វ៉ាស៊ីនតោន៖ សាលាក្តីខ្មែរក្រហមប្រកាសផ្លូវការពីការតែងតាំងចៅក្រមអាមេរិកាំងដើម្បីបន្ត ការស៊ើបអង្កេតសំណុំរឿងខ្មែរក្រហមបន្ថែម។
លោកម៉ាក ហាម៉ុន (Mark Harmon)ជនជាតិអាមេរិកាំងត្រូវប្រកាសជាផ្លូវការនៅថ្ងៃនេះជាសហចៅក្រមស៊ើបអង្កេតនៃភាគីអន្តរជាតិនៃសាលាក្តីកាត់ទោសខ្មែរក្រហម ដើម្បីបន្តនីតិវិធីស៊ើបអង្កេតសំណុំរឿងបន្ថែមនៃសាលាក្តីខ្មែរក្រហមដែលរដ្ឋាភិបាលកម្ពុជាបានជំទាស់ដាច់ខាត។ ជនជាតិបារាំងម្នាក់ លោក អូលីវីយេ បូវ៉ាឡេត(Olivier Beauvallet ) ត្រូវតែងតាំងជាមួយគ្នានោះដែរជាសហចៅក្រមស៊ើបអង្កេតបម្រុងនៃភាគីអន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់សាលាក្តីខ្មែរក្រហមនៅថ្ងៃច័ន្ទនេះបានបញ្ជាក់ថា៖
«រាជរដ្ឋាភិបាលកម្ពុជាបានជូនដំណឹងទៅអង្គការសហប្រជាជាតិអំពីសេចក្តី សម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ ដែលតែងតាំងសហចៅក្រមស៊ើបអង្កេតនៃភាគីអន្តរជាតិ លោក ម៉ាក ហាម៉ុន ជនជាតិអាមេរិក និងសហចៅក្រមស៊ើបអង្កេតបម្រុងនៃភាគីអន្តរជាតិ លោក អូលីវីយេ បូវ៉ាឡេត ជនជាតិបារាំង នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)»។
គ្មានព័ត៌មានបញ្ជាក់ឲ្យដឹង ថាតើសហចៅក្រមស៊ើបអង្កេតទាំងពីរចូលបំពេញ កិច្ចការជំនួសឲ្យចៅក្រមទាំងពីរដែលបានលាឈប់ពីមុខតំណែងបន្តបន្ទាប់ ដោយសារអ្វីមួយដែលគេអធិប្បាយថា ជាការជ្រៀតជ្រែកផ្នែកនយោបាយពាក់ព័ន្ធនឹងការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ នោះទេ។
លោក ឡា អូលសិន អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមភាគីអ.ស.ប. បានអះអាងថា៖
«យើងមិនទាន់មានថ្ងៃកំណត់ជាក់លាក់នៅឡើយទេ ថាតើលោកចៅក្រមដែល ទទួលការតែងតាំងថ្មីគឺលោក ម៉ាក ហាម៉ុននឹងមកកាន់ប្រទេសកម្ពុជាពេលណាទេ។ ប៉ុន្តែយើងសង្ឃឹមថា ពេលវេលានោះនឹងមកដល់ក្នុងពេលឆាប់ៗ»។
សេចក្តីប្រកាសព័ត៌មានដដែលរបស់សាលាក្តីខ្មែរក្រហមបានបញ្ជាក់ទៀតថា៖
«អង្គការសហប្រជាជាតិកំពុងតែរៀបចំការចេញដំណើររបស់លោកហាម៉ុន មកកាន់រាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមបំពេញការងាររបស់លោក។ ការចាប់ផ្តើមការងាររបស់លោក ហាម៉ុននឹងធ្វើឲ្យអ.វ.ត.ក.អាចបន្តកិច្ចការដ៏សំខាន់របស់ខ្លួនក្នុងការដាក់ឲ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ»។
លោកម៉ាក ហាម៉ុនជាអតីតរដ្ឋអាជ្ញាសហព័ន្ធនៃរដ្ឋាភិបាលស.រ.អា.រយៈពេល៥ឆ្នាំគឺដល់ឆ្នាំ១៩៩៤ ។ លោកក៏ធ្លាប់បានបំពេញមុខនាទីជារដ្ឋអាជ្ញាជិត១៨ឆ្នាំនៅសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិអ.ស.ប.សម្រាប់អតីតប្រទេសយូហ្គោស្លាវីក្នុងទីក្រុងឡាអេ មុនពេលតែងតាំងជាសហចៅក្រមស៊ើបអង្កេតនៃសាលាក្តីកាត់ទោសខ្មែរក្រហម កាលពីខែមិថុនា។
