វ៉ាស៊ីនតោន —
រដ្ឋសភាប្រទេសកម្ពុជាបានទទួលសេចក្តីព្រាងច្បាប់ចំនួនបីទាក់ទងនឹងកំណែ ទម្រង់ប្រព័ន្ធតុលាការហើយនៅថ្ងៃព្រហស្បតិ៍នេះ ហើយគណៈកម្មការជំនាញ របស់រដ្ឋសភាគ្រោងនឹងពិភាក្សាអំពីសេចក្តីព្រាងច្បាប់ទាំងនេះ មុនពេលដាក់ ជូនទៅកាន់កិច្ចប្រជុំសភាពេញអង្គ។ នេះបើតាមការអះអាងរបស់លោក ជាម យៀប សមាជិកសភាគណបក្សគ្រប់គ្រងប្រទេស។
គណៈកម្មាការជំនាញត្រូវការពេលប្រមាណតែពីរសប្តាហ៍ប៉ុណ្ណោះដើម្បីសិក្សា អំពីសេចក្តីព្រាងច្បាប់ទាំងបីដែលគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃសុក្រមុននេះ មុននឹងដាក់ជូនទៅកាន់សភាពេញអង្គពិភាក្សាអនុម័ត។ លោកថា សេចក្តីព្រាងច្បាប់ទាំងបីនេះនឹងចាប់ផ្តើមពិភាក្សាក្នុងគណៈកម្មាការជំនាញនៅថ្ងៃទី២៨ខែមេសានេះ។
សេចក្តីព្រាងច្បាប់ទាំងបីរួមមាន ទី១ សេចក្តីព្រាងច្បាប់រៀបចំតុលាការ ទី២ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រពឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយទី៣ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។
លោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា សេចក្តីព្រាង ច្បាប់នេះបានបញ្ជូនទៅកាន់សភាហើយ ដោយសារលោកនាយករដ្ឋមន្ត្រីបាន ចុះហត្ថលេខាកាលពីថ្ងៃសុក្រ៕