាលកម្ពុជាបានជួបពិភាក្សាជាមួយគណបក្សប្រឆាំងដើម្បី ស្វែងរកវិធីកែទម្រង់ប្រព័ន្ធបោះឆ្នោតប៉ុន្តែបានទាល់ច្រក។ គណបក្សប្រឆាំងបានគំរាមថានឹងធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះទេ៕