លោកស្រី Clair Duffy អ្នកឃ្លាំមើលសាលាក្តីកាត់ទោសខ្មែរក្រហមនៃអង្គការ ច្បាប់របស់ស.រ.អា.មួយមានមូលដ្ឋាននៅស.រ.អា. បានស្វាគមន៍ចំពោះការប្រកាសអំពីតែងតាំងចៅក្រម។ តែនៅមានកិច្ចការបារម្ភយ៉ាងច្រើនផងដែរ។
«យើងនៅតែមានក្តីបារម្ភយ៉ាងច្រើនចំពោះបញ្ហាថវិកាតុលាការ ពីព្រោះថាមានមុខតំណែងទំនេរយ៉ាងច្រើន ក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេត។ លោកទំនងជាបានឃើញហើយថា ថ្មីៗនេះគឺមានការបង្កកថវិកាសម្រាប់ការ តែងតាំងបុគ្គលិក។ យើងមិនទាន់ប្រាកដនៅឡើយទេថា ដំណើរការនេះ នឹងប៉ះពាល់ដល់សមត្ថភាពរបស់ចៅក្រម ហាម៉ុន ក្នុងការដាក់បុគ្គលិកក្នុង ការិយាល័យរបស់លោក។ ជាការណ៍ពិត នេះជារឿងសំខាន់ណាស់លើអ្វីដែល លោកចៅក្រម ហាម៉ុនត្រូវធ្វើ»។
លោកស្រី Duffy បានបន្ថែមថា អ្វីដែលគេរំពឹងចង់បានជាសំខាន់នោះគឺការស៊ើបអង្កេតពិតប្រាកដនិងប្រកបដោយការជឿទុកចិត្តមួយដើម្បីជម្រះការប៉ះទង្គិចជាអវិជ្ជមានរយៈពេល១៨ខែមកនេះលើកិច្ចការដែលមិនទាន់បានបំពេញ។
យ៉ាងណាក៏ដោយ បុគ្គលិកនៃការិយាល័យសហចៅក្រមស៊ើបអង្កេតជាច្រើន នាក់បានលាឈប់ពីមុខតំណែង ហើយបោះបង់ចោលការស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣ និង០០៤ ដែលមានកម្មាភិបាលខ្មែរក្រហម៥នាក់ថ្នាក់កណ្តាល។
បុគ្គលិកខ្លះក្នុងចំណោមអ្នកលាឈប់នោះបានបង្ហាញឲ្យឃើញពីការរារាំងនិង ការជ្រៀតជ្រែកផ្នែកនយោបាយ។
សាលាក្តីខ្មែរក្រហមភាគីអ.ស.ប.នឹងអស់ថវិកានៅខែសីហាខាងមុខផងដែរ។ ប្រភពព័ត៌មានពីក្រុមម្ចាស់ជំនួយបានអះអាងថា ការប្រមូលថវិកាសម្រាប់គាំទ្រសាលាក្តីខ្មែរក្រហមភាគីអ.ស.ប.ពីម្ចាស់ជំនួយពិតជាមានការលំបាកណាស់ ពេលនេះ។ មកទល់ពេលនេះមានប្រទេសតិចតួចដែលបានផ្តល់លុយតាមការសន្យា កាលពីចុងឆ្នាំ នៅក្នុងកិច្ចប្រជុំរៃអង្គាសថវិកា។ សាលាក្តីខ្មែរក្រហមត្រូវការទឹកបា្រក់ ប្រមាណ៩០លានដុល្លារសម្រាប់ឆ្នាំ២០១២ និងឆ្នាំ២០១៣។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសសំណុំរឿង០០២ដែលមានអតីតមេដឹកនាំខ្មែរក្រហមកំពូលៗ៣នាក់ ដែលមានវ័យចំណាស់ៗគឺនួន ជាបងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ និងអៀង សារី រដ្ឋមន្ត្រីការបរទេសដែលជាប់ចោទពីឧក្រិដ្ឋកម្មអន្តរជាតិនានាពាក់ព័ន្ធនឹងការសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជិត២លាននាក់ក្នុងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩៕