ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំមើល៖ សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការងារ​ជាង​ការឈ្លោះ​គ្នា


លោក​ Peter Maguire​ អ្នកនិពន្ធ​សៀវភៅ​ខ្មែក្រហម Facing Death in Cambodia
លោក​ Peter Maguire​ អ្នកនិពន្ធ​សៀវភៅ​ខ្មែក្រហម Facing Death in Cambodia

ប្រទេស​ផ្តល់ជំនួយ​បានយល់ព្រម​លើសំណើ​ថវិកា​ដែល​ស្នើ​ពី​សាលាក្តី​កាត់ ទោស​ខ្មែរក្រហម​ចំនួន​៨៩,៦​លាន​ដុល្លារ​ស.រ.អា​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ សុក្រ​សប្តាហ៍​កន្លង​ទៅ។​ តែ​មាន​ប្រទេស​តិចតួច​បាន​ប្រកាស​សន្យា​ផ្តល់​ថវិកា​ភ្លាមៗ​ក្នុង​កិច្ចប្រជុំ​នោះ។​ ការមិនទាន់​ប្រកាស​ផ្តល់​ថវិកា​នេះ​ធ្វើឲ្យ​អ្នកឃ្លាំមើល​ នៅ​កម្ពុជា​និង​ស.រ.អា​ខ្លះ​គិតថា​ក្រុមប្រទេស​អ្នកផ្តល់​ជំនួយ​ចង់​ឃើញ​កិច្ច​សហ ប្រតិបត្តិការ​ល្អ​រវាង​អ.ស.ប​ និង​កម្ពុជា​ ចង់​ឃើញ​វិវាទ​រវាង​ចៅក្រម​កម្ពុជា​និង ចៅក្រម​បរទេស​ចំពោះ​សំណុំរឿង​បន្ថែម​០០៣​និង​០០៤​នោះ​ត្រូវ​ដោះស្រាយ និង​ដំណើរការ​ទៅមុខ​ហើយ​ក៏​ជា​ការ​ដែល​បង្ហាញ​ថា​ក្រុម​ប្រទេស​ផ្តល់​ជំនួយ ផ្តោត​អារម្មណ៍​ចំពោះ​ដំណើការ​សាលាក្តី។

លោក​ ឡុង បញ្ញាវុធ​ មន្ត្រី​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នៃ​គម្រោង​យុត្តិធម៌​ នៅ​កម្ពុជា​បាន​ថ្លែង​ថា​ ម្ចាស់​ជំនួយ​ផ្តល់​មិន​បាន​៥០​ភាគរយ​នៃ​សំណើ​ដែល​ អ.ស.ប​និង​កម្ពុជា​បាន​ស្នើ​នោះ​ទេ​ដែល​បញ្ហា​នេះ​ជា​ក្តី​បារម្ភ​ពី​ដំណើរការ​ទៅ​មុខ ​ផង​ហើយ​ជា​ការ​ដែល​សាលាក្តី​ត្រូវការ​ខិតខំ​កែ​ទម្រង់​ផង។

«តែ​នេះ​ជា​ការណ៍​ល្អ​ដែរ​ដែល​ថា​ម្ចាស់​ជំនួយ​ប្រាកដ​ជា​យកចិត្ត​ទុកដាក់​ដល់​ដំណើរការ​សាលាក្តី​ហ្នឹង​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​តើ​លក្ខខណ្ឌ​អ្វី​ខ្លះ​ដែល​រដ្ឋាភិបាល ​ក្នុង​នាម​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ក្នុង​ការបង្កើត​សាលាក្តី​ខ្មែរក្រហម​ហ្នឹង​ក្នុង​ការបំពេញ​ថែម​ទៀត​ជា​សញ្ញា​មួយ​វិជ្ជមាន​ក្នុង​ការ​ដែល​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​លុយ​ថែម​ទៀត​នោះ​ជា​ពិសេស​គឺ​ទាក់ទង​ទៅ​នឹង​ដំណើរការ​នៃ​ការរីក​ចម្រើន​និង​ការសហការ​គ្នា​លើ​សំណុំរឿង​០០៣​និង​០០៤​នោះ»។

សាលាក្តី​ខ្មែរ​ក្រហម​ត្រូវគេ​មើល​ឃើញ​ថា​មាន​បញ្ហា​ចម្រូង​ចម្រាស​លើ​សំណុំ រឿង​០០៣​ និង​០០៤​ដែល​រដ្ឋាភិបាល​មិន​ចង់​បាន​នោះ​ ដូចជា​មិន​មាន​ការ​តែង តាំង​ចៅក្រម​ស៊ើប​អង្កេត​ជនជាតិ​ស្វីស​ Laurent​ Kasper-Ansermet ​របស់​អ.ស.ប គ្មាន​កិច្ចសហ​ប្រតិបត្តិការ​ គ្មាន​ឯករាជ្យភាព ​តែ​មាន​ឥទ្ធិពល​នយោបាយ​ ហើយ នឹង​ការរាំង​ស្ទះ​ដំណើរការ​ស៊ើបអង្កេត​សំណុំរឿង​បន្ថែម។

លោក​ បញ្ញាវុធ​បាន​អះអាង​ថា​បញ្ហា​ដែល​សំខាន់​នោះ​គឺ​ថា​តើ​សាលាក្តី​នេះ​ អាច ខិត​ដល់​ចំណុច​មួយ​ថា​ដល់​ផ្លូវ​បំបែក​ឬ​មួយ​ជា​គំនិត​ផ្សេង​គ្នា​ជា​នយោបាយ​ឬក៏ បន្ត​ឈ្លោះគ្នា?

ក្រុម​ប្រទេស​ផ្តល់​ជំនួយ​មួយ​ចំនួន​ក្នុង​ចំណោម​១៧​ប្រទេស​ដែល​ត្រូវ​គេ​រាយ ការណ៍​មកថា​បាន​សន្យា​ភ្លាមៗ​ក្នុង​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​២៤ ខែ​កុម្ភៈ​ក្នុង​ទីក្រុង​ញូវយ៉ក ​ដើម្បី​ផ្តល់​ការ​សន្យា។​ ប្រទេស​ជប៉ុន​ផ្តល់​ការសន្យា​៦​លាន​ អង់គ្លេស ​១,២លាន ​អាល្លឺម៉ង់​១,៥លាន ​អូស្ត្រាលី​១,៥លាន​ដុល្លារ​អូស្ត្រាលី ​សហគមន៍​អឺរ៉ុប​១,៧លាន​និង​កម្ពុជា​៣,៥​លាន។​ សាលាក្តី​ពុំទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ពិតប្រាកដ​ចំពោះ​ថវិកា​ប៉ុន្មាន​ត្រូវ​ផ្តល់​ដល់​កម្ពុជា​និង​ប៉ុន្មាន​ដល់​អ.ស.ប​ទេ។ ភាគី​កម្ពុជា​ដែល​បុគ្គលិក​មិនបាន​ទទួល​ប្រាក់​ខែ​ពី​ខែតុលា​មក​នោះ​ត្រូវគេ​រំពឹង​ថា បាន​ទទួល​គ្រប់​ចំនួន​ដែល​ត្រូវការ​សម្រាប់​ឆ្នាំ​២០១២​ ហើយ​អ.ស.ប​ត្រូវគេ​ដឹងថា ទទួល​បាន​ការសន្យា​តិចតួច​សម្រាប់​កិច្ចការ​របស់​ខ្លួន​២ឆ្នាំ​គឺ២០១២​ដល់​ឆ្នាំ ២០១៣។

លោក​ Peter Maguire​ អ្នកនិពន្ធ​សៀវភៅ​ខ្មែក្រហម​មួយ​ Facing Death in Cambodia ​និង​ជាសាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​មួយ​បាន អះអាង​ថា​ប្រទេស​ផ្តល់ជំនួយ​នៅតែ​មានការ​តាំងចិត្ត​គាំទ្រ​សាលាក្តី​ តែគេ​រង់ចាំ​មើល​ថា​តើ​អ.ស.ប​និង​កម្ពុជា​ដោះស្រាយ​ភាព​ខ្វែង​គំនិតគ្នា​ក្នុង​រឿង​ស៊ើប​អង្កេត​និង​បញ្ហា​ផ្សេង​ទៀត​នោះ​ឬ​យ៉ាងណា?

«ប្រសិន​បើ​វិវាទ​នៅតែ​បន្ត​អូសបន្លាយ​សាលាក្តី​ខ្មែរក្រហម​នឹង​ពិតជា​មានការ លំបាក​ក្នុងការ​ប្រមូល​ថវិកា​ពី​ប្រទេស​អ្នកផ្តល់​ជំនួយ»។

លោក​បន្ថែម​ថា​បញ្ហា​ជា​អាទិភាព​គឺ​ការបញ្ចប់​សំណុំរឿង​០០២​ដែល​មាន​មេដឹកនាំ ខ្មែរក្រហម​ជាន់ខ្ពស់​៣នាក់។

លោក​ ហ៊ុយ វណ្ណៈ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បានអះអាង​ថា​ការយល់ ព្រមផ្តល់​ថវិកា​ពី​ប្រទេស​ផ្តល់​ជំនួយ​ដល់​ភាគី​កម្ពុជា​និង​អ.ស.ប​ជា​ការបញ្ជាក់ ថា​ថវិកា​សម្រាប់​ទ្រទ្រង់​សាលាក្តី​លែងខ្វះខាត​ សម្រាប់​ការ​ស្វែងរក​យុត្តិធម៌​របស់​សាលាក្តី​នោះ​ទេ។

ក្រុមមន្ត្រី​កម្ពុជា​និង​អ្នកឃ្លាំមើល​ខ្លះ​អះអាង​ថា​លោក​David Sheffer ​អ្នកជំនាញ ការពិសេស​របស់​អសប​បាន​ធ្វើដំណើរ​ទៅកាន់​កម្ពុជា​ជាថ្មី​ទៀត​កាលពី​ថ្ងៃច័ន្ទ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​កម្ពុជា​លើ​បញ្ហា​មួយ​ស្មុគស្មាញ​នានា​ទាក់ទង​នឹង​សាលាក្តី​ខ្មែរក្រហម៕

XS
SM
MD
LG